មិននឹកស្មាន! JACK MA សម្រេចយកថ្ងៃកំណើតខ្លួនថ្ងៃនេះ ជាថ្ងៃលាលែងពីប្រធានក្រុមហ៊ុន Alibaba
Connect with us

ថ្មីៗ

មិននឹកស្មាន! JACK MA សម្រេចយកថ្ងៃកំណើតខ្លួនថ្ងៃនេះ ជាថ្ងៃលាលែងពីប្រធានក្រុមហ៊ុន Alibaba

មហាសេដ្ឋីចិនមានបំផុតលោក Jack Ma នឹងប្រារព្ធខួបកំណើតលើកទី៥៥ របស់​លោក​នៅ​ថ្ងៃ​អង្គារ​ ទី១០ ខែកញ្ញា នេះ ហើយក៏ជាថ្ងៃដែលលោកលាឈប់ពីតួនាទីជាប្រធានក្រុមហ៊ុន Alibaba ដែល​ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចមួយដែលមានការរីកចម្រើនខ្លាំង ហើយ​ក្លាយជាក្រុមហ៊ុ​ន​បច្ចេក​វិ​ទ្យាដ៏ធំ​បំផុតមួយ​ក្នុងចំណោមក្រុមហ៊ុនទាំង១០ នៅលើពិភពលោក។

ថ្លែងក្នុងលិខិតចំហរកាលពីឆ្នាំទៅ លោក ម៉ា បានលើកឡើងថា “ខ្ញុំមានក្ដីសុបិនជាច្រើនដែលតម្រូវ​ឲ្យ​ខ្ញុំសម្រេចវាឲ្យបាន។ ខ្ញុំជាមនុស្សដែលមិនចេះនៅមួយកន្លែងដូចគេនោះទេ…ពិភពលោកនេះគឺធំ​ណាស់ ហើយខ្ញុំគឺនៅតូចស្ទើរពេកហើយ។ ដូច្នេះ ខ្ញុំត្រូវសាកល្បងអ្វីដែលថ្មី និងកសាងក្ដីស្រ​មៃ​ឲ្យក្លា​យ​​​​​​​​​​ជាការពិត”។ លោកម៉ាក៏បានសរសេរកាលពីឆ្នាំមុ​​ននៅពេ​លលោកបានប្រ​កាសពីផែ​នការចូ​ល​និវត្តន៍​​របស់លោក​ថា​ក្រុ​មហ៊ុន Alibaba បានបិទបញ្ចប់ពីវប្បធម៌ក្រុមហ៊ុនដែលពឹ​ងផ្អែកលើបុគ្គ​ល​តែ​ម្នា​ក់​ឲ្យ​ក្លា​យ​​ជា​ក្រុ​មហ៊ុន​ដែល​​រីកចម្រើនដោយផ្អែកលើអ្នកដឹកនាំជាច្រើន។

បន្ទាប់ពីថ្ងៃទី១០ ខែកញ្ញានេះ លោក ម៉ា គ្រោង​នឹងចំណាយពេលបន្ថែ​មទៀត ដើម្បីចូលរួមដោះ​ស្រាយប​ញ្ហាសង្គម​របស់ប្រទេសចិន ជា​ពិសេសបញ្ហាបណ្តុះបណ្តា​លគ្រូបង្រៀ​នឲ្យកាន់តែ​ប្រសើរ​ឡើ​ង​សម្រាប់តំបន់ជនបទតាមរយៈកម្មវិធីដែលត្រូវបានលោកបង្កើតឡើងក្នុងឆ្នាំ២០១៤។ ដោយ​ឡែកនៅខែក្រោយនេះ លោកនឹងទៅទទួលពានរង្វាន់ Africa Netpreneur Awards ដំបូងគេ ដែលមានតម្លៃ១លានដុល្លារអាមេរិក ដែលនេះគឺជាការលើកមុខមាត់របស់សហគ្រិនចិនទាំងមូល។

លោកម៉ា ក៏គ្រោង​នឹង​ដាក់​ទ្រព្យសម្បត្តិ​ដ៏ច្រើន​របស់​លោក​ដែល​មាន​ចំនួន៤១ ​ពាន់​លាន​ដុល្លារ ​ទៅ​ក្នុង​​​គំនិត​ផ្ដួចផ្ដើម​នានា​ដែល​បម្រើ​ដល់​វិស័យ​អប់រំ​ដែលជា​សេចក្ដីត្រូវការ​របស់​លោក ក៏ដូ​ចជាជ​ន​ជាតិចិ​នទាំងមូល​ដោយ​អនុវត្ត​តាម​គន្លង​របស់​លោក Bill Gates ដែលជាអ្នកផ្ដល់មូលនិធិជាច្រើន​ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សក្នុងពិភពលោក។

គួររំលឹកដែរថា ក្រុមហ៊ុន Alibaba បានបង្កើតនៅក្នុងទីក្រុង Hangzhou ភាគខា​ងកើត​នៃ​ប្រទេស  ចិ​ន​​​​កាលពីឆ្នាំ១៩៩៩។ ដោយកាលនោះ លោកបានបញ្ចុះបញ្ចូលមិត្តភកិ្ដរបស់លោកឲ្យផ្ដល់ប្រាក់ ចំនួន៦០,០០០ដុល្លារអាមេរិកដល់រូបលោក និងចាប់ផ្ដើមបង្កើត Alibaba ជាមួយមិត្តភក្តិនៅ​ក្រៅ​ផ្ទះ​ល្វែងរបស់គាត់ដែលពេលនេះមានតម្លៃច្រើន ៤៦០ ពាន់លានដុល្លារអាមេរិក ។ ដោយ​ហេតុ​ផល​​នេះ​ហើយ​ បានធ្វើឲ្យលោកក្លាយជានិមិត្ត​រូបដល់យុ​​វជនជនជា​តិចិនជាច្រើ​នក្នុងនា​មជាត្រួស​ត្រា​យផ្លូវ​ក្នុង​ការរ​​កស៊ី៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភពអត្ថបទ៖ doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK