Jack Ma ផ្តល់ដំបូន្មាន ៤មេរៀន សម្រាប់អ្នកមិនដឹងពីគោលដៅជីវិតខ្លួនឯង
Connect with us

បែបផែនជីវិត

Jack Ma ផ្តល់ដំបូន្មាន ៤មេរៀន សម្រាប់អ្នកមិនដឹងពីគោលដៅជីវិតខ្លួនឯង

មិនថាអ្នកជានរណា ហើយកំពុងធ្វើអ្វីទេ? នៅពេលដែលអ្នកមិនដឹងអំពីគោលដៅជីវិតនោះទេ ច្បាស់ណាស់គឺអ្នករស់នៅព្រៀបដូចជាជិះទូកនៅក្នុងមហាសមុទ្រដែលមើលមិនឃើញកោះត្រើយចឹង។ ដូចនេះសូមនាំអារម្មណ៏មិត្តអ្នកអាន ឱ្យមកស្វែងយល់ពីចំណុចសំខាន់ៗទាំង៤ របស់មហាសេដ្ឋី Jack Ma ដែលអាចដឹកនាំជីវិតរបស់លោកអ្នកអោយស្គាល់អ្វីទៅជាគោលដៅ៖

១.​ មិនដឹងពីអនាគតខ្លួនឯង៖ ពេលខ្ញុំអាយុ៤០ឆ្នាំ ទើបខ្ញុំដឹងថាខ្លួនឯងចង់ក្លាយទៅជា អ្វីពិតប្រាកដ ខ្ញុំមិនដែលគិតថាខ្ញុំអាចក្លាយ ទៅជាអ្នកជំនួញ ហើយក៏មិនដែលគិតថាខ្ញុំអាចក្លាយ ទៅជាគ្រូ បង្រៀនដែរ បើនិយាយជា រួមទៅរឿងទាំងអស់នេះ ខ្ញុំមិនដែលស្រមៃនឹកឃើញទាល់ តែសោះ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ធ្វើ នឹងជាក្តី ស្រមៃរបស់ខ្ញុំ ខ្ញុំចង់ធ្វើជាប៉ូលីស និងចង់ធ្វើជាអ្នករត់តុក នៅ KFC តែសំណាងអាក្រក់ខ្ញុំមិនបាន ជាប់។ អ្នកត្រូវដឹងថាពេលខ្លះក្តីស្រមៃទាំងអស់ ដែលអ្នក តែងតែគិតពីវា និងខិតខំដើម្បីវា វាក៏នៅ តែគ្មានលទ្ធផលដដែល។ ដូចនេះមិនត្រូវដើរថយក្រោយ ដោយសារតែវាមិនបានផលនោះទេ ធ្វើហើយធ្វើទៀត រហូតដល់អ្នកទទួលបានផលនោះ។

២. មិនចាំបាច់ធ្វើរឿងដែលអស្ចារ្យបំផុតនោះទេ៖ កុំទាន់ព្យាយាមធ្វើរឿងដែលអស្ចារ្យបំផុតនោះ តែសូមចាប់ផ្តើមធ្វើវាសិន (Don’t try to be the best, but to be the first) ធ្វើជាមនុស្សដំបូងដែល ផ្លាស់ប្តូរ, ធ្វើជាមនុស្សដំបូងដែលប្រកួតប្រជែង និងធ្វើជាមនុស្សដំបូងដែលពុះពាយក ឈ្នះនឹងបញ្ហាធំៗទាំងនោះ។​ ពីព្រោះដើម្បីក្លាយជា មនុស្សជោគជជ័យបាន អ្នកត្រូវតែខ្លាំង សម្រាប់ខ្ញុំ ខ្ញុំមិនគិតថាខ្ញុំមានសំណាងល្អ គ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកខ្លាំងនោះទេ ប៉ុន្តែខ្ញុំតែងតែព្យាយាមរកអ្វីដែលថ្មី និងមិនដែលចង់បោះបង់នូវការ ជឿជាក់របស់ខ្ញុំឡើយ ព្រោះអ្នកខុសពីគេ ហើយមនុស្សទាំងអស់សុទ្ធតែខុសៗគ្នា ធ្វើអ្វីដែលខ្លួន អាចធ្វើបាន។

៣.​ សម័យនេះគឺពោលពេញទៅដោយឱកាស៖ ពិភពលោកនេះគឺពោលពេញទៅដោយ ការប្រកួតប្រជែង និងឧកាស។ ២,០០០ឆ្នាំមុន ពិភពលោកពោលពេញទៅដោយការប្រកួតប្រជែង និងឧកាស ហើយ ២,០០០ឆ្នាំក្រោយ ពិភពលោកក៏នៅតែពោលពេញទៅដោយការប្រកួតប្រជែង និងឧកាសដដែល។ អ្វីដែលសំខាន់ ថាតើអ្នកមើលឃើញពិភពលោកនេះយ៉ាងម៉េច។ អ្នកខ្លះមើលឃើញការប្រកួតប្រជែងជាឧកាស ប៉ុន្តែក្មេងៗជំនាន់ក្រោយតែងតែនិយាយថាគ្មាន ឧកាស ប៉ុន្តែខ្ញុំគិតថារាល់ឧកាសទាំងអស់ សុទ្ធតែលាក់ខ្លួននៅក្នុងការប្រកួតប្រជែង ​និងសុទ្ធតែលាក់ខ្លួននៅក្នុងការត្អូញត្អែរ។ បើអ្នកហ៊ាន ប្រឈមនឹងការប្រកួតប្រជែង នោះអ្នកនឹងជោគជ័យ បញ្ហារឹតតែធំ ឧកាសរបស់អ្នករឹតតែច្រើន។

៤. ត្រូវតែមានសុខភាពល្អ៖ ខ្ញុំគិតថាជីវិតវាដូចជាដំណើរផ្សងព្រេងមួយចឹង ហើយអ្នកកើតនៅលើផែនដីនេះ អ្នកត្រូវតែសប្បាយ ចិត្ត និងមានសុខភាពល្អផងដែរ។ ថ្ងៃចុងក្រោយដែលអ្នកនឹងចាកចេញពីផែនដីនេះ អ្នកត្រូវ និយាយថា ខ្ញុំពិតជា សប្បាយចិត្តនឹងជីវិតមួយនេះ ខ្ញុំពិតជាមានសុខភាពល្អណាស់។ ពីព្រោះ បើអ្នកសុខភាពមិនល្អ នោះអ្នកក៏មិនសប្បាយជាមួយនឹងជីវិតមួយនេះដែរ ខ្ញុំជឿថាសេចក្តី សប្បាយរីករាយ និងសុខភាពល្អ វាគឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន៕

អត្ថបទ៖ ប៊ុនហ៊ាង

ប្រភពអត្ថបទ៖ business-record.com

គួរដឹង17 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ17 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង17 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ17 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ18 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK