ល្អណាស់! ក្រុមហ៊ុន​ល្បីៗជាង ​៤០ ផ្ដល់​លុយ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​អាស៊ី
Connect with us

អន្តរជាតិ

ល្អណាស់! ក្រុមហ៊ុន​ល្បីៗជាង ​៤០ ផ្ដល់​លុយ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​អាស៊ី

ក្រុមហ៊ុន​ល្បីឈ្មោះ​លើ​ពិភពលោក​ចំនួន​៤០ បាន​សន្យា​រួមវិភាគទាន​ទឹកប្រាក់​ចំនួន​ជាង​មួយ​ពាន់​លាន​ដុល្លារ ជាមួយនឹង​គោលដៅ​វិនិយោគ​ទឹកប្រាក់​ជាច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​បា​ស្ទិ​កនៅ​អាស៊ីអាគ្នេយ៍​។

ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​មកពី​អាស៊ី អាមេរិក អាហ្វ្រិក និង​អឺរ៉ុប​នេះ ធ្វើឡើង​ស្របពេល​ដែល​បញ្ហា​កាកសំណល់​បា​ស្ទិ​ក ជា​ក្លាយជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់ និង​សាកលលោក​ផងដែរ​។

ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក​មក​ខ្សែសង្វាក់​ផលិតកម្ម​ចម្រុះ​គ្នា រួមទាំង​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី និង​ប្លា​ស្ទិ​ក​ផង​នោះ នៅ​ថ្ងៃទី​២៧ ខែសីហា បាន​បើក​វេទិកា «​សម្ព័ន្ធភាព​ដើម្បី​លុបបំបាត់​សំណល់​ប្លា​ស្ទិ​ក (AEPW)» ជា​លើកដំបូង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​របស់​អាស៊ីអាគ្នេយ៍ ។ AEPW តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន ៤០ ដែលមាន​មូលដ្ឋាន​នៅ​ទ្វីបអាមេរិក​, អឺរ៉ុប​, អាហ្វ្រិក​, មជ្ឈិមបូព៌ា​, និង​អាស៊ី ។ ក្នុងចំណោម​នេះ ក្រុមហ៊ុន​ជាច្រើន បាន​រកស៊ី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 

នា​វេទិកា​ដំបូង​របស់ខ្លួន សម្ព័ន្ធភាព​អន្តរជាតិ​នេះ បាន​សន្យា​ផ្ដល់​មូលនិធិ​ជិត​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក រួមជាមួយ​នឹង​គោលដៅ​វិនិយោគ​ទឹកប្រាក់​១,៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ​បន្ទាប់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​កាត់បន្ថយ និង​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក ក៏ដូចជា​ជំរុញ​ការបង្កើត​ដំណោះស្រាយ​នៅក្រោយពេល​ប្រើប្រាស់ ។ គោលដៅ​សំខាន់​របស់ AEPW គឺ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​តម្រូវការ​ច្រើន​លើ​ការដោះស្រាយ​បញ្ហា​សំណល់​មួយ​នេះ​។ 

​លោក Jim Seward តំណាង​សម្ព័ន្ធ AEPW និយាយថា បញ្ហា​សំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ពិភពលោក ហើយ​ពេលនេះ គឺជា​ពេលវេលា​ដែល​ត្រូវធ្វើ​សកម្មភាព​ហើយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​នេះ​ឲ្យ​ជោគជ័យ តំណាង AEPW រូបនេះ កិច្ចសហប្រតិបត្តិការ និង​កិច្ចប្រឹងប្រែង​ដែលមាន​ការសម្របសម្រួល​មួយ មកពី​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​សម្រេចបាន​លទ្ធផល​និង​ជោគជ័យ​ដែលមាន​និរន្តរភាព​។

​លោក Cholanat Yanaranop អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន SCG ដែល​រៀបចំ​វេទិកា​ខាងលើ លើកឡើង​ពី​បរិមាណ​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​ចំនួន​៦០​ភាគរយ ដែលមាន​ប្រភព​ចេញ​មកពី​ប្រទេស​ចំនួន ៥ នៅក្នុង​អាស៊ីអាគ្នេយ៍​។ មន្ត្រីជាន់ខ្ពស់​ក្រុម​ហ៊ុ​នេ​ក​ជន​ដ៏​ធំ​របស់​ថៃ​មួយ​បន្តថា នេះ​គឺជា​បញ្ហា​ប្រភព​ដ៏​ធ្ងន់ធ្ងរ​របស់​ពិភពលោក ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើសកម្មភាព​បន្ទាន់ និង​ការដឹកនាំ​រឹងមាំ​សម្រាប់​សកម្មភាព​នេះ​។​

​អំឡុងពេល​វេទិកា​ដដែល​នេះ សម្ព័ន្ធ AEPW បានដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ជួយ​លុបបំបាត់​សំណល់​ប្លា​ស្ទិ​ក​នេះ​ដូចជា ការបង្កើត​ភាពជា​ដៃគូ​ជាមួយ​ទីក្រុង​នានា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​សំណល់​ចម្រុះ នៅតាម​ទីក្រុង​ធំៗ ដែល​ពុំទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​។ លើសពីនោះ ការជំរុញ​បច្ចេកវិទ្យា គំរូ​ធុរកិច្ច និង​សហគ្រិន ដើម្បី​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​ហូរ​ទៅក្នុង​សមុទ្រ ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ ខណៈ​ការបង្កើត​ប្រព័ន្ធ​ទិន្នន័យ​សេរី ដើម្បី​ផ្ដល់ព័ត៌មាន​មានតម្លៃ​អំពី​ប្រភព ទីកន្លែង និង​ទម្រង់​នៃ​សំណល់​ប្លា​ស្ទិ​ក នឹង​ជួយ​គាំទ្រ​ដល់​គម្រោង​គ្រប់គ្រង​សំណល់​ប្រភេទ​នេះ​។​

ក្រុមហ៊ុន​ល្បីឈ្មោះ​របស់​ពិភពលោក​ដូចជា ExxonMobil, Mitsubishi Chemical Holdings, Shell, SCG Chemicals, Sumitomo Chemical, PepsiCo និង Sinopec ជា​សមាជិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​៕ 

ប្រភព៖ thmeythmey.com

មតិយោបល់

ពីនេះពីនោះ4 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ5 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK