លោក Bertrand Russell៖ «មនុស្សល្ងង់និងឆ្កួតលីលា គឺជឿជាក់លើខ្លួនឯងជ្រុលពេក ចំណែកអ្នកឆ្លាតចេះតែពីឆ្ងល់ឥតឈប់»
Connect with us

បែបផែនជីវិត

លោក Bertrand Russell៖ «មនុស្សល្ងង់និងឆ្កួតលីលា គឺជឿជាក់លើខ្លួនឯងជ្រុលពេក ចំណែកអ្នកឆ្លាតចេះតែពីឆ្ងល់ឥតឈប់»

លោកប៊ែរត្រាដ Bertrand Russell មានឈ្មោះពេញថា Arthur William Russell គឺជាទស្សនវិទូជនជាតិអង់គ្លេស, ជាអ្នកតក្កវិទ្យា, អ្នកគណិតវិទូ, អ្នកប្រវត្តិសាស្រ្ត និងអ្នកនិពន្ធ។ លោកក៏ជាអ្នកនិពន្ធម្នាក់ ដែលហ៊ានរិះគន់សង្គមសកម្មជននយោបាយ និងអ្នកទទួលរង្វាន់ណូបែល។

ពាក្យមួយឃ្លាដ៏មានន័យរបស់គាត់ចង់បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីចរិតរបស់មនុស្សពីរប្រភេទ (មនុស្សល្ងង់ឆ្កួតលីលា និងអ្នកឆ្លាតចេះតែគិតឆ្ងល់គ្រប់ពេល)។ ពាក្យមួយឃ្លានោះថា «រឿងស្មុគស្មាញរបស់ពិភពលោកយើងនេះគឺ ពួកមនុស្សល្ងង់ និងពួកមនុស្សឆ្កួតលីលាជឿជាក់លើខ្លួនឯងជ្រុលពេក ចំណែកឯអ្នកពួកអ្នកឆ្លាតវៃវិញ គេគិត​តែពីឆ្ងល់មិនចេះចប់ឡើយ»។

គួរដឹងថា ការដែលយើងមានជំនឿជាក់ជាជ្រុលពេកក៏ជាហេតុនេះឱ្យបរាជ័យវិញផងដែរ។ ចំណែកឯ “ចម្ងល់” គឺជាប្រភពនៃអ្នកប្រាជ្ញ ពួកគេចង់ចេះចង់ដឹងគ្មានទីបញ្ចប់ គ្មានព្រហ្មដែនឡើយ។ អ្នកដែលចង់ចេះកាន់តែខ្លាំង គេឆ្ងល់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតមានការទំនេរមួយថ្ងៃទេ។

ដូច្នោះ កុំជឿជាក់លើខ្លួនឯងពេក គឺមានន័យថាក “កុំអំនួតជ្រុលលើខ្លួនឯង” នាំឱ្យកិច្ចការនោះមិនបានល្អ និងមិនអាច​ទៅ​ដល់គោលដៅរបស់ខ្លួនឯង។ ហេតុនេះ ចូរធ្វើការងារឱ្យបានខ្លាំង និងប្រុងប្រយ័ត្នជានិច្ច ទើបជារឿងល្អបំផុត។

គួរបញ្ជាក់ដែរថា លោក Bertrand បានកើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨៧២ និងទទួលមរណភាពនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧០ នៅក្នុងរដ្ឋ  Penrhyndeudraeth សហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ លោក មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាយជ្រាវ)

ប្រភពអត្ថបទ៖ knowledgecambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK