ទីតាំងទាំង ១២ នៅក្នុងប្រវត្តិសាស្ត្រដែលមានលក្ខណៈចម្លែក និងបន្សល់រូបរាងដើមស្ទើរទាំងស្រុងមកទល់នឹងបច្ចុប្បន្ន
Connect with us

ទាក់ទាញ

ទីតាំងទាំង ១២ នៅក្នុងប្រវត្តិសាស្ត្រដែលមានលក្ខណៈចម្លែក និងបន្សល់រូបរាងដើមស្ទើរទាំងស្រុងមកទល់នឹងបច្ចុប្បន្ន

ការរួមបញ្ចូលគ្នា នៃភាពរំភើប និងគ្រោះថ្នាក់នៅក្នុងរូបភាពទាំងនេះ នឹងធ្វើអោយមានអារម្មណ៍ផ្ទុយគ្នាខ្លះ។ ធម្មជាតិអាចធ្វើឱ្យមនុស្សមើលទៅដូចជាគ្មានអ្វីសោះឡើយ ដែលធ្វើឱ្យអ្នកគិតពីភាពមិនសំខាន់របស់ខ្លួនក្នុងពេលខាងមុខ។

១. ទីក្រុងខ្មោច Sanzhi កោះតៃវ៉ាន់ ៖ 

ទីក្រុងនេះត្រូវបាន គេគ្រោងទុកជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ប្រណីត សម្រាប់អ្នកមានក្នុងតំបន់ ប៉ុន្តែនៅពេលការសាងសង់បានចាប់ផ្តើមបាតុភូតដ៏ចំឡែក ក៏ចាប់ផ្តើមផងដែរ។

កម្មកររាប់សិបនាក់ បានស្លាប់ដោយធ្លាក់ស្លាប់ក្នុងការដ្ឋានសាងសង់ (សូម្បីតែបំពាក់ខ្សែសុវតិ្ថភាពក៏ដោយ)។ អ្នកស្រុកជឿថា ទីក្រុងនេះត្រូវកាន់កាប់ដោយវិញ្ញាណអាក្រក់។ មានរឿងរ៉ាវគួរឱ្យរន្ធត់ដំណាលថាទីនេះជាជំរុំមរណៈរបស់ទាហ៊ានជប៉ុន ដែលស្ថិតនៅជុំវិញទីនោះជាយូរមកហើយ។

នៅចុងទសវត្សឆ្នាំ១៩៨០ ការសាងសង់បានផ្អាក។ ផ្ទះល្វែងនេះត្រូវបានទុកចោល ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់នៅតែកំពុងថែរក្សាទីក្រុងនេះ ព្រោះប្រជាជនជឿជាក់ថាការវាយកម្ទេចវា នឹងធ្វើឱ្យវិញ្ញាណអាក្រក់ចាកចេញពីទីនេះ។

២. មន្ទីរពេទ្យយោធាអាល្លឺម៉ង់ ៖ 

ទីក្រុងដែលមន្ទីរពេទ្យនេះស្ថិតនៅ មានចម្ងាយ ៤០គីឡូម៉ែត្រ ពីរដ្ឋធានីរបស់ប្រទេសអាឡឺម៉ង់។ នៅសម័យសង្គ្រាមលោកលើកទី១ និងទី២ មន្ទីរពេទ្យនេះ ត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយពួកយោធា។

នៅឆ្នាំ១៩១៦ អាដូហ្វហ៊ីត្លែរ ត្រូវបានគេដាក់នៅទីនេះផងដែរ។ ប្រជាពលរដ្ឋបានចាកចេញពីទីប្រជុំជននេះក្នុងឆ្នាំ១៩៩៥ ហើយវាត្រូវបានបោះបង់ចោលចាប់តាំងពីពេលនោះមក។

៣. ជាន់ទី 8 នៃរោងចក្រ ‘Dagdiesel’, Makhachkala, Dagestan​ ៖

 កន្លែងពិសោធន៍អាវុធសមុទ្រនេះ ត្រូវបានគេដាក់ឱ្យដំណើរការនៅឆ្នាំ១៩៣៩ ដែលស្ថិតនៅចម្ងាយប្រមាណ ២,៧គីឡូម៉ែត្រ ពីឆ្នេរហើយត្រូវបានគេបោះបង់ចោលជាយូរមកហើយ។ ការសាងសង់របស់វា គឺមានរយៈពេលវែង និងពិបាកដោយសារលក្ខខណ្ឌនៃអគារ។

នៅក្នុងខែមេសាឆ្នាំ១៩៦៦ បន្ទាប់ពីតម្រូវការសម្រាប់ការងារ ដែលបានធ្វើនៅទីនោះបានផ្លាស់ប្តូរ អាគារធំនេះត្រូវបានបញ្ឈប់ពីរោងចក្រ។ សព្វថ្ងៃនេះអគារដែលនៅក្នុងសមុទ្រកាសព្យែន មើលទៅដូចជាសត្វសមុទ្រយក្សបុរាណដ៏អស្ចារ្យពេលមើលពីច្រាំង។

៤. អគារជំងឺផ្លូវចិត្ត ប្រទេស ន័រវែស ៖

 មន្ទីរពេទ្យវិកលចរិក នៅទីក្រុងតូចមួយឈ្មោះ Lier ស្ថិតនៅចម្ងាយប្រមាណជាកន្លះម៉ាយ ពីទីក្រុងអូស្លូមានប្រវត្តិដ៏ខ្មៅងងឹត។ អ្នកជំងឺបានទទួលការព្យាបាលបែបពិសោធន៍ ហើយនៅឆ្នាំ១៩៨៥ អាគារចំនួនបួនត្រូវបានគេចាកចេញដោយប្រញាប់ប្រញាល់ ដោយគ្មានហេតុផលច្បាស់លាស់។

ទាំងគ្រែ និងសូម្បីតែកំណត់ហេតុរបស់មន្ទីរពេទ្យ និងកំណត់ហេតុរបស់អ្នកជំងឺ។ ទោះជាយ៉ាងណាក៏ដោយវាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលអាគារទាំង៨ ដែលនៅសល់នៅតែដំណើរការដូចធម្មតា។

៥. កោះ Gunkanjima ប្រទេសជប៉ុន ៖

 

 ឈ្មោះពិតនៃកោះនេះគឺ Hashima ប៉ុន្តែវាត្រូវបានគេដាក់ឈ្មោះថា ‘Gunkanjima’ ដែលមានន័យថា កោះចម្បាំង។ វាត្រូវបានគេតាំងទីលំនៅជាលើកដំបូងនៅឆ្នាំ ១៨១០ ពេលធ្យូងថ្មត្រូវបានរកឃើញនៅទីនោះ។ ក្នុងរយៈពេល ៥០ឆ្នាំ វាបានក្លាយជាកោះដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។

មនុស្ស ៥៣០០នាក់បានរស់នៅទីនោះ ប៉ុន្តែអង្កត់ផ្ចិតនៃកោះនេះប្រហែលជាកន្លះម៉ាយល៍ប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៤ ទោះជាយ៉ាងណាក៏ដោយធ្យូង និងប្រភពហ្វូស៊ីលផ្សេងទៀត ត្រូវបានបំផ្លាញ ហើយមនុស្សបានចាកចេញពីកោះនេះបន្តិចម្តងៗ។ សព្វថ្ងៃនេះ ការចូលទៅកោះត្រូវបានដាក់កម្រិត ប៉ុន្តែអ្នកស្រុកមានរឿងរ៉ាវពីរបីយ៉ាង ដើម្បីប្រាប់អំពីកន្លែងនេះ។

៦. Kowloon Walled ទីក្រុងហុងកុង ៖ 

ទីក្រុងនេះមានទីតាំងនៅហុងកុង ប៉ុន្តែរដ្ឋាភិបាលចិនគ្មានអំណាចពិតប្រាកដនៅទីនោះទេ ព្រោះវាត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សសង្គមងងឹត។ ទីបំផុតវាបានបង្កើតរដ្ឋបាលរបស់ខ្លួនដោយខ្លួនឯង។ អំពើពេស្យាចារ និងការជួញដូរគ្រឿងញៀន បានរីកចម្រើននៅទីនោះ។

ដង់ស៊ីតេប្រជាជននៅដើមទសវត្សរ៍ទី៩០ មានប្រហែល ២លាននាក់ក្នុងមួយម៉ែត្រការ៉េ។ នៅពេលនោះហើយ ដែលដំណើរការនៃការបណ្តេញចេញ បានចាប់ផ្តើម  ហើយនៅឆ្នាំ១៩៩៥ ឧទ្យានឈ្មោះឌុល ត្រូវបានបើកនៅក្នុងទីក្រុង។ វត្ថុបុរាណប្រវត្តិសាស្ត្រមួយចំនួន ត្រូវបានរក្សាទុកដូចជាអាគារ Yamen និងសំណល់នៃច្រកទ្វារខាងត្បូង។

៧. ទីក្រុងស៊ីជីងក្រោមទឹក ប្រទេសចិន ៖​

 ទីក្រុងមិនគួរឱ្យជឿនេះមានអាយុ ១៣៤១ឆ្នាំ។ ស៊ីឈិង ឬទីក្រុងតោ ត្រូវបានជន់លិចក្នុងកំឡុងពេលសាងសង់។ ទីក្រុងនេះបានលិចលង់ទាំងស្រុង ហើយឥឡូវនេះត្រូវបានហ៊ុំព័ទ្ធដោយបឹង ដែលបង្កើតបានជាសម្រស់ស្រស់ស្អាតបំផុត។

៨. ទីក្រុង Pripyat ប្រទេសអ៊ុយក្រែន ៖ 

នេះគឺជាទីក្រុង ដែលត្រូវគេបោះបង់ចោលពីរម៉ាយ ពីរោងចក្រថាមពលនុយក្លេអ៊ែរធូធូប។ បន្ទាប់ពីគ្រោះមហន្តរាយឆ្នាំ១៩៨៦ ទីក្រុងនេះបានក្លាយជាផ្នែកមួយនៃតំបន់ ដែលត្រូវបានដកចេញ ដោសារតែលទ្ធផលនៃឥទ្ធិពលថាមពលនុយក្លេអ៊ែរ។

ដំណើរកំសាន្តត្រូវបានរៀបចំនៅទីនោះ នាពេលបច្ចុប្បន្ននេះ ហើយអ្នកដើរត្រូវដើរតាមផ្លូវដែលបានកំណត់។

៩. ស្ថានីយ៍កណ្តាល Michigan, អាមេរិច ៖ 

ស្ថានីយ៍នេះត្រូវបានសាងសង់នៅឆ្នាំ១៩១៣ ហើយវាក៏ជាស្ថានីយ៍រថភ្លើងធំមួយដែរ។ ប៉ុន្តែនៅថ្ងៃទី៥ ខែមករាឆ្នាំ១៩៨៨ រថភ្លើងចុងក្រោយបានចាកចេញពីផ្លូវរថភ្លើងរបស់ខ្លួន។ នៅថ្ងៃបន្ទាប់ស្ថានីយ៍ត្រូវបានបិទទ្វារ ហើយអាគារនេះបានទ្រុតទ្រោមជាបន្តបន្ទាប់តាំងពីពេលនោះមក។

១០. ទីស្នាក់ការគណបក្សកុម្មុយនិស្តប៊ុលហ្គារី ៖

 កន្លែងដែលកិច្ចប្រជុំបក្សកុម្មុយនីស្តប៊ុលហ្គារី ត្រូវបានប្រារព្ធធ្វើឡើងមើលទៅស្រឡះទាំងខាងក្នុងទាំងខាងក្រៅ។ អាគារនេះដែល ​មើទៅវាស្រដៀងនឹង UFO ហើយត្រូវបានគេបោះបង់ចោល បន្ទាប់ពីការដួលរលំនៃរបបកុម្មុយនិស្ត។ សព្វថ្ងៃនេះអគារនេះមើលទៅគួរឱ្យខ្លាចណាស់។

១១. កប៉ាល់លិចទឹកនៅអង់តាកទិច ៖ 

នាវាខ្មោចនេះ ជានាវាទេសចរណ៍ប្រេស៊ីល ដែលត្រូវបានលិចនៅ Ardley Cove។ ប្រទេសប្រេស៊ីល មនុស្សបានព្យាយាមថតខ្សែភាពយន្តអំពីនាវានេះ ប៉ុន្តែខ្យល់បក់យ៉ាងខ្លាំង និងខ្យល់ព្យុះសមុទ្របានធ្វើឱ្យពួកគេចាកចេញពីតំបន់នោះ។

១២. យន្តហោះ Sunken ប្រែសតួកគី ៖

 យន្តហោះនេះ ត្រូវបានគេប្រើសម្រាប់ដឹកទ័ពអាកាសរបស់ទួរគី នៅក្នុងសង្គ្រាមលោកលើកទី២។ វាត្រូវគេពន្លិចដោយចេតនានៅក្នុងទឹក នៃប្រទេសកាហ្សាក់ស្ថានកាលពីខែកក្កដាឆ្នាំ២០០៩ ដើម្បីបង្កើតកន្លែងលេងក្រោមទឹកមួយ សម្រាប់អ្នកចូលចិត្តមុជទឹក។ ឥឡូវនេះវាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់បង្គាត្រីសមុទ្រ និងអ្នកមុជទឹកដែលមិនភ័យខ្លាច នៅបាតសមុទ្រមេឌីទែរ៉ាណេ៕

ប្រភព៖ www.sne9.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK