មិនថាអាញស្ដាញមានប្រាជ្ញាយ៉ាងណា ក៏គាត់នូវចាញ់ប្រាជ្ញាអ្នកបើកឡានឲ្យគាត់
Connect with us

បែបផែនជីវិត

មិនថាអាញស្ដាញមានប្រាជ្ញាយ៉ាងណា ក៏គាត់នូវចាញ់ប្រាជ្ញាអ្នកបើកឡានឲ្យគាត់

រឿងអប់រំ៖ នៅពេលដែល “ទ្រឹស្ដីនៃទំនាក់ទំនង” របស់អាញស្ដាញទទួលបានភាពល្បីល្បាញ គាត់ត្រូវបានគេអញ្ជើញឲ្យធ្វើបទបង្ហាញអំពីទ្រឹស្ដីរបស់គាត់នៅគ្រប់កម្មវិធី។ អាញស្ដាញបានធ្វើដំណើរទៅកាន់គ្រប់ទីកន្លែង ដើម្បីធ្វើបទបង្ហាញដោយជិះរថយន្ត នឹងមានអ្នកបើកបរសម្រាប់គាត់​ ហើយក្នុងអំឡុងពេលដែលគាត់ធ្វើបទបង្ហាញអ្នកបើកបរតែងតែអង្គុយស្ដាប់នៅជួរក្រោយ។

ថ្ងៃមួយនៅតាមផ្លូវទៅធ្វើបទបង្ហាញ អ្នកបើកបររបស់គាត់បាននិយាយថា៖ ” លោកអើយ! «ទ្រឹស្ដីនៃទំនាក់ទំនង » របស់លោកពិតជាសាមញ្ញណាស់ សូម្បីតែខ្ញុំក៏អាចធ្វើបទបង្ហាញបានដែរ។ ខ្ញុំបានលឺពីវាច្រើនដងណាស់ ហើយខ្ញុំចាំទាំងអស់គ្រប់ពាក្យ គ្រប់សម្ដីដែលលោកនិយាយដើម្បីធ្វើបទបង្ហាញពីទ្រឹស្ដីរបស់អ្នក “។ ជំនួសឲ្យការអាក់អន់ចិត្ត អាញស្ដាញចាត់ទុកថាវាជាការសរសើរ គាត់សប្បាយចិត្តដោយដឹងថាសូម្បីតែអ្នកបើកបររបស់គាត់ក៏អាចយល់ពីទ្រឹស្ដីរបស់គាត់ ទាំងដែលអ្នកបើកបរមិនមានចំណេះដឹងពីវិទ្យសាស្រ្តក៏ដោយ។

ក្នុងអំឡុងពេលនោះប្រព័ន្ធផ្សព្វផ្សាយមិនទាន់រីកចម្រើនទូលំទូលាយនោះទេ ហើយប្រជាជនមិនដែលដឹងថាអាញស្ដាញមានរូបរាងបែបណានោះទេ។ ដូច្នេះអាញស្ដាញក៏និយាយទៅកាន់អ្នកបើកបរ៖ ” សម្រាប់បទបង្ហាញបន្ទាប់ខ្ញុំចង់ឲ្យអ្នកបង្ហាញពីទ្រឹស្ដី….” អ្នកបើកបរក៏យល់ព្រម។ នៅពេលទៅដល់កន្លែងធ្វើបទបង្ហាញ ពួកគេបានផ្លាស់ប្ដូរសម្លៀកបំពាក់គ្នា ដោយអ្នកបើកបរស្លៀកពាក់ជាអ្នកវិទ្យាសាស្រ្តអាជីព ចំនែកអាញស្ដាញស្លៀកពាក់ជាអ្នកបើកបរ ហើយចូលទៅក្នុងសាលា។

ទីបំផុតអ្នកបើកបរបានឡើងលើឆាកហើយចាប់ផ្ដើមផ្ដល់បទបង្ហាញ គាត់បានបង្ហាញពី ” ទ្រឹស្ដីនៃទំនាក់ទនង” បានយ៉ាងល្អ ដោយគ្មាននរណាម្នាក់អាចសង្ស័យគាត់បានឡើយ។ បន្ទាប់ពីធ្វើបទបង្ហាញចប់ ក៏ពេលឆ្លើយសំណួរ ដោយសំណួរភាគច្រើនគឺដូចគ្នាទៅនឹងបទបង្ហាញមុនៗ ដូច្នេះវាផ្ដល់ភាពងាយស្រួលដល់គាត់ក្នុងការឆ្លើយសំណួរទាំងនោះ។ នៅពេលដែលការឆ្លើយសំណួររៀបនឹងបញ្ចប់ មនុស្សម្នាក់បានសួរសំនួរមួយ តែអ្នកបើកបរមិនដឹងឆ្លើយបែបណានោះទេ ព្រោះវាមិនដូចទៅនឹងសំណួរនៅក្នុងបទបង្ហាញមុនៗ។

ដូច្នេះគាត់បានគិតមួយភ្លែតហើយនិយាយថា៖ ” សំណួររបស់អ្នកពិតជាងាយស្រួលណាស់ សូម្បីតែអ្នកបើកបររបស់ខ្ញុំក័អាចឆ្លើយបានដែរ។ គាត់អង្គុយនៅជួរខាងក្រោយ ដូច្នេះអ្នកអាចបញ្ជាក់ជាមួយគាត់បាន ” ។ អាញស្ដាញស្រឡាំងកាំងចំពោះការផ្ដល់ចម្លើយរបស់គាត់ ហើយនិយាយថាសំណួរ និងបទបង្ហាញត្រូវបានបញ្ចប់ដោយគ្មានបញ្ហា។

តម្លៃអប់រំ៖ ការគិតបានលឿន រហ័ស និងមានចិត្តគំនិត​ល្អ អាចធ្វើឲ្យអ្នករួចផុតពីស្ថានភាពលំបាក ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដំណោះស្រាយនឹងកើតមានឡើង៕

 ប្រភព៖ business.khmernote.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK