សូមមកស្គាល់! តំបន់ព្រឺក្បាលទាំង ៥ ដែលល្បីថាមានខ្មោចលងសាហាវបំផុត
Connect with us

ទាក់ទាញ

សូមមកស្គាល់! តំបន់ព្រឺក្បាលទាំង ៥ ដែលល្បីថាមានខ្មោចលងសាហាវបំផុត

បើនិយាយពីជំនឿ រឿងខ្មោចព្រាយបិសាចវិញនោះ ជឿជាក់ថាមនុស្សមួយចំនួន ប្រាកដជាយល់ថា វាជារឿងដ៏ហួសសម័យមួយ ដែលគ្រាន់តែជាការនិទានតៗគ្នា របស់មនុស្សចាស់សម័យដើមប៉ុណ្ណោះ។

ប៉ុន្តែបើនិយាយឲ្យអស់ទៅ រហូតមកដល់សម័យនេះទៅហើយ អ្នកវិទ្យាសាស្រ្តល្បីៗ នៅតែមិនអាចបកស្រាយបាននៅឡើយ អំពីបាតុភូតចម្លែកៗ ដែលមនុស្សសម័យដើម ហៅថាខ្មោចព្រាយបិសាចនេះ។ ដូច្នេះហើយវានៅតែ ជារឿងរ៉ាវដ៏អាថ៌កំបាំង ដែលទាក់ទាញចិត្តឲ្យមនុស្ស ឲ្យចង់ដឹង ចង់ឃើញរហូតមកដល់បច្ចុប្បន្ន។

១. កោះ Jeju កូរ៉េខាងត្បូង

កោះ Jeju ត្រូវបានគេស្គាល់ថា ជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បី និងស្រស់ស្អាតមួយរបស់កូរ៉េ ដែលអ្នកទេសចរណ៍និយមទៅទស្សនាបំផុត ជាពិសេសក្នុងឱកាសក្រេបទឹកឃ្មុំ របស់គូស្វាមីភរិយាថ្មីថ្មោង។

ជាការពិតណាស់ កោះនេះត្រូវបានគេរាប់បញ្ចូលជា អច្ឆរិយវត្ថុធម្មជាតិ១ ក្នុងចំណោម៧ នៅលើសកលលោក តាំងពីឆ្នាំ ២០១១។ រហូតមកដល់បច្ចុប្បន្ន មានភ្ញៀវទេសចរណ៍ច្រើនជាង ១៥លាននាក់ ទៅទស្សនាកោះនេះជារៀងរាល់ឆ្នាំ។

ទោះបីជាយ៉ាងនេះក្ដី កោះ Jeju ក៏ត្រូវបានគេស្គាល់ផងដែរថា ជាកោះដែលល្បីខ្លាំងរឿងខ្មោចទឹក។

ដោយសារតែទឹកសមុទ្រនៅឆ្នេរកោះនេះ មានជម្រៅជ្រៅ ជាហេតុធ្វើឲ្យមានមនុស្សបាត់បង់ជីវិតច្រើន ដោយសារតែការលង់ទឹក។ ប៉ុន្តែមនុស្សជាច្រើនបាននិយាយថា អ្នកដែលបានស្លាប់ទាំងនោះ មិនមែនព្រោះតែការលង់ទឹក ដោយគ្មានមូលហេតុនោះទេ ប៉ុន្តែមានអ្វីម៉្យាងចាប់ទាញជើងរបស់ពួកគេ ចូលទៅក្នុងទឹកតែម្ដង។

គួរបញ្ជាក់ផងដែរថា ករណីការធ្វើអត្តឃាត ដោយការលោតទឹកសម្លាប់ខ្លួន នៅលើកោះនេះ ក៏មានច្រើនផងដែរ ដែលភាគច្រើនគឺជាស្រីក្រមុំ ធ្វើឲ្យមនុស្សនៅទីនេះជឿជាក់ថា សមុទ្រនៅកោះនេះ អាចមានព្រលឹងខ្មោចគ្រប់គ្រង។ 

២. ​​​​អាគារ Lawang Sewu ប្រទេសឥណ្ឌូនេស៊ី

Lawang Sewu គឺជាចំណុចសំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្នវាជាអាគារស្នាក់ការ របស់ក្រុមហ៊ុនផ្លូវដែក East Indies Railway របស់ប្រទេសហូឡង់។

ប៉ុន្តែសំណង់អាគារដ៏ចំណាស់មួយនេះ ជាអាគារដែលសេសសល់ តាំងពីសម័យអាណានិគមជប៉ុនមកម្ល៉េះ។

នៅក្នុងឆ្នាំ ១៩៤២ ជប៉ុនបានកាន់កាប់អគារដ៏ធំស្កឹមស្កៃមួយនេះ ហើយប្រែក្លាយទីនេះ ជាគុកសម្រាប់ដាក់អ្នកទោស និងសម្លាប់មនុស្សយ៉ាងឃោឃៅ ដោយការកាត់ក្បាលចងភ្ជូរ នៅតាមមាត់ទ្វារនៃអាគារ។

ទោះបីជារដ្ឋាភិបាល ព្យាយាមកែកុនអាគារនេះ ឲ្យស្រស់ស្អាតប៉ុណ្ណាក៏ដោយក៏ ប៉ុន្តែរឿងតំណាលដែលគេនិយាយតៗគ្នាថា មានវិញ្ញាណខ្មោចកាចសាហាវ នៅក្នុងអគារនេះ នៅតែល្បីល្បាញសុះសាយដល់បច្ចុប្បន្ន។ 

៣. ភូមិ Trunyan កោះបាលី ប្រទេសឥណ្ឌូនេស៊ី

កោះបាលី ត្រូវបានគេស្គាល់ថា ជាឋានសួគ៌នៃឆ្នេរសមុទ្រ ដែលមានទេសភាពស្រស់ស្អាត លើសពីឆ្នេរនានា។ ដូច្នេះហើយ មនុស្សភាគច្រើនតែងតែប្រាថ្នា ចង់មកទស្សនានៅទីនេះ។ ប៉ុន្តែសូមកុំព្យាយាមសិក្សាស្រាវជ្រាវអ្វី លើសពីការមកលេងកម្សាន្តឲ្យសោះ។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ភ័យខ្លាចរហូតមិនហ៊ានគិតពីវាទៀតនោះទេ។

មនុស្សភាគច្រើនមិនបានដឹងនោះទេថា អ្នកភូមិដែលធ្លាប់រស់នៅទីនេះ មានជំនឿថា ទីនេះមានមេធ្មប់បិសាចម្នាក់ តែងតែចូលទៅសណ្ឋិតក្នុងរាងកាយមនុស្ សដែលស្លាប់ទៅហើយ។ ហើយធ្វើឲ្យពួកគេរស់ឡើងវិញ ដើម្បីក្លាយជាទាសកររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកភូមិនៅទីនេះ ក៏មានទំនៀមទម្លាប់ចម្លែកមួយទៀតផងដែរ គឺឲ្យតែមានមនុស្សស្លាប់ ពួកគេនឹងយកសាកសពទៅបញ្ចុះរួមគ្នា នៅកន្លែងតែមួយ។ 

៤. សាលា Tak Tak ក្រុង Yuen Long នៅលើទឹកដី Hong Kong

តំបន់ Yuen Long គឺជាកន្លែងដ៏អ៊ូអរមួយ នៅលើទឹកដី Hong Kong ដែលមានអ្នកទេសចរណ៍ទៅកម្សាន្ត រាប់លាននាក់ក្នុងមួយឆ្នាំៗ។ ប៉ុន្តែទីតាំងមួយ នៅក្នុងតំបន់នោះក៏ជាកន្លែងដ៏គួរឲ្យខ្លាចបំផុតផងដែរ ដែលអ្នកទេសចរណ៍គួរតែចៀសវាងឲ្យបាន។ 

នោះគឺសាលា Tak Tak ដែលស្ថិតនៅផ្លូវ Nam Pak ក្នុងក្រុង Yuen Long។

សាលារៀននោះ មានពាក្យចចាមអារ៉ាមជាយូរណាស់មកហើយថា មានអ្នកគ្រូក្រមុំម្នាក់ បានសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកស្រី។ សាកសពអ្នកគ្រូម្នាក់នោះ ស្លាប់នៅក្នុងឈុត រ៉ូបពណ៌ក្រហម។ មិនយូរប៉ុន្មាន មនុស្សទីនោះនិយាយតៗគ្នាថា ខ្មោចស្រីឈុតក្រហម តាមយាយីពួកគេមិនឈប់ រហូតសាលានោះត្រូវបិទចោល មកដល់សព្វថ្ងៃនេះ។

នៅមិនទាន់អស់ទេ កាលពីកំឡុងឆ្នាំ ២០០១ មានក្រុមសិស្សសាលាមួយក្រុម បានសាកល្បង ចូលទៅស្វែងរកខ្មោចនៅក្នុងអាគារនោះ។ ប៉ុន្តែត្រូវរត់មកវិញ ស្ទើរតែមិនរួចជីវិត។ ក្មេងស្រីម្នាក់ក្នុងចំណោមពួកគេ ត្រូវបានគេរាយការថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងទៀតផង។

៥. មន្ទីពេទ្យ Clark ប្រទេសហ្វីលីពីន

មន្ទីរពេទ្យនេះ កាលពីមុនគឺជាពេទ្យកងទ័ព របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីន ហើយក៏ជាកន្លែងកាប់សម្លាប់មនុស្ស ដ៏សាហាវឃោឃៅមួយ នៅក្នុងប្រវត្តិសាស្រ្តផងដែរ។ 

កំឡុងពេលសង្គ្រាមលោកលើកទី២ មនុស្សជាច្រើនបានស្លាប់ ដោយការសម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅកន្លែងនេះ។ ក្រោយមក មន្ទីរពេទ្យនេះ ត្រូវបានគេស្នើសុំ ជាកន្លែងជ្រកកោនរបស់ទាហាន ដែលរបួសក្នុងពេលមានសង្គ្រាម។

វាត្រូវបានគេទុកចោល ជាយូរមកហើយ បន្ទាប់ពីសង្រ្គាមបានបញ្ចប់ទៅ។ ប៉ុន្តែមនុស្សខិលខូចមួយចំនួន បានប្រើប្រាស់វា ជាកន្លែងវាយធ្វើបាប និងបាញ់សម្លាប់មនុស្សបន្តទៅទៀត យ៉ាងឃោឃៅ មិនចាញ់កាលពីសម័យសង្រ្គាមឡើយ។

ជារឿយៗ មនុស្សដែលឆ្លងកាត់ទីនេះ តែងតែលឺសូរសម្លេងយំ ស្រែកសុំជំនួយចេញពីអាគារនោះ ប៉ុន្តែពេលដែលពួកគេប្ដឹងប៉ូលិស ឲ្យទៅពិនិត្យមើល បែរជាឃើញតែសាកសពទៅវិញ ទើបពួកគេជឿថា មន្ទីពេទ្យនោះ គឺពោរពេញដោយវិញ្ញាណខ្មោច៕

ប្រភព៖ www.neakbrach.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK