ដំបូន្មាន ខុងជឺថា៖ រាល់ទង្វើណាដែលអ្នកពុំចង់ឱ្យគេធ្វើមកលើអ្នក ចូរកុំធ្វើអំពើនោះទៅកាន់អ្នកដទៃឱ្យសោះ
Connect with us

អន្តរជាតិ

ដំបូន្មាន ខុងជឺថា៖ រាល់ទង្វើណាដែលអ្នកពុំចង់ឱ្យគេធ្វើមកលើអ្នក ចូរកុំធ្វើអំពើនោះទៅកាន់អ្នកដទៃឱ្យសោះ

អ្នកប្រាជ្ញខុងជឺ កើតនៅក្នុងវង្សត្រកូលលូ កំឡុងឆ្នាំ 551 មុន.គ.ស និងទទួលមរណភាពនៅថ្ងៃទី ១១ ខែមេសា 479 មុន.គ.ស។ លោកត្រូវបានរាស្ត្រស្រឡាញ់គាំទ្រ និងកោតសរសើរជាខ្លាំងនូវការដឹកនាំ និងគោលគំនិតអប់រំរបស់លោក ពិសេសគឺទស្សនវិជ្ជាយ៉ាងទូលំទូលាយជាទីបំផុត។

ខុងជឺ ត្រូវបានគេចាត់ទុកជាគ្រូធំជាងគេនៅក្នុងប្រទេសចិន និងជាបុគ្គលទី១ ដែលបានបង្កើតសាលារៀនមុនគេ បង្រៀនដល់សិស្សៗរបស់គាត់ឱ្យមានចំណេះដឹង និងការអប់រំយ៉ាងល្អជួយដល់រាជកិច្ចរបស់រាជការ។ ការដឹកនាំរបស់គាត់គឺ ប្រកបដោយគុណធម៌ជាគោលចម្បង។

ពាក្យមួយឃ្លាដែលគាត់បានទូន្មានយើងថា «រាល់ទង្វើណាដែលអ្នកពុំចង់ឱ្យគេធ្វើមកលើអ្នក ចូរកុំធ្វើអំពើនោះទៅកាន់អ្នកដទៃឱ្យសោះ!»។ គាត់ចង់អប់រំថា រាល់ទង្វើដែលមិនល្អដែលយើងមិនចង់ឱ្យគេធ្វើមកលើខ្លួន អ្នក​ដទៃ​គេក៏មិនចង់ទទួលបានដូចគ្នា។ ហេតុដូច្នេះ មិនគួរធ្វើទង្វើមិនគប្បីណាលើអ្នកដទៃជាដាច់ខាត។

គួរបញ្ជាក់ថា គាត់បានណែនាំ និងផ្តល់យោបល់ដល់មហាក្សត្រថា “យើងគប្បីបង្រៀន និងណែនាំដល់មនុស្សទាំងអស់ មិនថាជាមន្ត្រីនិងរាស្ត្រទេ គឺត្រូវតែចេះស្គាល់អំពីកាព្វកិច្ចខ្លួនជាប់ជានិច្ច។ បើមនុស្សយើងមានទំនួលខុសត្រូវល្អ ស្គាល់ពីតួនាទីខ្លួន នោះនឹងមិនទៅប្រព្រឹត្តិរឿងអាក្រក់ក្នុងសង្គម ដែលមិនមែនជាតួនាទីខ្លួនឯងឡើយ” ៕

 អត្ថបទដោយ៖ លោកមនោ វិជ្ជា 

ប្រភព៖ knowledgecambodia.com

មតិយោបល់

ពីនេះពីនោះ5 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ5 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ5 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ6 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ9 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK