នេះជាមូលហេតុ! ហេតុអ្វីគ្រួសារខ្លះមានសុភមង្គល ហើយគ្រួសារខ្លះមិនមានសុភមង្គល?
Connect with us

គួរដឹង

នេះជាមូលហេតុ! ហេតុអ្វីគ្រួសារខ្លះមានសុភមង្គល ហើយគ្រួសារខ្លះមិនមានសុភមង្គល?

១) ពាក្យសម្ដី

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ ព្រោះប្ដី ឬប្រពន្ធមិនចេះប្រុងប្រយ័ត្នជាមួយពាក្យសម្ដីរបស់ខ្លួន ដោយនិយាយតែអ្វីដែលបង្ហាញពីការមិនសហការគាំទ្រគ្នា។ រីគ្រួសារដែលកម្រឈ្លោះគ្នា គេប្រុងប្រយ័ត្នជាមួយពាក្យសម្ដី ដោយនិយាយតែអ្វីដែលល្អដាក់គ្នា ហើយជៀសវាងមិននិយាយដើមគ្នា។

២).ពេលវេលា

គ្រួសារដែលឈ្លោះគ្នាញឹកញាប់មិនសូវយល់ពីគ្នា ព្រោះមិនសូវបានចំណាយពេលវេលាជាមួយគ្នា ជាពិសេសគឺពេលសប្បាយរីករាយ ឬពេលវេលាពិភាក្សាគ្នា ហើយប្ដី ឬប្រពន្ធសម្បូរដោយលេសនៃពាក្យរវល់។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា មានពេលវេលាសម្រាប់គ្នាគ្រប់គ្រាន់ទោះបីជារវល់យ៉ាងណាក្ដី ជាហេតុធ្វើអោយឆាប់យល់គ្នា ហើយក៏ចេះចែកចាយបញ្ហាជាមួយគ្នា។

៣).អត្តចរិកអំណួត និងអត្តចរិកបន្ទាបខ្លួន

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ គឺកើតឡើងនៅពេលប្ដី ឬប្រពន្ធមិនព្រមចុះចូលជាមួយគ្នា ដោយយកតែខ្លាំងរៀងខ្លួន ហើយគិតថាខ្លួនត្រូវជានិច្ច។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា បន្ទាបខ្លួន ហើយទទួលស្គាល់កំហុស ហើយពេលខ្លះទោះបីជាខ្លួនមិនខុស ក៏សុំទោស ហើយពន្យល់ហេតុផលដែរ។ គ្រួសារដែលកម្រឈ្លោះគ្នា ពូកែស្ដាប់គ្នា ហើយអត់ធ្មត់ដើម្បីស្វែងយល់អំពីបញ្ហា។

៤).ផែនការ

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ ព្រោះគ្រួសារគ្មានផែនការ ដូចជាផែនការហិរញ្ញវត្ថុ ផែនការដំណើរកំសាន្ត និងពេលវេលាជាមួយគ្នា ផែនការរៀបចំកូន ផែនការជួយគ្នាក្នុងកិច្ចការផ្ទះជាដើម។​រីគ្រួសារដែលកម្រឈ្លោះគ្នា ពួកគេមានផែនការទាំងអស់នោះ ហើយពួកគេតែងតែធ្វើជាមួយគ្នា ពិភាក្សាជាមួយគ្នានូវផែនការថ្មីៗដើម្បីជួយជ្រោមជ្រែងគ្រួសារ។

៥). ការកុហក និងការពិត

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ ព្រោះប្ដី​ឬប្រពន្ធ និយាយកុហកគ្នា ដោយមិនបើកចំហនូវអ្វីដែលពិតប្រាកដ ហើយបណ្ដោយអោយបាត់បង់ទំនុកចិត្តជាមួយគ្នា។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា និយាយសេចក្ដីពិតទៅកាន់គ្នាទៅវិញទៅមកជានិច្ច ទោះបីជាពេលខ្លះពិបាកនិយាយក៏ដោយ។

៦). ការលះបង់

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ព្រោះសមាជិកគ្រួសារមិនហ៊ានលះបង់ នូវអត្តចរិកចាស់ មិនហ៊ានលះបង់ពេលវេលា ឬចិត្តចង់ឈ្នះចោល។ រីឯគ្រួសាដែលកម្រឈ្លោះគ្នា មិនផ្ដោតលើនរណាជាអ្នកឈ្នះនោះទេ គឺពួកគេឈ្នះទាំងអស់គ្នា ព្រោះពួកគេលះបង់ជាមួយគ្នាដោយមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ដូចមានពាក្យស្លោកមួយនិយាយថា យើងអាចលះបង់ដោយគ្មានសេចក្ដីស្រលាញ់ ប៉ុន្តែមិនអាចស្រលាញ់ដោយគ្មានការលះបង់នោះទេ។

៧). ឈរម្នាក់ឯង និងមានអ្នកជំនួយ

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ ព្រោះមិនស្វែងរកអ្នកជួយក្នុងរឿងគ្រួសាររបស់ខ្លួន ហើយមិនបានរាប់អានជាមួយគ្រួសារដែលកម្រឈ្លោះគ្នា ព្រមទាំងមិនស្វែងរកអ្នកប្រឹក្សាយោបល់។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា ព្រោះគេក្លាហានក្នុងការស្វែងរកជំនួយពីអ្នកដទៃដើម្បីពិភាក្សាជួយគ្រួសាររបស់ខ្លួន ហើយពួកគេក៏រាប់អានជាមួយគ្រួសារដែលល្អៗ ហើយមិនងាយឈ្លោះគ្នាដូចគ្នា។

៨). អៀនខ្មាស និងក្លាហាន

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ព្រោះសមាជិកគ្រួសារអៀនខ្មាស និងគ្មានភាពក្លាហានក្នុងការដោះស្រាយបញ្ហាគ្រួសារ ដោយខ្លាចខ្លួនឯងក្លាយជាមនុស្សថោកទាប។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា គេក្លាហានក្នុងការចែកចាយបញ្ហាជាមួយគ្នា ហើយនិយាយត្រង់ៗដោយសេចក្ដីស្រលាញ់មិនមែនដោយកំហឹងនោះទេ។ ពួកគេមិនអនុញ្ញាអោយភាពភ័យខ្លាចសម្លាប់ទំនាក់ទំនងល្អជាមួយគ្នា។

៩). បរិយាកាស

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ ព្រោះពួកគេបណ្ដោយតាមបរិយាកាស ពេលណាល្អ គឺល្អ ពេលណាអាក្រក់ គឺអាក្រក់។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា គេបង្កើតបរិយាកាសថ្មីៗជាមួយសេចក្ដីស្រលាញ់ដូចជាថ្ងៃខួបកំណើត ថ្ងៃសម្រាកជាតិ គេធ្វើអ្វីពិសេសសម្រាប់ប្ដី ឬប្រពន្ធរបស់គេ ហើយគេមិនបណ្ដោយអោយបរិយាកាសអវិជ្ជមាននៅក្នុងគ្រួសាររបស់គេនោះទេ។

១០). ក្ដីស្រមៃ

គ្រួសារដែលឈ្លោះគ្នាញឹកញាប់ មិនសូវមានអ្វីដែលថ្មីនោះទេ ពួកគេមិនដែលកំណត់គោលដៅជាមួយគ្នា ពួកគេគ្មានក្ដីស្រមៃរួមគ្នានោះទេ ។ រីឯគ្រួសារដែលកម្រឈ្លោះគ្នា មានក្ដីស្រមៃរួមគ្នាក្នុងការកសាងសុភមង្គលសម្រាប់កូន និងទាំងអស់គ្នា។​

គ្មានអ្វីដែលធ្វើអោយជីវិតមានន័យជាងក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកនោះទេ៕

ប្រភព៖ doolife.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK