សិល្បះកំណាព្យរបស់​​បណ្ឌិត​ “អ៊ូ ចុង” ៖ បណ្តុះស្មារតីឱ្យកូនចៅចេះ​ស្រឡាញ់ និងកត្ដញ្ញូចំពោះអ្នកមានគុណ
Connect with us

បែបផែនជីវិត

សិល្បះកំណាព្យរបស់​​បណ្ឌិត​ “អ៊ូ ចុង” ៖ បណ្តុះស្មារតីឱ្យកូនចៅចេះ​ស្រឡាញ់ និងកត្ដញ្ញូចំពោះអ្នកមានគុណ

បណ្ឌិត “អ៊ូ ចុង“​ ជាកូន​ទី​៥​ របស់​អ្នក​ភិរម្យភាសា​អ៊ូ ហៅ​ “ង៉ុយ“។ យោង​តាម​ឯកសារ​ចាស់​ៗ​បាន​ចារ​ថា​ លោក​តា​ “ង៉ុយ​” មាន​កូន​៦នាក់ សុទ្ធ​តែ​ប្រុស​ដែល​មាន​ឈ្មោះ​ ដូង ចេង ចា ចិន​ ចុង និងចេវ​។ ក្នុង​ចំណោម​កូន​ទាំង​៦នាក់​ អ្នក​ដែល​មាន​ទេព្យកោសល្យ​កាត់​ទៅ​​ឪពុក​ គឺ​បណ្ឌិត​ “អ៊ូ ចុង​” ដែល​គេ​ហៅថា​ “អាចារ្យចុង“។

លោក​មាន​​ថ្វីដៃ​ និងសម្ដី​វោហារ​មិន​ចាញ់​ឪពុក​ប៉ុន្មាន​ទេ​ ខាង​ក្រោម​នេះ​ជា​អត្ថបទ​ដក​ស្រង់ពីអត្ថបទ​កំណាព្យ​របស់​លោក​៖​​

. ព្រឹក​ឡើង​ឃ្លាន​បាយ​  ញ័រពោះ​ញើស​ខ្ចាយ​  ឃើញ​សម្លគេ​

     កូន​ឆ្លើយ​វឹងថ្កាន         មិនបាន​សល់ទេ​       ខ្ញុំ​ស្ល​គ្រាន់​តែ​

     ទៅវត្តទេ​ឪ។

 ២.ឪពុក​សួរថា              បើដួស​កាល​ណា​       ចែក​ឪខ្លះ​ទៅ​

     កូន​ខ្លះ​ឆ្លើយ​ប្រាប់     ថាបាប​ណាស់ឪ         គេថា​មិន​ត្រូវ​

     ឪស៊ី​មុនលោក​។

៣. ម៉ែឪ​ចាស់ៗ         ព្រឹក​ឡើង​ឃ្លាន​ណាស់   គួរឱ្យ​វិយោគ​

     ឪទារ​ពិសា            កូន​ថា​មុន​លោក​          ពុំបាន​បរិភោគ

     គេឱ្យ​បាប​ផង​។

៤. នេះ​បុណ្យ​ថ្កាប់​មុខ​  ឬបុណ្យ​ចោល​ស្រុក​  ព្រោះ​ដើរ​ខុស​ឆ្គង​

     បុណ្យ​មិន​ត្រកាល   វិសាល​ឡើង​ហោង   ព្រោះដើរ​កន្លង​

     ឱ្យ​ម៉ែ​ឪអត់​។

៥. ពួក​ជន​ឈ្លាន​ពាន  មិន​ចេះ​ធ្វើ​ទាន   ច្រើន​ធ្វើ​ទាន​ក្បត់​

    សទ្ធាមិន​ជ្រៅ​         ជ្រុល​ទៅ​តែ​វត្ត    ឱ្យ​ព្រះ​ដើរ​អត់​

    ស្រេក​ឃ្លាន​ពេក​ក្រៃ​។

៦. នេះ​ឯង​ខុស​ណាស់​  មក​ពី​មិន​ច្បាស់ ច្បាប់​ធម៌​វិន័យ​

    បាន​ជា​ប្រព្រឹត្ត          គំនិត​ព្រៃ​ផ្សៃ     បន្ថោក​តម្លៃ​

    នៃ​អ្នក​មាន​គុណ​។

នៅ​ក្នុង​ន័យ​របស់​អត្ថបទ​នេះ​ បាន​ផ្ដល់​គំនិត​​ឱ្យ​​យើងស្គាល់​ពី​​តម្លៃ​​នៃ​ការ​ធ្វើ​បុណ្យ​ ហើយ​គ្មាន​បុណ្យ​ឯ​ណាប្រសើរ​ថ្លៃថ្លា​ជា​ង​ធ្វើ​បុណ្យជា​មួយ​ព្រះ​រស់​នោះ​ទេ​​៕

អត្ថបទ​ដោយ៖ ចន្ថា កក្កដា

ឯកសារ​យោង​៖ បណ្ឌិត​ អ៊ូ ចុង​

ប្រភពអត្ថបទ៖ knowledgecambodia.com

មតិយោបល់

ពីនេះពីនោះ4 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ5 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK