Google កំពុងសម្លឹងមើល​វៀតណាមជា​ទីតាំង​​ផលិត​ទូរ​សព្ទ​ថ្មី បន្ទាប់ពីរើរោងចក្រចេញពីចិន
Connect with us

អន្តរជាតិ

Google កំពុងសម្លឹងមើល​វៀតណាមជា​ទីតាំង​​ផលិត​ទូរ​សព្ទ​ថ្មី បន្ទាប់ពីរើរោងចក្រចេញពីចិន

​ក្រុមហ៊ុន Google គ្រោង​ផ្លាស់ប្តូរ​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ​របស់ខ្លួន​ចេញពី​ប្រទេស​ចិន​ទៅកាន់​វៀតណាម ដោយ​ចាប់ផ្តើម​ក្នុងឆ្នាំនេះ​តែម្តង​។ ការប្រកាស​រើ​ទីតាំង​នេះដែរ ធ្វើឡើង​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​នេះ មាន​ផែនការ​បង្កើត​សង្វាក់​ផ្គត់ផ្គង់​តម្លៃ​ទាប​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

សហការ​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​មួយ ក្រុមហ៊ុន Google បានចាប់ផ្តើម​ធ្វើការ​ជាប​ណ្តើ​រៗ​ហើយ​ដើម្បី​កែ​មុខមាត់​រោងចក្រ​ចាស់​របស់​ក្រុមហ៊ុន Nokia ក្នុង​ខេត្ត Bac Ninh ភាគ​ខាងជើង​នៃ​វៀតណាម ដើម្បី​ដំណើរការ​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ​។ 

​ការកើនឡើង​តម្លៃ​ពលកម្ម​ក្នុងប្រទេស​ចិន គួបផ្សំ​នឹង​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ចិន ជា​កត្តា​រុញច្រាន​ឲ្យ​ក្រុមហ៊ុន Google សម្រេចចិត្ត​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​ខ្លួន​បែបនេះ​។ តាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Nikkie Asian Review នៅ​ថ្ងៃទី​២៨ ខែសីហា ក្រុមហ៊ុន Google នឹង​រើ​រោងចក្រ​ផលិត Hardware ទាំងអស់​របស់ខ្លួន​ចេញពី​ទឹកដី​ចិន​ក្នុងនោះ​មាន ទូរ​សព្ទ Pixel និង​បំពង់​សំឡេង​ឆ្លាត​វៃ Google Home ។​

​បណ្តាញ​ផលិតកម្ម​ក្នុងប្រទេស​វៀតណាម នឹង​ក្លាយជា​ផ្នែក​ស្នូល​នៃ​ការជំរុញ​ការលូតលាស់​របស់​ក្រុមហ៊ុន Google ក្នុង​ទីផ្សារ​ទូរ​សព្ទ​ឆ្លាត​វៃ​។ បើតាម​កាសែត​ជប៉ុន Nikkie ក្រុមហ៊ុន​យក្ស​អាមេរិក​នេះ មាន​គោលដៅ​បញ្ជូន​ទូរ​សព្ទ​លក់​លើ​ទីផ្សារ​ចន្លោះ​ពី ៨​លាន​គ្រឿង​ទៅ ១០​លាន​គ្រឿង ដែល​កើនឡើង​២​ដង​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។ សម្រាប់​បំពង់​សំឡេង​ឆ្លាត​វៃ ផលិតកម្ម​ខ្លះ​ទំនងជា​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Google បាន​បញ្ជូន​ទូរ​សព្ទ​លក់​លើ​ទីផ្សារ​ប្រមាណ​៤,៧​លាន​គ្រឿង​។ យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ IDC ជិត ៧០​ភាគរយ​នៃ​ការលក់​ទូរ​សព្ទ​របស់​ក្រុមហ៊ុន Google កាលពី​ឆ្នាំ​២០១៨ គឺ​ក្នុង​សហរដ្ឋអាមេរិក ដែលជា​ទីផ្សារ​ធំ​បំផុត​របស់ខ្លួន​តាម​ពីក្រោយ ចក្រភព​អង់គ្លេស និង​ជប៉ុន​។ សម្រាប់​បំពង់​សំឡេង​ឆ្លាត​វៃ សហរដ្ឋអាមេរិក គ្របដណ្តប់​ការលក់​ចំនួន​៦៤​ភាគរយ​៕

ប្រភព៖ thmeythmey.com

មតិយោបល់

ពីនេះពីនោះ3 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK