សូមស្វាគមន៍! ឯកឧត្តម Mikami Masahiro ជាឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជា
Connect with us

ថ្មីៗ

សូមស្វាគមន៍! ឯកឧត្តម Mikami Masahiro ជាឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជា

ដូចគ្រប់គ្នាបានដឹងហើយថា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ដែលជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានបញ្ចប់បេសកម្មរយៈពេល៣ឆ្នាំនៅកម្ពុជា ខណៈមានអ្នកថ្មីមកជំនួសដំណែងរបស់លោកវិញ។

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកផ្លូវការឈ្មោះ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហាញមុខ ឯកអគ្គរដ្ឋទូតជប៉ុនថ្មី ប្រចាំនៅកម្ពុជាហើយ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ដោយលោកបានប្រកាសថា “ជម្រាបសួរ! ខ្ញុំឈ្មោះ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា”៕

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

ផ្តល់សិទ្ធិដោយ៖ den-sharing

មតិយោបល់

Trending

Copyright © 2019 ANARCHAK