វិធីសាស្ត្រ ៥ ចំនុចគួរអនុវត្តន៍ ពេលលោកអ្នកមានអារម្មណ៍ថានឿយហត់នឹងការងារ
Connect with us

គួរដឹង

វិធីសាស្ត្រ ៥ ចំនុចគួរអនុវត្តន៍ ពេលលោកអ្នកមានអារម្មណ៍ថានឿយហត់នឹងការងារ

នរណាក៏ធ្លាប់យល់អារម្មណ៏ហ្នឹងដែរ ខ្ញុំជឿ។ ជួនកាល មើលរឿងដាច់យប់ ជួនកាលនៅជ្រុលញាំអីជាមួយមិត្តភក្តិ ដល់ពេលព្រលឹមឡើងតាំងងើបទៅធ្វើការអត់រួច មែនអត់? ដល់ពេលចឹងហើយ ធ្វើអោយគេងអត់គ្រប់គ្រាន់ ហើយពិបាកក្នុងការធ្វើការពេលព្រឹក។ ចឹងទាល់តែត្រូវមានតិកនិកមួយចំនួន ទើបអាចធ្វើការបានដូចថ្ងៃដទៃៗ។ ចង់ដឹងថាត្រូវ ធ្វើអីខ្លះ អានបន្តទៀតទៅចឹង៖

១. ងូតទឹកត្រជាក់

ភាគច្រើន គេតែងនិយាយថាពេលអត់សូវស្រួលខ្លួន អត់កំលាំងអីចឹងងូតទឹកក្តៅទៅ ធូរស្រាលជាងមុន។ ប៉ុន្តែអត់ទេនៅ ក្នុងចំណុចនេះ គួរងូតទឹកត្រជាក់ដើម្បីអោយមានសំណើមលើខ្លួន។ ហើយប្រសិនជាពេលទៅដល់កន្លែងធ្វើការហើយ ឆ្លៀតចូលបន្ទប់ទឹក ហើយលាងមុខបន្តិចទៅ អាហ្នឹងក៏អាចជួយបន្ធូរបានមួយកម្រិតដែរ។

២. ញាំ ឬផឹកទឹកវីតាមីន

សំរាប់ចំណុចនេះវិញ​បើសិនជាអ្នកណា ទម្លាប់អត់ចូលចិត្តញ្ញុាំថ្នាំទេ អាចញ្ញុាំជាប្រភេទវីតាមីនម្ស៉ៅក៏បានដែរ។ ភាគច្រើន ប្រភេទវីតាមីននេះគឺដាក់លាយជាមួយទឹកកន្លះកែវ ហើយកូរមួយសន្ទុះទៅ អាចញ្ញុាំបានហើយ។ ណាមួយ រសជាតិគឺផ្អែមតិចៗ ដូច្នេះអត់សូវពិបាកពេលញ្ញុាំទេ។

៣. ផ្អាកញ្ញុាំកាហ្វេសិន

ធ្លាប់លឺគេនិយាយហើយត្រូវអត់? អោយតែពេលងងុយគេង ហើយហត់តែងតែថាញ្ញុាំកាហ្វេទៅ ស្វាងហើយ។ តែតាមពិតអត់ទេ បើសិនជាយើងកំពុងខ្សោយកំលាំង ដោយសារយើងអត់បានគេង ហើយហត់ពីយប់ចឹងផង ដាក់កាហ្វេទៀតកាន់តែធ្វើអោយឈឺក្បាល ហើយមួយថ្ងៃហ្នឹងធ្វើអីអត់កើតម៉ង ដូច្នេះបើចៀសបាន ចៀសទៅ ហើយញ្ញាំជាទឹកក្រូចស្រស់ ឬទឹកគោស្រស់ក៏បាន។

៤. ធ្វើលំហាត់ប្រាណ

បើរៀងហត់ពេកចឹង ហើយដាក់អារម្មណ៏ធ្វើការអត់កើត ឆ្លៀតពេលប៉ុន្មាននាទីដើរចុះឡើងទៅ អាចជួយអោយស្វាងបន្តិចដែរ។ ពីព្រោះពេលខ្លះ អង្គុយមុខកំព្យូទ័រពេក ក៏ធ្វើអោយយើងធុញដែរ ហើយពេលខ្លះចង់វិលមុខថែមទៀត បើកំពុងវិលចឹងហើយនៀក។

៥. ផ្លាស់ប្តូរការងារត្រូវធ្វើ

ធម្មតាបើពេលកំពុងអត់ស្រួលខ្លួនហើយ ហើយសំកុកធ្វើតែអាមួយហ្នឹងទៀត រឹតតែវិលមុខមែនអត់? ចឹងបើសិនជាថ្ងៃនេះ មានការងារប៉ុន្មានមុខដែរត្រូវធ្វើ កត់ចំណាំទុក ហើយឆ្លាស់ម៉ោងគ្នាធ្វើទៅ ដូច្នេះទើបអាចជំនួយភាពអផ្សុក ហើយការងារក៏ទៅរលូនគ្រប់មុខដែរ។ បើសិនជាធ្វើអត់ចេញ ហើយនៅតែហ្នឹងទៀត មួយថ្ងៃហ្នឹងដឹងតែគ្មានចេញអីបានការទេ។

យ៉ាងណាដែរ? សាកមើលតិកនិកប៉ុន្មានចំណុចនេះមើល ហើយប្រាប់ផងថាមានប្រសិទ្ធិភាពអត់ណា!

ប្រភពអត្ថបទ៖ read.cambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK