គួរដឹង
រឿងរ៉ាវអាថ៌កំបាំងទាំង ១០ របស់អ្នកបង្កើតចរន្តអគ្គិសនីដំបូងគេក្នុងលោក

នីកូឡា តេសឡា គឺជាអ្នកប្រាជ្ញដែលបានបន្សល់ទុកនូវស្នាដៃសំខាន់ៗ និងដ៏មានឥទ្ធិពល ទាំងនៅក្នុងវិស័យអគ្គិសនី និងប្រព័ន្ធទាក់ទងតាមវិទ្យុ។ អ្នកប្រាជ្ញរូបនេះ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៨៥៦ នៅក្នុងស្រុកមួយ ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសក្រូអាស៊ី ក៏ប៉ុន្តែ កាលនោះវាស្ថិតនៅក្នុងទឹកដីនៃចក្រភពអូទ្រីសហុងគ្រី។
តេសឡាមានឈាមជ័រជាជនជាតិស៊ែរប៊ី ដោយមានឪពុកជាបុព្វជិតគ្រិស្តសាសនានិកាយអកតូដុកស៍ (Orthodox) ចំណែកម្តាយគឺជាមេផ្ទះ ក៏ប៉ុន្តែ ពូកែខាងមេកានិក ជំនាញខាងកែច្នៃរបស់របរប្រើប្រាស់នៅក្នុងផ្ទះ និងពូកែចងចាំ។ ប្រហែលជាកាត់ទៅរកម្តាយនេះហើយ ទើបនីកូឡា តេសឡា ចូលចិត្តខាងវិស្វកម្មអគ្គិសនី ផ្ទុយពីបំណងរបស់ឪពុក ដែលចង់ឲ្យតេសឡាធ្វើជាបុព្វជិតគ្រិស្តសាសនា។
១) លោក តេសឡា បានអះអាងថាលោកមិនដែលដេកលើសពី២ម៉ោងទេក្នុងមួយថ្ងៃ
២) នីកូឡា តេសឡាផឹកស្រាវីស្គីរាល់ថ្ងៃ ដែលលោកជឿជាក់ថាវានឹងធ្វើឲ្យលោកមានអាយុច្រើនជាង១៥០ឆ្នាំ
៣) នីកូឡា តេសឡា មិនងាយនឹងស្រឡាញ់ និងចង់រៀបការជាមួយនារីណាម្នាក់ឡើយ ទោះបីជានារីទាំងនោះស្រឡាញ់លោកខ្លាំងយ៉ាងណាក៏ដោយ
៤) លោកបានជឿជាក់ថានៅពេលអនាគតស្រ្តីនឹងក្លាយជាអ្នកដឹកជំនួសបុរស ដែលលោកបានឡើងពី A new sex order ដែលកើតឡើងជាមួយនឹងភាពអស្ចារ្យរបស់ស្រ្តី។
៥) នីកូឡា តេសឡា អាចមានសមត្តភាពគិតរឿងបីយ៉ាងក្នុងពេលតែមួយ
៦) នីកូឡា តេសឡា បានបង្កើតវិទ្យុនៅឆ្នាំ១៨៩២ ហើយបង្កើតនូវឧបករណ៍បញ្ជានៅឆ្នាំ១៨៩៨
៧) នីកូឡា តេសឡា គឺជាអ្នកបង្កើតឲ្យាមានចរន្ដAC តែលោកមិនត្រូវបានគេទទួលស្គាល់នោះទេ មានតែអេឌីសាន់តែប៉ុណ្ណោះទទួលបានភាពល្បីល្បាញក្នុងការបង្កើតប្រព័ន្ធDC
៨) នីកូឡា តេសឡា បានធ្វើការព្យាករណ៍ពីប្រព័ន្ធអ៊ីនធើណេតថារាល់កាសែតប្រចាំថ្ងៃរបស់ប្រជាជន នឹងត្រូវបានបោះពុម្ពដោយខ្លួនពួកគេនៅតាមផ្ទះនីមួយៗ
៩) នៅSilicon Valley មានរូបសំណាក់របស់នីកូឡា តេសឡាមួយដែលបានផ្ដល់ឲ្យនូវការប្រើ ប្រាស់ប្រព័ន្ធWiFiដោយឥតគិតថ្លៃ
១០) នីកូឡា តេសឡា កើតនៅក្នុងអំឡុងពេលដែលមានផ្លេកបន្ទូលខ្លាំង ដែលត្រូវបានគេចាត់ទុកថាជាសញ្ញាណនៃការបង្កើតអគ្គិសនី៕
អត្ថបទដោយ៖ ឡាយ ឧត្ដម
ប្រភព៖ Unbelievable-facts
ដកស្រង់ដោយ៖ doctor-business.asia
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង