ជនជាតិខ្មែរសូមចងចាំ! ព្រះមហាក្សត្រមួយអង្គដែលទាមទារខេត្តខ្មែរ ៤ មកវិញពីការត្រួតត្រារបស់សៀម
Connect with us

ពួកគេជានរណា

ជនជាតិខ្មែរសូមចងចាំ! ព្រះមហាក្សត្រមួយអង្គដែលទាមទារខេត្តខ្មែរ ៤ មកវិញពីការត្រួតត្រារបស់សៀម

ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (សុីសុវត្ថិ) ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះ​រាជ​បុត្រា​នៃ​ព្រះករុណាព្រះ​បាទសម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គ​ឌួង​ ព្រះបរមកោដ្ឋ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិង​សម្ដេច​ព្រះ​វររាជិនីនាថ ពៅ​ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញការសិក្សានៅទីក្រុងបាងកកនាព្រះរាជាណាចក្រថៃ។

ទោះបីកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៏ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេសផ្នែកសិក្សាធិការព្រះអង្គបានកសាងវិទ្យាល័យព្រះ សុីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរពនិងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួលមកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមាន បាត់ដំបង សៀមរាប មង្គលបុរី និងសុីសុផុន ពីប្រទេសសៀមបន្ទាប់ពីការត្រួតត្រារបស់ពួកគេអស់ជាច្រើនឆ្នាំ។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គិតនាព្រះបរមរាជវាំង ក្នុងព្រះជន្ម៨៧ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ »៕

ប្រភពអត្ថបទ៖ khmerpart.com

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK