អរគុណណាស់! មិត្តជប៉ុនបានជួយម៉ាស៊ីនខួងក្រោមដីដាក់លូ ដែលមិនចាំបាច់ជីកកាត់ថ្នល់ដូចមុន
Connect with us

ថ្មីៗ

អរគុណណាស់! មិត្តជប៉ុនបានជួយម៉ាស៊ីនខួងក្រោមដីដាក់លូ ដែលមិនចាំបាច់ជីកកាត់ថ្នល់ដូចមុន

ភ្នំពេញ៖ ថ្មីៗនេះ កម្ពុជា បានទទួលនូវជំនួយម៉ាស៊ីន​ខួង​ក្រោម​ដី​ដាក់​លូ ដែល​មិនចាំបាច់​ជីក​កាត់​ថ្នល់ សួន​ច្បារ និង​មិន​ប៉ះពា​ល់ចរាចរ​លើដ​ងផ្លូវ ដូចមុន សម្រាប់គម្រោង​ការ​ពារ​ទឹក​ជំនន់ ​និង​កែ​លំអ​ប្រឡាយ​លូក្នុង​រាជ​ធានី​ភ្នំពេញ ​ជំហាន​ទី ៤ ក្រោម​ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន។

ម៉ាស៊ីន​ខួង​ក្រោម​ដីស្វ័យ​ប្រវត្តិនេះ បានបំពាក់បច្ចេក​វិទ្យា​ថ្មីមានសមត្ថភាពខួងដាក់លូ​​ទំហំ ៨០០​មម​ ប្រវែង​ ១៥៦០ម ​ខួង​ក្នុង​ជម្រៅ​ ៨ម ដែលនឹង​ចាប់ដំណើរការខួងចាប់​ពីអា​ងក្រោ​មដីសួនច្បារ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រត់ក្រោម​វិថី​ព្រះស៊ី​សុវត្ថិ ​ផ្លូវ​លេខ​ ៤៧ ​ឆ្លង​កាត់​សួន​ច្បារ​កួច​កាណុង ​និង​ផ្លូវ​លេខ ៧០​ ក្នុង​ខណ្ឌ​ដូន​ពេញ​៕

ប្រភព៖ theplusnews.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK