អស់ទាស់! សួនទឹកធំលំដាប់ទី៣ ក្នុងតំបន់អាស៊ាន និងធំជាងគេក្នុងប្រទេសកម្ពុជានឹងជិតបញ្ចប់ការសាងសង់ហើយ
Connect with us

ថ្មីៗ

អស់ទាស់! សួនទឹកធំលំដាប់ទី៣ ក្នុងតំបន់អាស៊ាន និងធំជាងគេក្នុងប្រទេសកម្ពុជានឹងជិតបញ្ចប់ការសាងសង់ហើយ

បន្ទាប់ពីចំណាយពេលអស់មួយរយៈក្នុងការសាងសង់ “Garden City Water Park” នឹងត្រៀមបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗ នេះ។ សួនទឹកមួយនេះមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ ទល់មុខនឹងសួនសត្វ Phnom Penh Safari។

Garden City Water Park ជាសួនទឹកដែលវិនិយោគដោយក្រុមហ៊ុន LYP Group និងចំណាយទឹកប្រាក់វិនិយោគអស់ប្រមាណជាង ៥៥ លានដុល្លារអាមេរិក។ ហើយសួនទឹកមួយនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនរបស់ប្រទេសអង់គ្លេសដែលមានឈ្មោះថា White Water Group។ ហើយគម្រោងមួយនេះនឹងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៩ នេះផងដែរ។

មិនតែប៉ុណ្ណោះសួនទឹកមួយនេះមានឧបករណ៍លេងកំសាន្ដជាច្រើនយ៉ាងសម្បូរបែបដែលច្រើនជាងស្ទើរតែ ៥០% បើប្រៀបទៅនឹងសួនទឹកនៅប្រទេសថៃ ហើយកាន់តែពិសេសជាងនេះទៅទៀតសួនទឹកមួយនេះថែមទាំងមានរលកសម្បនិមិត្តដែលមានកំពស់រហូតទៅដល់ ៣,៥ ម៉ែត្រ ឯណោះ។

គួរបញ្ជាក់ផងដែរថាសួនទឹកមួយនេះនឹងក្លាយជាសួនទឹកធំជាងគេនៅប្រទេសកម្ពុជា និងធំទី ៣ នៅក្នុងតំបន់អាស៊ានដែលមានផ្ទៃដី ៦.៣ ហិចតា បន្ទាប់ពីសួនទឹក Subway Lagoon ដែលមានផ្ទៃដី ៣២ ហិចតា របស់ម៉ាឡ៉ស៊ី និងសួនទឹក Ramaynak ដែលមានផ្ទៃដី ១៨ ហិចតា របស់ប្រទេសថៃដែលទើបតែបើកថ្មីៗ នេះ។ ខណៈពេលដែលសួនទឹក Garden City Water Park នេះក៏កំពុងត្រៀមខ្លួនទម្លាក់តំណែងសួនទឹករបស់ប្រទេសថៃ Cartoon Network Pattaya ដែលមានផ្ទៃដី ៥.៧​ ហិចតា អោយធ្លាក់ទៅលេខ ៤ ផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភពអត្ថបទ៖ doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK