ប្រវត្តិដ៏អស្ចារ្យនៃប្រាសាទភិមានអាកាសដែលអ្នកមិនដែលដឹង
Connect with us

គួរដឹង

ប្រវត្តិដ៏អស្ចារ្យនៃប្រាសាទភិមានអាកាសដែលអ្នកមិនដែលដឹង

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ ប្រាសាទភិមានអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកអង្គរធំ ខេត្តសៀមរាប។ តាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា ហេមស្រឹង្គគិរី ជាភាសាបាលីឬសំស្រ្តឹតដែលមានន័យថា ភ្នំស្នែងមាស បានផ្តើមស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩-១១ ដោយកម្រងតាញស្រីសត្យាស្រ័យ ឆ្នាំ៩១០ គ្រិស្តក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)តាមសិលាចារឹកលេខ K-២៩១។ បន្តរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-៩៦៨) បន្ថែមដោយព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១)តាមសិលាចារឹកលេខ K-៥៣៤។

បញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)តាមសិលាចារឹកលេខK-២១១។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ ព្រះអង្គនិងសោយទីវង្គត។

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។ ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។

នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ។ តើប្រាសាទភិមានអាកាសមានអ្វីទស្សនាខ្លះ? ប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់៤ ម្រ៉ែត។ ជាន់ក្រោមបង្អស់មានទទឹង ២៨ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយមានប្រវែង ៣៥ម្រ៉ែត នៅជួរទិសខាងកើត-លិច។

ជើងគ្រឹះប្រាសាទទាំង ៣ជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះទាំង ៤ទិស។ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់ ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច។ ផ្នែកទាំង២ នៃជណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង រូបដំរីនៅមុំជើងគ្រឹះទាំង ៣ជាន់។ តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់ ២,៥ម្រ៉ែត។

តាមអ្នកដំណើរចិនឈ្មោះជីវ តាក្វាន់បានឲ្យដឹងថានៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមកផ្ទុំជាមួយនឹងនាងនាគក្បាល៩ ដែលប្រែក្រឡាជាស្រីស្អាតរាល់យប់តាមពង្សាវតារបានតំណាលតៗគ្នានៅ ក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន ដែលមករស់នៅក្នុងក្រុងព្រះនគរសម័យនោះ ។ ស្រះទឹកហ្លួង មានសណ្ឋានរាង៤ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត។ គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម ។ គេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង វែងតទៅទិសខាងលិចបន្តិច គេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទភិមានអាកាសកុំអោយហូរចុះ មកស្រះ។

ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ជាំងទីព្រះលានស្តេចគម្លង់។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង ។មានទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ម្រ៉ែត។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុង បរិវេណនេះលើកដំបូង ។ របៀង និង ស្រះទឹកខាងលិចនៃស្រះទឹកហ្លួង នៅខាងលិចគោបុរៈខាងជើង។ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម។ បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត គឺរូបចម្លាក់នៅលើកំពែង ។

របៀងខាងកើត មានសណ្ឋានជារូបកាកបាទ មានសសរមូលនៅខាងក្រោម ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច៕

ប្រភព៖ សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា

អត្ថបទ ៖ រិន វិចិត្រ

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

ពីនេះពីនោះ3 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK