ជីវប្រវត្តិ​សង្ខេប “ព្រះ​បទុមត្ថេរសោម” ឬ “ភិក្ខុសោម”​ ម្ចាស់ស្នាដៃរឿងទុំទាវ 
Connect with us

ពួកគេជានរណា

ជីវប្រវត្តិ​សង្ខេប “ព្រះ​បទុមត្ថេរសោម” ឬ “ភិក្ខុសោម”​ ម្ចាស់ស្នាដៃរឿងទុំទាវ 

ព្រះ​បទុមត្ថេរ​ “សោម បាន​ប្រសូត្រ​នៅ​ឆ្នាំ​១៨៥២ នៅ​ឃុំ​កំព្រៅ​ ស្រុក​ស៊ីធរកណ្ដាល​ ខេត្ត​ព្រៃវែង​។ ព្រះ​អង្គ​មាន​បិតា​នាម​ ងួន និងមាតា​នាម យិន លោក​ទាំង​ពីរ​មាន​មុខ​របរជា​កសិករ។

ព្រះ​អង្គ សោម កាល​មាន​ព្រះ​ជន្ម ១៥ ព្រះ​វស្សា​ទ្រង់​បាន​ចូល​រៀន​អក្សរ លេខ​នព្វន្ដ​ ​នៅ​ស្រុក​កំណើត​ ហើយ​ក៏​បាន​បួស​ជា​សាម​ណេរ​ពីរ​វស្សា​ ក៏​លា​ចាក​សិក្ខា​បទ​​មក​ជួយ​​ធ្វើ​ការ​រក​ស៊ី​ឪពុក​ម្ដាយ​វិញ​។​

ក្រោយមក​ទៀតទ្រង់​មាន​ព្រះ​ជន្ម​ ២១​​វស្សា ទ្រង់​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ នៅក្នុងសំណាក់​ឧបជ្ឈាយ៍​ព្រះ​នាម​ “រស់​ មាន​នាម​បញ្ញាត្តិ​ថា បទុមត្ថេរ​ និង​បាន​បន្ដ​ការ​សិក្សា​នៅ​ក្រុង​ភ្នំ​ពេញ​អស់​ជាច្រើន​ឆ្នាំ​ ហើយ​វិល​ទៅ​ធ្វើ​ជា​ចៅ​អធិការ​នៅ​វត្ត​ កំព្រៅ វិញ។

ព្រះ​អង្គ​មាន​និស្ស័យ​ស្លូត​បូត​ ចូល​ចិត្ត​អាន​សាស្រ្ដាគម្ពីរ​ ស្ដាប់​ចម្រៀង​ចាប៉ី​ រហូត​ដល់​ចេះ​តែង​កាព្យ​យ៉ាង​ប៉ិន​ប្រសប់។ ទ្រង់​សុគត​នៅ​ឆ្នាំ ១៩៣២​ ក្នុង​កំណត់​ជន្មាយុ​ ៨០ ព្រះ​វស្សា​។

ស្នា​ដៃ​របស់​ព្រះ​ភិក្ខុ​សោម​ រួម​មាន​៖

  • រឿង​ ទុំទាវ ដែល​សរសេរ​នៅ​ឆ្នាំ​ ១៩១៥​
  • រឿង​ សព្វ​សិទ្ធិ​ (បញ្ជាក់​ផ្សេង​មួយ​ទៀត​ពី​​របស់​ម៉ឺន​ភក្ដី​អក្សរ​តន់​​)​

អត្ថបទដកស្រង់​នៃ​រឿង​ ទុំទាវ​៖

កាល​នោះ​នាង​នោ​ជា​ពិលៀង​    នាង​ទាវ​​បាន​​ឆៀង​​ចរយាត្រា​

កាន់​​ក្អម​​ថ្និត​ថ្នម​​នឹក​​ប្រាថ្នា​         ចូល​ទៅ​ស្ដាប់​ការណ៍ដឹង​សេចក្ដី ។

ឈរទ្រឹងរឹងខ្លួនពួន​ចាំស្ដាប់​      ពីរោះ​ហាក់ផ្កាប់មុខដល់ដី

ស្រងាក​ស្រងោចស្រងល់​ស្រី   នោ​នឹក​​បេតី​មិន​ស្ដីសោះ ។

 អត្ថបទ​ដោយ៖ ចន្ថា កក្កដា

សម្រួលអត្ថបទ៖ លោក មនោ វិជ្ជា

ឯកសារយោង៖ អ្នកនិពន្ធ​ខ្មែរ​ដែល​មាន​ឈ្មោះ​ល្បី

ប្រភពអត្ថបទ៖ knowledgecambodia.com

មតិយោបល់

ពីនេះពីនោះ4 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK