មូលហេតុអ្វីខ្លះ ទើបនាំឱ្យប្រាក់ដុល្លារអាមេរិកនៅតែឈរជើងជារូបិយប័ណ្ណពិភពលោក?
Connect with us

អន្តរជាតិ

មូលហេតុអ្វីខ្លះ ទើបនាំឱ្យប្រាក់ដុល្លារអាមេរិកនៅតែឈរជើងជារូបិយប័ណ្ណពិភពលោក?

ខណៈដែលគ្មានការកត់សម្គាល់ជាផ្លូវការណាមួយ នូវរូបិយប័ណ្ណតំណាងសម្រាប់ពិភពលោកដុល្លារនៅតែជារូបិយប័ណ្ណដែលសកម្មភាពចរាចរណ៍ច្រើនជាងគេលើពិភពលោក ទោះបីមានប្រទេសមួយចំនួនកំពុងចេញច្បាប់ចំពោះការចរាចរណ៍រូបិយប័ណ្ណបរទេសក្នុងប្រទេសខ្លួនក្តី។

យោងតាមការបង្ហាញទិន្នន័យពី COFER (Currency Composition of Official Foreign Exchange Reserves) ផ្អែកលើមូលដ្ឋាននៃមូលនិធិរូបិយវត្ថុអន្តរជាតិថាប្រាក់ដុល្លារបានមានចំណែក ៦១.៨% (ស្មើប្រមាណ ១០.៩ ទ្រីលានដុល្លារអាមេរិក) នៃប្រាក់បំរុងបែងចែកសម្រាប់ការប្តូរប្រាក់បរទេស គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០១៩ នេះ។ វាហាក់មានការធ្លាក់ចុះបន្តិចក្នុងរង្វង់ ៧០% បើធៀបទៅនឹងរយៈជាង ១០ ឆ្នាំមុន និងអត្រា ៨០% កាលពីទសវត្សរ៍ ១៩៧០ នេះក៏ដោយសារប្រទេសមួយចំនួនដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី ចិនជាដើមចាប់អនុវត្តច្បាប់ចរាចររូបិយវត្ថុក្នុងស្រុក។ 

ការដែលធ្វើឲ្យប្រាក់ដុល្លារក្លាយជារូបិយប័ណ្ណធំជាងគេនៃសេដ្ឋកិច្ចពិភពលោក ព្រោះដោយសារកម្រិតសុវត្ថិភាព ស្ថិរភាពតម្លៃនៃរូបិយប័ណ្ណមួយនេះ ហើយក៏ដោយសារប្រជាជននិងរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់មួយចំនួនមានបទពិសោធន៍ទទួលរងផលប៉ះពាល់ពីកត្តានយោបាយ និងអស្ថិរភាពនៃនយោបាយសារពើពន្ធ៕

ប្រភព៖​ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK