ភាពអត់ធន់៖ កើតមក​អំពីការ​រៀន​អត់ ​រៀន​ធន់​ឱ្យ​បាន​ច្រើន
Connect with us

បែបផែនជីវិត

ភាពអត់ធន់៖ កើតមក​អំពីការ​រៀន​អត់ ​រៀន​ធន់​ឱ្យ​បាន​ច្រើន

ការតាំងចិត្ត​បង្កើន​កម្លាំង​ខន្តី​ទៅ​បាន លុះណាតែ​មាន​ខន្តី​នៅ​ក្នុង​ចិត្ត​សន្តាន​របស់​ខ្លួន​ជា​មុន​សិន​។ ត្រង់​ចំណុ​ច​នេះ​ស្តាប់​ទៅ​ដូច​ជា​ប្លែក​បន្តិច តែ​វា​ជា​រឿង​ពិត គឺ​អ្នក​ដែល​មាន​ខន្តី​ច្រើន ជា​អ្នក​ដែល​មានការ​អត់ធន់​ច្រើន​នេះឯង ព្រោះ​ពាក្យ​ថា អត់ធន់​មាន​ន័យ​ក្នុង​នោះ​ស្រេច​ទៅ​ហើយ​គឺ​ត្រូវ​រៀន​អត់ និង​រៀន​ធន់​។

ពាក្យ​ថា អត់ គឺ​ទប់ បាន​ដល់​ហាម​ចិត្ត​របស់​ខ្លួន​មិន​ឱ្យធ្វើ​អ្វី​តាមតែ​ចិត្ត​ចង់ ដូច​ជា​មាន​អ្នក​ណា​យក​សំណូក​មក​សូក​ឱ្យ​រាប់​ម៉ឺន រាប់​សែន​ដោយ​តាម​ការ​ពិត​ទៅ​យើង​ក៏​ចង់បាន​ដែរ តែ​យើង​មិន​ព្រម​លុះ​ទៅ​តាម​អំណាច​នៃ​ការ​ចង់​របស់​ចិត្ត​នោះ​ទេ យើង​ខំអត់​មិន​ព្រម​ទទួលយក​ទេ​។ បែប​នេះ​យើង​តែង​ប្រើ​ពាក្យ​អត់ធ្មត់​ ។ ចំណែ​ក​​ពាក្យ​ធន់ គឺ​ទ្រាំ​ចំពោះ​អារម្មណ៍​ដែល​ខ្លួន​មិន​ចូល​ចិត្ត ដែល​ខ្លួន​ស្អប់ កាលណា​របស់​នោះ​ចូល​មក​ប៉ះទង្គិច​ផ្លូវចិត្ត យើង​ក៏​ធន់​ដើម្បី​ប្រកាន់ខ្ជាប់​នៅ​ក្នុង​សេចក្តី​ល្អ​របស់​យើង​។

តាម​ពិត​នៅ​ពេល​ណា​អារម្មណ៍មិនល្អ​ចូល​មក​រុករាន​យើង យើង​ចង់​តែ​ធ្វើ​អ្វីមួយ​ត្រឡប់​ទៅ​វិញ​ណាស់ តែ​យើង​ទ្រាំ​ដូច​ជា​ធន់​នឹង​ការ​ឃ្លាន ធន់​នឹង​ការ​នឿយហត់ ធន់​នឹង​ពាក្យ​ជេរប្រទេច​ជាដើម​។ បែប​នេះ​យើង​ច្រើន​ហៅ​ថា អត់ធ្មត់ ឬ​អត់ទ្រាំ​។ ការ​អត់ធ្មត់ និង​ការ​អត់ទ្រាំ ទាំង​ពីរ​នេះ​រួម​គ្នា​ទៅ​ជា​អត់ធន់ ឬ​ខន្តី​។ អ្នក​ណា​ត្រូវការ​ខន្តី ក៏​ត្រូវ​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន គឺ​រៀន​អត់ និង​រៀន​ធន់​ជា​ពិសេស​អ្នកដឹកនាំ​ដែល​មានចិត្ត​ដូច​ប្រេងសាំង​រហ័ស​ឆាប​នោះ ត្រូវ​រៀន​ធន់​ឱ្យ​បាន​ច្រើន​ជាទី​បំផុត ទើប​មាន​កម្លាំងចិត្ត​ធ្វើការ​តទៅ​ទៀត៕

(ដោយសាន សារិន)

ប្រភពអត្ថបទ៖ kohsantepheapdaily.com.kh

ពីនេះពីនោះ3 hours ago

អបអរសាទរ ! អ្នកលក់ឡេដ៏ល្បី ម៉ូលីកា សម្រាលកូន ដោយសុវត្ថិភាព​ (មានវីដេអូ)

ពីនេះពីនោះ3 hours ago

តេីអ្នកព្រៃវែងខុសអី ? ឯកឧត្តម ស សុខា សោកស្តាយ និងហួសចិត្ត ក្រោយឃើញចម្រៀងមួយបទដៀលអ្នកព្រៃវែង

ពីនេះពីនោះ21 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ23 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ1 day ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK