ត្រូវដឹង! នេះជារោគសញ្ញាចម្បងៗបញ្ជាក់ពី “ជំងឺឆ្កួតជ្រូក”
Connect with us

គួរដឹង

ត្រូវដឹង! នេះជារោគសញ្ញាចម្បងៗបញ្ជាក់ពី “ជំងឺឆ្កួតជ្រូក”

ជំងឺឆ្កួតជ្រូក គឺជាជំងឺដែលបានប៉ះពាល់ទៅដល់ខួរក្បាល និងបណ្តាលឲ្យអ្នកជំងឺប្រកាច់ជាញឹកញាប់។

ការប្រកាច់ គឺជាការផ្ទុះសកម្មភាពអេឡិចត្រូនិចនៅក្នុងខួរក្បាល ដែលជះឥទ្ធិពលបណ្តោះអាសន្នទៅលើរបៀបដែលវាដំណើរការ។ វាអាចបណ្តាលឲ្យមានរោគសញ្ញាជាច្រើន ដែលមានគ្រោះថ្នាក់។

ជំងឺឆ្កួតជ្រូក អាចចាប់ផ្តើមនៅគ្រប់វ័យ ប៉ុន្តែ ជាធម្មតាវាចាប់ផ្តើមពីកុមារភាព ឬមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ។ វាជារឿយៗ វាអាចកើតមានពេញមួយជីវិត ប៉ុន្តែ ជួនកាលអាចមានភាពប្រសើរឡើងជាងមុន។

រោគសញ្ញានៃជំងឺឆ្កួតជ្រូក

ការប្រកាច់ អាចប៉ះពាល់ដល់មនុស្សតាមវិធីផ្សេងៗ ដោយអាស្រ័យលើផ្នែកណាមួយនៃខួរក្បាលដែលពាក់ព័ន្ធ។ រោគសញ្ញាដែលអាចមានរួមមាន ៖

១. មិនអាចគ្រប់គ្រងខ្លួនឯងបាន

២. ប្រកាច់

៣. ការបាត់បង់ការយល់ដឹង និងការសម្លឹងមើល

៤. រាងកាយក្លាយជារឹង

៥. អារម្មណ៍ចម្លែក – ដូចជាអារម្មណ៍តឹងនៅក្នុងពោះ ក្លិន ឬរសជាតិខុសធម្មតា និងការមានអារម្មណ៍ឈឺក្បាលនៅដៃ ឬជើងរបស់អ្នក

៦. ដួល ឬសន្លប់

៧. ពេលខ្លះ អ្នកអាចមិនចងចាំថា មានអ្វីកើតឡើង៕

 ប្រភព៖ www.health.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK