បើមិនចង់ចាស់មុនអាយុ សូមចៀសវាងទម្លាប់អាក្រក់ទាំងនេះ
Connect with us

គួរដឹង

បើមិនចង់ចាស់មុនអាយុ សូមចៀសវាងទម្លាប់អាក្រក់ទាំងនេះ

ភាព​ចាស់​ទៅ​តាម​អាយុ​គឺជា​រឿង​ដែល​មិន​អាច​ចៀស​ផុត​ឡើយ​។ ប៉ុន្តែ​បើសិនជា​ភាព​ចាស់​នោះ​មាន​ល្បឿន​លឿន​ជាង​អាយុ​វិញ​នោះ វា​ពិតជា​រឿង​មួយ​អយុត្តិធម៌​ណាស់​។ យ៉ាងណាមិញ មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ចាស់​មុន​អាយុ​គឺ​មាន​ច្រើន ប៉ុន្តែ​ភាគច្រើន​គឺ​កើតឡើង​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។

ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ទម្លាប់​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ខ្លួនឯង​ចាស់​មុន​អាយុ​ទេ​នោះ​។

១-ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ៖ បើសិនជា​អ្នក​គិត​ថា ការ​ធ្វើ​ការងារ​ច្រើន​គឺជា​រឿង​ល្អ អ្នក​ពិត​ជា​គិត​ខុស​ហើយ ព្រោះថា​ការ​ធ្វើ​រឿង​ច្រើន​ហើយ​មិន​បាន​ចប់​សប់​គ្រប់​នោះ វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​កាន់តែ​ច្រើន​ប៉ុណ្ណោះ​។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ការ​ដែល​ស្ត្រេ​ស​ជាប់​រហូត រាង​កាយ​នឹង​បញ្ចេញ​រ៉ា​ឌី​កាល​សេរី​ទៅ​ក្នុង​ខ្លួន​ដែល​អាច​បំផ្លាញ​ដល់​កោសិកា ហើយ​មើលទៅ​គឺ​ឆាប់​ចាស់​តែ​ម្តង​។

២-ញ៉ាំ​ផ្អែម ៖

នេះ​គឺជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្អែម​តែ​ម្តង​។ បង្អែម​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទេ តែ​ក៏​ធ្វើ​ឲ្យ​មុខ​ឆាប់​ចាស់​ជាង​ធម្មតា​ច្រើន​ឆ្នាំ​ដែរ​។ ដូច្នេះ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្អែម​ហើយ​បើសិនជា​ចង់​រក្សា​ស្បែក​មុខ​នៅ​ក្មេង​បាន​យូរ​នោះ​។

៣-គេង​មិន​គ្រប់ ៖ ការ​ដែល​គិត​មិន​បាន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ភ្នែក​ខ្មៅ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អាយុ​ខ្លី​ដែរ​។ មនុស្ស​ដែល​ខ្វះ​ការ​គេង​ប្រហែលជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ស្បែក និង​កាត់​បន្ថយ​ភាពយឺត​របស់​ស្បែក​ថែម​ទៀត​។

៤-មើល​ទូរទស្សន៍​ច្រើន​ពេក ៖

ការ​ចំណាយពេល​ច្រើន​នៅ​ពីមុខ​ទូរទស្សន៍​ប្រហែលជា​អាច​ធ្វើ​ឲ្យ​មនុស្ស​អាយុ​ខ្លី ហើយ​ក៏​ឡើង​ទម្ងន់​បាន​ទៀត​ព្រោះតែ​ភ្នែក​កំពុង​តែ​មើល តែ​ដៃ​ចាប់​អាហារ​ញ៉ា​ត់មាត់​រហូត​។

៥-ជក់បារី ៖ ការ​ជក់បារី​ប្រ​ហេ​ល​ជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ដល់​សុខភាព​រួម​ទាំង​ស្បែក​ផង​ដែរ​។ ការ​សិក្សា​បង្ហាញ​ថា ការ​ជក់បារី​ទំនងជា​ងាយ​ធ្វើ​ឲ្យ​ស្បែក​មុខ​ឆាប់​ចាស់​ណាស់​។

៦-មិន​ប្រើ​ក្រែ​ម​ការពារ​ពន្លឺព្រះអាទិត្យ ៖ ការ​ដែល​មិន​បាន​ប្រើប្រាស់​ក្រែ​ម​ការពារ​ពន្លឺព្រះអាទិត្យ​នៅ​ពេល​ចេញពីផ្ទះ​អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ការ​ខូចខាត​បាន ជា​ពិសេស​នៅ​ពេល​ទៅ​លេង​ឆ្នេ​សមុទ្រ​តែ​ម្តង​។ ការ​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ច្រើន​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​នៃ​ការ​ចាស់​មុន​អាយុ​។

៧-គេង​យក​ខ្នើយ​គ្រប​ក្បាល ៖ នេះ​គឺជា​ការ​ពិត​ដ៏​ចម្លែក​មួយ​ដែរ​។ ការ​គេង​ដោយ​យក​ខ្នើយ​គ្រប​ក្បាល​អាច​បណ្តាល​ឲ្យ​ស្បែក​ជ្រីវជ្រួញ និង​ចាស់​មុន​អាយុ​បាន​។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​និយាយ​ថា ជាលិកា​ត​ភ្ជាប់​របស់​ស្បែក និង​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​មុខ​អាច​នឹង​ចុះ​ខ្សោយ​ទៅ​តាម​អាយុ​បើសិនជា​បន្ត​ប្រើ​ខ្នើយ​គ្រប​មុខ​ក្នុង​ពេល​គេង​ទៀត​។

៨-ញ៉ាំ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ៖

ខ្លាញ់​មួយ​ចំនួន​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្បែក​របស់​យុវវ័យ​។ ដូច្នេះ​ចូរ​បញ្ចូល​ខ្លាញ់​ល្អ​ៗ​ដូច​ជា អូ​មេ​ហ្គា​បី​ដែឡ​មាន​ក្នុង​ត្រី​សាល​ម៉ុង​ទៅ​ក្នុង​របប​អាហារ​អ្នកផង​ដើម្បី​ថែរក្សា​សុខភាព​ស្បែក​កាន់តែ​ល្អ​៕

(​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភពអត្ថបទ៖ kohsantepheapdaily.com.kh

មតិយោបល់

ពីនេះពីនោះ3 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK