អស់ទាស់! វៀតណាមកាន់តែមានមហិច្ឆតាធំ ចង់បង្កើតថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
Connect with us

ថ្មីៗ

អស់ទាស់! វៀតណាមកាន់តែមានមហិច្ឆតាធំ ចង់បង្កើតថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

គម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានទំហំ ៤២០ មេហ្គាវ៉ាត់ដែលជាថាមពលធំបំផុតនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមផលិតកម្មជាផ្លូវការហើយដែលគម្រោងមួយនេះមានទីតាំងស្ថិតនៅខេត្ដ តានិញ ប្រទេស វៀតណាម។ទឹកប្រាក់ប្រមាណជាង ៣៩១ លានដុល្លារ ត្រូវបានចំណាយលើគម្រោងមួយនេះ ស្របពេលដែល ផ្ទៃដីប្រមាណ ៥៤០ ហិកតា នៅតំបន់ដីលិចទឹកនៅឯបឹង ដាវទៀង ដែលជាបឹងធំបំផុតនៅក្នុងប្រទេស វៀតណាម ត្រូវបានជ្រើសយកមកធ្វើជាទីតាំងសម្រាប់គម្រោងមួយនេះ។

គួរបញ្ជាក់ផងដែរថាគម្រោងមួយនេះបានចាប់ផ្ដើមសាងសង់ចាប់តាំងពីខែ មិថុនា ឆ្នាំមុន ហើយរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ១០ ខែ។ ហើយគម្រោងមួយនេះជាគម្រោងដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសំណង់វៀតណាម  Xuan Cau និងក្រុមហ៊ុនថៃ Conglomerate B.Grimm។

បន្ទាប់ពីគម្រោងមួយនេះសាងសង់រួចគេរំពឹងទុកថានឹងមានការផ្គត់ផ្គង់អគ្គីសនីប្រហែល ៦៨៨ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយថ្ងៃដែលស្មើនឹងការប្រើប្រាស់ ៣២០ ០០០ គ្រួសារ ហើយគម្រោងមួយនេះនឹងផ្គត់ផ្គង់ថាមពលបន្ថែមទៅលើភាគខាងត្បូងនៃប្រទេសវៀតណាម ។  នាពេលបច្ចុប្បន្ននេះប្រទេសវៀតណាមពឹងផ្អែកទៅលើថាមពលវារីអគ្គិសនី និងរោងចក្រថាមពលកំដៅសម្រាប់តំរូវការថាមពលអគ្គីសនីប៉ុន្តែគម្រោងនេះតែងតែទទួលបានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ពីព្រោះវាបង្កអោយមានផលប៉ះពាល់ដល់បរិស្ថាន។

លើសពីនេះទៅទៀតប្រទេស វៀតណាម ក៏មានបំណងផលិតថាមពលអគ្គីសនីរបស់ខ្លួនអោយបាន ១០.៧ ភាគរយតាមរយៈថាមពលកកើតឡើងវិញនៅកំឡុងឆ្នាំ ២០៣០ ជាពិសេសគឺថាមពលពន្លឺព្រះអាទិត្យ និងខ្យល់៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

ពីនេះពីនោះ4 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ5 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK