ភាពអស្ចារ្យថ្មីមួយទៀតរបស់កូនខ្មែរ! កុមារាមានវ័យក្មេងបំផុត តែមានសមត្ថភាពចងចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង ៤៥ ដោយគ្មានចន្លោះ
Connect with us

ទាក់ទាញ

ភាពអស្ចារ្យថ្មីមួយទៀតរបស់កូនខ្មែរ! កុមារាមានវ័យក្មេងបំផុត តែមានសមត្ថភាពចងចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង ៤៥ ដោយគ្មានចន្លោះ

ពិតជាគួរឱ្យស្ញើចសរសើរបំផុតចំពោះសមត្ថភាព និងភាពវ័យឆ្លាតរបស់កុមារា សាន់វ៉េ ដែលជាកូនខ្មែរមួយរូបមានវ័យក្មេងបំផុត តែ​អាច​ចង​ចាំ​ឈ្មោះ​ប្រធានាធិបតី​អាមេរិកគ្រប់អាណត្តិ ចាប់ពីប្រធានាធិបតីដំបូង រហូតដល់ប្រធានាធិបតីទី៤៥ ព្រមទាំង​អាច​រៀប​រាប់​ឈ្មោះ​របស់ប្រធានាធិបតី ទៅតាមអាណត្តិនីមួយៗ​បានត្រឹមត្រូវ​ទាំងអស់។

សមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កុមារាតូចរូបនេះ គឺត្រូវបានបង្ហាញឡើងនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយ៍​ទូរទស្សន៍​ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅនេះ ហើយ សាន់វ៉េ បានធ្វើឱ្យគណកម្មការគ្រប់រូបនៅក្នុងកម្មវិធី ព្រមទាំង​ទស្សនិកជន​ជាច្រើន​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះភាព​វ័យឆ្លាត និងការ​ចងចាំ​របស់គេ។ ក្រៅពីមានសមត្ថភាពចងចាំបានល្អហើយ សាន់វ៉េ ក៏អាច​និយាយ​ភាសា​អង់គ្លេស​បានយ៉ាង​រត់មាត់ និងស្ទាត់ជំនាញ​តាំងពីនៅក្មេងខ្ចី​តែម្ដង។

ចង់ដឹងថា កូនខ្មែរដ៏តូចមួយរូបនេះមានសមត្ថភាពអស្ចារ្យកម្រិតណា? សូមចុចទីនេះដើម្បីទស្សនាវីដេអូនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង»

 

 ប្រភព៖ កម្មវិធីតូច ខ្លឹម ខ្លាំង

ដកស្រង់ដោយ៖ www.poraman.com

មតិយោបល់

ពីនេះពីនោះ3 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK