៧ ឃ្លារបស់លោក ដូណាល់ ត្រាំ នឹងជួយបង្ហាញផ្លូវដល់អ្នកកាន់តែច្បាស់
Connect with us

បែបផែនជីវិត

៧ ឃ្លារបស់លោក ដូណាល់ ត្រាំ នឹងជួយបង្ហាញផ្លូវដល់អ្នកកាន់តែច្បាស់

លោក ដូណាល់ ត្រាំ បានកើតនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ ១៩៤៦ ដែលសព្វថ្ងៃគឺជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។ បន្ថែមលើតំណែងជាប្រធានាធិបតីនេះ លោកក៏ជាសហគ្រិនដ៏ល្បីល្បាញម្នាក់ផងដែរ។ ហើយខាងក្រោមនេះគឺជាគោលការណ៍ល្អៗដែលយើងអាចយកទៅគិតពិចារណាដើម្បីប្រើឱ្យមានប្រយោជន៍បាន៖

១. បើគង់តែគិត ត្រូវគិតឱ្យធំ។

២. បើគ្មានចំណង់ នោះអ្នកនឹងគ្មានថាមពល ហើយបើគ្មានថាមពល នោះអ្នកនឹងគ្មានអ្វីទាំងអស់។

៣. ខ្ញុំវាយតម្លៃមនុស្សទៅលើសមត្ថភាព សុចរិតភាព និងគុណសម្បតិ្តរបស់ពួកគេ។

៤. ពេលខ្លះភាពបរាជ័យក្នុងការប្រយុទ្ធក៏អាចជួយធ្វើឱ្យអ្នករកឃើញផ្លូវឈ្នះក្នុងសង្រ្គមនោះបានដែរ។

៥. ខ្ញុំព្យាយាមរៀនពីអតីតកាល ប៉ុន្តែខ្ញុំរៀបគម្រោងសម្រាប់អនាគតដោយផ្តោតលើបច្ចុប្បន្ន។

៦. សិល្បៈនៃការអានគឺចងចំានូវអ្វីដែលសំខាន់ ហើយបំភ្លេចនូវអ្វីដែលមិនបានការ។

៧. សូម្បីតែខ្លួនឯង អ្នកមិនជឿជាក់ផង ចុះឱ្យអ្នកដទៃជឿលើអ្នកយ៉ាងម៉េចទៅ?

ប្រភពអត្ថបទ៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK