បើអ្នកមិនចង់់ស្តាយក្រោយនៅថ្ងៃមុខ សូមកុំធ្វើជាមនុស្ស ៧ ប្រភេទនេះឱ្យសោះ
Connect with us

បែបផែនជីវិត

បើអ្នកមិនចង់់ស្តាយក្រោយនៅថ្ងៃមុខ សូមកុំធ្វើជាមនុស្ស ៧ ប្រភេទនេះឱ្យសោះ

កើតមកជាមនុស្សត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងធ្វើជាមនុស្សដែលមានប្រយោជន៍សម្រាប់មនុស្សជុំវិញខ្លួន នោះទើបជីវិតរបស់យើងគ្រប់គ្នារស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរបាន។ ដូច្នេះហើយ ទើបយើងទាំងអស់គ្នាគួរតែជៀសវាងកុំធ្វើខ្លួនឱ្យដូចជាប្រភេទមនុស្សទាំង០៧ នេះអី ព្រោះថានេះគឺជាសញ្ញារបស់មនុស្សមិនល្អ ដែលទៅដល់ទីណាគេស្អប់ដល់ទីនោះ។ ហើយខាងក្រោមនេះគឺជាប្រភេទមនុស្សដែលអ្នកគួរជៀសឱ្យឆ្ងាយ៖

១. មនុស្សដែល ធ្វើខ្លួនឯងដូចចង់ជួយណាស់អ៊ីចឹង តែធាតុពិតខាងក្នុងឱ្យរលួយ។

២. មនុស្សដែល ស្រឡាញ់មុខមាត់ និងចង់ឱ្យតែគេសរសើរ តែចរិកបាតផ្សារ។

៣.​ មនុស្សដែល ដឹងហេតុមិនច្បាស់ តែនិយាយដូចខ្លួនឯងដឹងច្បាស់ ឬជាមនុស្សតែៗស្ករៗ អត់ប្រយោជន៍។

៤. មនុស្សដែល ខ្លួនឯងមិនទាន់មានស្អីជាដុំកំភួនទេ តែឬកពារចេញមកសេដ្ឋីសុំខ្មាស។

៥. មនុស្សដែល ធ្វើការចាំមើលតែបំណាំ និងធ្វើការងារតិចតួច តែរអ៊ូថារវល់ខ្លាំងណាស់ ដែលតែងតែគេចវេសពីការងារជារឿយៗ។

៦. មនុស្សដែល តែងតែទុកបញ្ហាចោល មើលងាយបញ្ហាតិចតួច ទុកចោលរហូតបញ្ហាតូចក្លាយជាធំ។

៧. មនុស្សដែល សម្តីហូរដូចទឹក មានទ្រឹស្តីពេញខ្លួន តែការងារធ្វើចុងដៃចុងជើងយកជាការមិនកើត។

បន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹង និងបានយល់ពីចរិកលក្ខណៈនៃបុគ្គលទាំងនោះហើយ អ៊ីចឹងរឿងដែលសំខាន់ និងគួរគិតពិចារណានោះ គឺរូបអ្នកសូមកុំធ្វើឱ្យខ្លួនឯងក្លាយជាប្រភេទមនុស្សខាងលើនេះឱ្យសោះ៕

 អត្ថបទ៖ ប៊ុនហ៊ាង

ប្រភពអត្ថបទ៖ business-record.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK