សភាពការណ៍តាមព្រំដែនមានលក្ខណៈធូស្បើយ ក្រោយមានការចរចារតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បន្ទាប់ពីមានការប្រឈមដាក់គ្នាខ្លាំង
Connect with us

ថ្មីៗ

សភាពការណ៍តាមព្រំដែនមានលក្ខណៈធូស្បើយ ក្រោយមានការចរចារតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បន្ទាប់ពីមានការប្រឈមដាក់គ្នាខ្លាំង

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​អះអាង​ប្រាប់​សារព័ត៌មាន Fresh News ថា នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្ដេច​បាន​ជួប​ទូរ​ស័​ព្ទ​ចរចា​ដោយផ្ទាល់​ជាមួយ​នាយក​រដ្ឋ​ម​ន្ដ្រី​ឡាវ ដើម្បី​ឲ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ ដក​ចេញពី​តំបន់​ព្រំដែន​ស្ថិតនៅ​មុំ​បី។

សម្ដេច​តេជោ​ក៏​បាន​អះអាង​​បន្ថែម​ទៀត​ថា រហូតមកដល់​ពេល​នេះ ស្ថានភាព​នៃ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ មិន​មាន​ភាព​តានតឹង​នោះទេ ផ្ទុយ​ពី​ការលើកឡើង ក៏ដូចជា​សេចក្ដីរាយការណ៍​មួយ​ចំនួន​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ព្រឹក​មិញ​វេលា​ម៉ោង​៩ ខ្ញុំ​បានជួ​បផ្ទាល់​ទូរ​ស័​ព្ទ ជាមួយ​នាយក​រដ្ឋ​ម​ន្ត្រី ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត ដោយ​មាន​ការចរចា​ល្អ និយាយ​ជាមួយគ្នា​ដោយ​រីករាយ ហើយ​សម្រេច​ឲ្យ​កងទ័ព នៃ​ប្រទេស​ទាំង​២ ដក​ចេញពី​តំបន់​មុំ​បី ដែល​មិនទាន់​ដោះស្រាយ​ចប់ និង​បន្ត​ជួបចរចា​គ្នា​ទៀត ហើយ​រហូតមកដល់​ពេល​នេះ​នេះ មិន​មាន​ភាព​តានតឹង​នោះទេ ដោយ​កង​ទ័ព​របស់​យើង​ទាំង​២ នៅ​ជាមួយគ្នា ស៊ី​បាយ​ជាមួយគ្នា ដូច្នេះ​សូម​ប្រជា​ពល​រដ្ឋ របស់​យើង​ទាំងអស់ កុំ​មាន​ការបារម្ភ​ឲ្យ​សោះ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផងដែ​រថា នៅពេល​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខ​នេះ នាយក​រដ្ឋ​ម​ន្ដ្រី​ឡាវ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​បន្ថែម ទៅលើ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​នេះ​ទៀ​ត​ផង​៕

ផ្តល់សិទ្ធិដោយ៖​ Angkor post

មតិយោបល់

Trending

Copyright © 2019 ANARCHAK