តើលោក Jack Ma និងលោក Elon Musk និយាយអ្វីខ្លះពី AI នៅក្នុងសន្និសិទ WAIC ថ្មីៗនេះ?
Connect with us

អន្តរជាតិ

តើលោក Jack Ma និងលោក Elon Musk និយាយអ្វីខ្លះពី AI នៅក្នុងសន្និសិទ WAIC ថ្មីៗនេះ?

សៀងហៃ៖ ក្នុងសន្និសិទភាពវៃឆ្លាតពិភពលោក (WAIC) នៅទីក្រុងសៀងហៃនាថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩, លោក Jack Ma ជឿជាក់ថាបញ្ញាសិប្បនិម្មិត (AI) នឹងមិនបង្កការគំរាមកំហែងអ្វីដល់មនុស្សជាតិឡើយ ប៉ុន្តែលោក Elon Musk ចាត់ទុកថានេះជាឃ្លាមួយដ៏ល្បីបំផុតដែលបាននិយាយចេញពីមាត់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ (Jack Ma)។

ទោះជាយ៉ាងណាក៏ដោយប្រធានបទដ៏ក្តៅគគុកមួយនេះ (AI) នៅក្នុងកិច្ចពិភាក្សារយៈពេលមួយម៉ោងរវាងលោក Jack Ma និងលោក Elon Musk គឺបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងអ្នកដែលធ្វើការលើវិស័យមួយនេះ ជាក់ស្តែងដូចជាអ្នកវិទ្យាសាស្ត្រអង់គ្លេស លោក Stephen Hawking (ស្ទីវហកឃីង) ធ្លាប់បានព្រមានដែរថា បច្ចេកវិទ្យារបស់ AI នឹងអាចបំផ្លាញដល់មនុស្សជាតិនាថ្ងៃអនាគត។

ទោះជាយ៉ាងនេះក្តី លោក Jack Ma បាននិយាយថា“ កុំព្យូទ័រវាឆ្លាតមែន ប៉ុន្តែមនុស្សទេដែលមានភាពវ័យឆ្លាតជាងវា” “ព្រោះមនុស្សជាអ្នកបង្កើតកុំព្យួទ័រ ហើយខ្ញុំមិនដែលឃើញកុំព្យូទ័រឯណាអាចបង្កើតមនុស្សបានទេ”។ ខ្ញុំមិនមែនជាអ្នកបច្ចេកវិទ្យាអ្វីនោះទេ ប៉ុន្តែខ្ញុំយល់ថា AI គឺជាវត្ថុមួយដែលអាចជួយឱ្យយើងកាន់តែយល់ពីមនុស្សបានកាន់តែច្បាស់ ខ្ញុំមិនយល់ថាវាអាចជាការគំរាមកំហែងមកលើមនុស្សបានទេ។ ខ្ញុំមិនបារម្ភខ្លាំងពេកទេអំពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI ទៅលើការងាររបស់មនុស្ស…នៅពេលអនាគត។

ផ្ទុយពីលោក Jack Ma, លោក Elon Musk បានបញ្ជាក់ថា៖ ជាក់ស្តែងមនុស្សនឹងដើរយឺតជាង AI ព្រោះថា កុំព្យូទ័រឆ្លាតជាងមនុស្ស ដែលវាអាចធ្វើអ្វីៗស្ទើរតែគ្រប់យ៉ាងដូចមនុស្សបាន និងមានភាពឆ្លាតជាងមនុស្សទៅទៀត។ លោកបន្ថែមថា បច្ចុប្បន៍មនុស្សជាអ្នកបង្កើត AI ហើយថ្ងៃក្រោយ AI វានឹងអាចបង្កើតខ្លួនវាដោយខ្លួនវាផ្ទាល់បាន។

គួរបញ្ជាក់ដែរថាកាលពីនៅឆ្នាំ ២០១៧ លោក Elon Musk ក៏ធ្លាប់ផ្តល់សារមួយទៅអង្គការសហប្រជាជាតិផងដែរ ចំពោះការចាត់វិធានការប្រឆាំងនឹងគ្រោះថ្នាក់នៃហានិភ័យណាមួយដែលអាចបង្កដោយមនុស្សទុចរិតដែលបង្កើតអាវុធដោយប្រើប្រាស់ AI។ ហើយលោកក៏បានលើកឡើងដែរថា AI អាចនឹងធ្វើការគំរាមកំហែងដល់មនុស្ស ប្រសិនបើគ្មានវិធានការណាមួយ៕

ប្រភព៖ business-record.com

មតិយោបល់

ពីនេះពីនោះ5 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ5 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ5 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ6 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ9 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK