ក្រោមការដឹកនាំរបស់ «សម្តេចព្រះនរោត្តម សីហនុ»​​ បិតាស្ថាបនិកប្រទេសសិង្ហបុរី «លោក លី ក្វាន់យូ» ធ្លាប់បានទទួលបណ្ឌិតកិត្តិយសពីសកលវិទ្យាល័យកម្ពុជា
Connect with us

គួរដឹង

ក្រោមការដឹកនាំរបស់ «សម្តេចព្រះនរោត្តម សីហនុ»​​ បិតាស្ថាបនិកប្រទេសសិង្ហបុរី «លោក លី ក្វាន់យូ» ធ្លាប់បានទទួលបណ្ឌិតកិត្តិយសពីសកលវិទ្យាល័យកម្ពុជា

កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៦៧ លោក លី ក្វាន់​យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រី និង​ជា​បិតា​ស្ថាបនិក​ប្រទេស​សិង្ហ​បុរី បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស (docteur honoris causa) ផ្នែក​ច្បាប់​ពី​សាកល​វិទ្យា​ភូមិន្ទ​ខ្មែរ (​ឬ​សាកលវិទ្យាល័យ​សង្គមរាស្ត្រនិយម​)​។ ពិធី​ប្រគល់​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​របស់លោក​នៅ​កម្ពុជា​។

យោងតាម​កាសែត​ជា​ភាសា​បារាំង Cambodge, Quotidien National ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៦៧ សាល​រៀបចំ​ពិធី​នៃ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​សង្គមរាស្ត្រនិយម (Centre Universitaire “Sangkum Reastr Niyuym”) ជាទី​តាំង​នៃ​ពិធី​ប្រគល់​សញ្ញាបត្រ បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់ ជូន​ដល់​លោក លី ក្វាន់​យូ ក្រោម​ព្រះរាជ​វត្តមាន​សម្តេចព្រះ​ប្រមុខរដ្ឋ នរោត្តម សីហនុ​។​

​ពិធី​នាពេលនោះ មានការ​ចូលរួម​ផងដែរ​ពី​សំណាក់​សម្តេច សឺ​ន សាន នាយករដ្ឋមន្ត្រី សម្តេច ញឹក ជូ​ឡុង មេបញ្ជាការ​កងទ័ព លោក វណ្ណ មូលី​វណ្ណ រដ្ឋមន្ត្រីក្រសួង​សិក្សាធិការ​ជាតិ និស្សិត និង​តំណាង​អង្គទូត​ជាច្រើនរូប​។
​ក្នុងនាម​ជា​រដ្ឋមន្ត្រី​នាពេលនោះ លោក វណ្ណ មូលី​វណ្ណ បាន​រៀបរាប់​ពី​គុណសម្បត្តិ​ផ្សេងៗ​របស់លោក លី ក្វាន់​យួ ក្នុង​ការកសាង​សិង្ហ​បុរី ដែលជា​សាធារណរដ្ឋ​ដ៏​ក្មេងខ្ចី ក៏ដូចជា​តួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។

បន្ទាប់ពី​សន្ទរកថារ​ប​ស់លោក វណ្ណ មូលី​វណ្ណ ត្រូវបាន​បញ្ចប់ លោក លី ក្វាន់​យូ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់​ដោយផ្ទាល់​ពី​ដៃ លោក ភឹង តុ​ន ដែលជា​សាកលវិទ្យាធិការ នាពេលនោះ​។ បិតា​ស្ថាបនិក​សិង្ហ​បុរី បាន​ឡើង​ថ្លែង​អរគុណ​ជា​ភាសា​អង់គ្លេស មុនពេល​មាន​ចំណារ​នៅ​ក្រាំងមាស​របស់​សាកលវិទ្យាល័យ​។​
​តាម​ឯកសារ «The Essentials of Economic Growth» ដែលជា​បទ​អន្តរាគមន៍ និង​សេចក្តីអធិប្បាយ​ជុំវិញ​ការទទួល​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់ (Honorary degree of Doctor of Law) ពី​កម្ពុជា លោក លី ក្វាន់​យូ បាន​លើកឡើងថា ការ​ថ្លែង​ជា​សាធារណៈ​របស់​រដ្ឋមន្ត្រី​សិក្សាធិការ គឺជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត និង​មិនបាន​រំពឹងទុក​មុន​សម្រាប់​លោក​។​
​លោក លី ក្វាន់​យូ ដែល​បាន​រៀន​ចប់​ច្បាប់​នៅ​សាកលវិទ្យាល័យ Cambridge ចក្រភព​អង់គ្លេស បានលើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សិង្ហ​បុរី រួមទាំង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​។ ជាមួយគ្នានេះ លោក​ក៏បាន​គូសបញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ផងដែរ​៕

ប្រភពអត្ថបទ៖ thmeythmey.com

គួរដឹង17 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ17 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង18 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ18 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ18 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK