គួរសាកល្បង! មុខរបរ ៧ ​ប្រភេទដែលចំណាយដើមទុនទាបបំផុត​
Connect with us

គួរដឹង

គួរសាកល្បង! មុខរបរ ៧ ​ប្រភេទដែលចំណាយដើមទុនទាបបំផុត​

បច្ចុប្បន្ន​នេះ​អ្នក​អាច​ប្រកប​មុខរបរ​អាជីវកម្ម​ខ្នាត​តូច​បាន​ដោយ​ជោគជ័យ​​​ ដោយ​មិន​ចាំបាច់​ចំណាយ​ដើម​ទុន​ច្រើន ​ឬ ​ទាមទារ​ប្រើប្រាស់​បច្ចេកវិជ្ជា​ខ្ពស់​ពេក​នោះ​ទេ។ ប្រសិនបើ លោក​អ្នកមានបញ្ហាដើមទុនតិច ហើយមិនដឹងថាគួររកស៊ីអ្វី ទាំង​នេះ​គឺ​ជា​អាជីវកម្ម​ខ្នាត​តូច​ដែល​មិន​ទាមទារ​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​ខ្ពស់ និង ដើមទុនច្រើនពេកនោះទេ​រួម​មាន៖ 

១) បើក​ហាង​លាង​សំអាត​ម៉ាស៊ីន​៖​

 ​ការ​រក​ស៊ី​បែប​នេះ​ក៏​ផ្ដល់​ផល​ចំណេញ​ជា​ច្រើន​ដល់​អ្នក​ផង​ដែរ​។​ ដោយ​គ្រាន់​តែ​លាង​សំអាត​វត្ថុ​​ឬ​ម៉ាស៊ីន​នានា។ ដោយ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ថ្លៃ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ ។​​ បើ​សេវាកម្ម​អ្នក​ល្អ​នោះ​អតិថិជន​នឹង​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ខាន។

២) បើក​ហាង​បោះ​ដុំ​នំប៉័ង៖ ការងារ​នេះ​គឺ​គ្រាន់​តែ​ទាម​ទារ​អោយ​អ្នក​ចេះ​លាយ​ផ្សំ​រូបមន្ត​ដើម្បី​ផលិត​បាន​ជា​នំប៉័ង​ប៉ុណ្ណោះ។ ហើយ​អ្នក​អាច​លក់​បោះ​ដុំ​ទៅ​កាន់​ហាង​នានា​នៅ​ក្បែរ​ផ្ទះ​អ្នក​បាន​យ៉ាង​ងាយ​ស្រួល។

៣) បើក​តូប​​លក់​អីវ៉ាន់​​៖ 

អ្នក​អាច​បើក​តូប​​​​មួយ​សម្រាប់​លក់​អីវ៉ាន់​ កំប៉ិកកំប៉ុក នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នក​បាន។​ហើយ​ការងារ​បែប​នេះ​មិន​ទាមទារ​ប្រព័ន្ធ​​បច្ចេកវិជ្ជា​​ច្រើន​ពេក​ទេ។​

៤) បើក​កន្លែង​លាង​ឡាន៖ 

ពេល​ដែល​អ្នក​ចំណាយ​ទុន​ខ្លះ​ៗ​ក្នុង​ការ​បង្កើត​កន្លែង​លាង​ឡាន​ដូច​នេះ​អ្នក​អាច​នឹង​ទទួល​ប្រាក់​ចំណេញ​បាន​កាន់​តែ​ច្រើន​​ដោយ​សារ​ការងារ​នេះ​គឺ​​មាន​លក្ខណៈ​ងាយ​ស្រួល​បំផុត​។

៥) ផ្ដល់​សេវាកម្ម​ណែនាំ​ភ្ញៀវ​ទេសចរ​​៖ 

បើ​អ្នក​មាន​ចំណេះ​ដឹង​ពី​តំបន់​ទេសចរ​ណា​មួយ​ច្បាស់​លាស់​អ្នក​គួរ​​បើក​សេវាកម្ម​នេះ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ខ្លះ​ៗ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​។

៦) សេវាកម្ម​បក​ប្រែ៖ 

ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​អាច​ចេះ​ប្រើប្រាស់​ភាសា​បរទេស​​ដែល​ទីផ្សារ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​បាន​ច្រើន​អ្នក​គួរ​​ចាប់​យក​ឱកាស​​ការងារ​នោះ។

៧) បើក​ហាង​ធ្វើ​សក់​និង​ផាត់​មុខ៖ 

ការងារ​ទាំង​នោះ​គឺ​មិន​ទាម​ទារ​បច្ចេកវិជ្ជា​ទេ​ ។ ​ដោយ​គ្រាន់​តែ​ចូល​​ហ្វឹកហាត់​និង​សិក្សា​ពី​តិចនិក​ខ្លះ​ៗ​ក្នុង​ការ​ធ្វើ​សក់​និង​ផាត់​មុខ​ជា​ការ​ស្រេច៕

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា

ប្រភព៖smallbiztrends.com

 ប្រភពអត្ថបទ៖ bizkhmer.com

មតិយោបល់

ពីនេះពីនោះ4 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK