ចំណេះដឹងសំខាន់ៗ ក្នុង​វិស័យ​ដីធ្លី​ដែល​អ្នកត្រូវដឹង
Connect with us

គួរដឹង

ចំណេះដឹងសំខាន់ៗ ក្នុង​វិស័យ​ដីធ្លី​ដែល​អ្នកត្រូវដឹង

ភ្នំពេញៈ ការ​បង្រួម​ក្បាលដី​សំដៅ​ដល់​កា​រប​ញ្ជូ​ល​ក្បាលដី​ច្រើន ដែល​ជាប់​គ្នា​ឱ្យក្លាយ​ដី​តែមួយ ដោយ​ដី​ទាំងនោះ​មាន​ម្ចាស់​កម្មសិទ្ធិ​តែមួយ ជា​ប្រភេទ​ដី​តែមួយ​និង​ស្ថិតក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​តែមួយ។

ម្យ៉ាងទៀត សំដៅ​ដល់​ការបញ្ចូល​ក្បាលដី​ច្រើន ដែល​ជាប់​គ្នា​ឱ្យទៅជា​ក្បាលដី​តែមួយ​ដើម្បី​ធ្វើ​ផែនការ​អភិវឌ្ឍ សម្រាប់ធ្វើ​សមាហរណកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សេវាសាធារណៈ និង​ភាពងាយស្រួល​នៃ​ទីក្រុង។ ការ​បង្រួម​ក្បាលដី​ប្រភេទ​នេះ​អាច​ហៅថា ការធ្វើសមាហរណកម្ម​ក្បាលដី។

ការ​បំបែក​ក្បាលដី​សំដៅ​ដល់​ការ​បំបែក​ក្បាលដី​មួយ ឱ្យទៅជា​ក្បាលដី​ច្រើន​សំរាប់ ការសាងសង់​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម ឧស្សាហកម្ម។ល។ ដោយ​ធានាបាន​នូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ លំហ​សាធារណៈ ផ្ទៃ​បៃតង និង​សេវាសាធារណៈ សម​ស្របតាម​បញ្ញត្តិ​នៃ​ការប្រើប្រាស់​ដី។

១) តើ​ក្នុងករណី​ដែលមាន​ក្បាលដី​មួយចំនួន​ជាប់​បន្ទុក​នៅ​ធនាគារ តើ​ការ​បង្រួម​ក្បាលដី និង​បំបែក​ក្បាលដី អាចធ្វើ​បានដែរ​ឬទេ?

ចម្លើយ៖ ការចុះបញ្ជី​បង្រួម​ឬ​បំបែក​ក្បាលដី ដែល​កំពុង​ជាប់​បន្ទុក​អាច​ធ្វើបាន​លុះត្រាតែ​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​មួយចំនួន

១) បំពេញបាន​នូវ​លក្ខខណ្ឌ​ជា​ក្បាលដី​តែមួយ ដូច​មានចែង​ក្នុង​មាត្រា២២៧ នៃ​ច្បាប់​ភូមិបាល២០០១ (ករណី​បង្រួម​ក្បាលដី)

២) មាន ការយល់ព្រម​ពី​ម្ចាស់​សិទ្ធិ​ប្រាតិភោគ (ធនាគារ​ម្ចាស់បំណុល) ឱ្យ​បង្រួម​ឬ​បំបែក​ក្បាលដី កំពុង​ជាប់​បន្ទុក​នោះ

៣) ភាគី​ទាំងអស់​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ត្រូវ​ព្រមព្រៀងគ្នា​អំពី​លំដាប់​នៃ​ការចុះបញ្ជី ជាអាទិ៍ នៅពេល​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់ផ្សេងៗគ្នា ទៅ​ប្រមូលផ្តុំ​នៅលើ​ក្បាលដី​ថ្មី​តែមួយ (ករណី បង្រួម​ក្បាលដី) ឬ​ពី​ក្បាលដី​ចាស់​តែមួយ ទៅ​ពង្រាយ​លើ​ក្បាលដី​ថ្មី​ជាច្រើន(ករណី​បំបែក​ក្បាលដី)។

២) ប្រសិន​ជាការ​បង្រួម និង​បំបែក​ក្បាលដី​ក្នុងករណី​ខាងលើ​អាចធ្វើ​ទៅបាន តើ​ត្រូវ​អនុវត្តន៍​នីតិវិធី​បែបណា?

ចម្លើយៈ ចំពោះ​នីតិវិធី​នៃ​ការចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​ជា​ធរមាន (ដូច​មាន​ថត​ចម្លងជូន​ភ្ជាប់​មកជា​មួយ) ហើយ​នៅពេល​ចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី​រួច​ត្រូវ​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់​ទៅ​ក្បាលដី​ថ្មី ទៅតាម​ការព្រមព្រៀងរ​បស់​ភាគី​ដែលមាន​ប្រយោជន៍​ពាក់ព័ន្ធ៕

ប្រភព៖ www.propertyarea.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK