ម៉ាឡេស៊ី៖ មហិច្ឆតាសេដ្ឋកិច្ច និងការក្ដាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រីមហាធៀ មហាម៉ាត់
Connect with us

គួរដឹង

ម៉ាឡេស៊ី៖ មហិច្ឆតាសេដ្ឋកិច្ច និងការក្ដាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រីមហាធៀ មហាម៉ាត់

លោកមហាធៀមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើសេដ្ឋកិច្ច វប្បធម៌ និងរដ្ឋាភិបាលម៉ាឡេស៊ី។ លោកបានឈ្នះការបោះឆ្នោត៥លើកជាប់ៗគ្នា និងបានប​ម្រើការអស់រយៈ​ពេល២២ឆ្នាំ​ដែល​ក្លាយ​ជា​នាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជា​ង​គេបង្អស់នៅ​ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី។

នៅ​ក្រោម​​​​ការដឹកនាំរបស់លោក ប្រទេសម៉ាឡេស៊ីបានឆ្លងកាត់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ លោក​​​​​​​​​​បានចាប់ផ្តើមធ្វើឯកជនភាវូបនីយកម្មសហគ្រាសរដ្ឋ ដូចជាក្រុមហ៊ុនអាកាសចរណ៍ ការគ្រប់​គ្រង​ទឹក ភ្លើង និងទូរគមនាគមន៍​ដែលបានរកចំណូលជូនរដ្ឋាភិបាលបានយ៉ាងច្រើន និងធ្វើ​ឱ្យ​ប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់និយោជិកជាច្រើនទៀតផង ទោះបីជាអ្នកទទួលផលភាគ​ច្រើន​​ជា​​សមាជិកUMNOក៏ដោយ។​

ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៦ ប្រទេសម៉ាឡេស៊ីទទួលបានកំណើនសេដ្ឋកិច្ច៨ ភាគ​រយ​ជា​មធ្យម​ក្នុង១ឆ្នាំ ហើយលោកនាយករដ្ឋមន្ដី្រមហាធៀបានដាក់​ចេញនូ​វផែ​នការសេដ្ឋកិច្ច​មួយ​ដែល​មាន​ឈ្មោះ​​​ថា The Way Forward ឬ Vision 2020 ដោយអះអាងថាប្រទេសនេះ​​នឹងក្លាយជា​ប្រទេស​ដែល​មានការអភិវឌ្ឍពេញលេញមួយនៅឆ្នាំ២០២០ខាងមុខនេះ។

លោកនាយករដ្ឋមន្ដ្រីបានធ្វើការកំណែទម្រង់ប្រទេសដែលពឹងផ្អែកលើវិស័យ​កសិកម្ម​ និង​ធនធាន​ធម្ម​ជា​តិ​​ ឲ្យឆ្ពោះទៅរកផលិតកម្ម និងការនាំចេញវិញ ​ដែលអាចធ្វើឲ្យប្រាក់ចំណូ​លរបស់​បុគ្គល​ម្នាក់ៗ  (GD​P​​ per Capita) មានកា​រ​កើន​​​ឡើងទ្វេដងចាប់ពីឆ្នាំ១៩៩០ ដល់១៩៩៦។​ ទោះបីជា កំណើន​​នេះមានភាពយឺតយ៉ាវ​ដែលមិនទាន់​សម្រេចបានតាមគោលដៅនេះក៏ដោយ ក៏សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​​​នៅតែមានស្ថេរភាពដដែល។

ទោះជាសមិទ្ធិផលជាច្រើនបានកើតឡើងជាហូហែរក៏ដោយ ក៏លោកត្រូវបានគេមើលឃើញថាជា មនុស្ស​​អភិរក្សនិយម និងកាន់អំណាចផ្ដាច់ការ ជាពិសេសគឺនៅក្នុងកំឡុងទសវត្ស៨០។ ក្នុងឆ្នាំ ១៩៨៧ លោកបានបង្កើតច្បាប់សន្តិសុខផ្ទៃក្នុងមួយ(Internal Security Act)ដែល​អនុញ្ញា​ត​ឱ្យ​លោ​ក​​​​​​​​​​​​​​​​​​​​​​​​​​បិ​ទកាសែតចំនួន៤ និងបញ្ជាឱ្យ​ចាប់ខ្លួនសកម្មជនមេ​ដឹកនាំសា​សនា​ និងអ្នក​ប្រឆាំង​នយោបាយ​​​ចំនួន​១០៦នាក់ក្នុងនោះ​មានលោក​អានវ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) ​​ដែលជាអតី​ត​ឧបនា​យក​រដ្ឋមន្រ្តីរបស់លោកទៀតផង។ លើសពីនេះលោកក៏បានលុកដៃចូលក្នុងស្ថាប័នតុលាការ​តាមរយៈ​ការ​បង្កើតច្បាប់ថ្មី និងធ្លាប់បានហាមប្រាមការសែតThe New York Times និង The Wall Street Journals មិនឲ្យសរសេរអត្ថបទអវិជ្ជមានអំពីលោកទៀតផង។

ជាចុងក្រោយលោកមហាធៀ មហាម៉ាត់ បានចូលនិវត្តន៍ក្នុងឆ្នាំ២០០៣ បន្ទាប់ពីបានកាន់អំណាច​តាំង​ពីឆ្នាំ១៩៨១មក  ពោលគឺរយៈពេល២២ឆ្នាំ។ តែក្រោយមកបន្ទាប់ពីសម្រាកពីជីវភាពនយោ  បា​យ​មួយរយៈធំមក លោកមហាធៀ​បា​នឈានជើ​ង​ឡើ​ង​សង្វៀននយោបាយម្ដងទៀត ដែលបា​ន​ឈ្នះការបោះឆ្នោ​តក្លាយជានាយរដ្ឋមន្ត្រីដំបូងបង្អស់ក្នុងនាមជាគណបក្សប្រឆាំង។ ដោយបាន​យក​​​ឈ្នះ​​​គណបក្ស​កាន់​អំណាច​របស់​លោក ណាជីព រ៉ាហ្សាក់ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១២១​​អាសនៈ​ លើ​២២២អាសនៈ និងបន្ដកាន់អំណាចម្ដងទៀតចាប់ពីឆ្នាំ២០១៨មក៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភពអត្ថបទ៖ doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK