រឿង ៣​ សំខាន់ៗមនុស្សគួរចាប់ផ្តើមវិនិយោគលើខ្លួនឯង
Connect with us

បែបផែនជីវិត

រឿង ៣​ សំខាន់ៗមនុស្សគួរចាប់ផ្តើមវិនិយោគលើខ្លួនឯង

ជាធម្មតា ការវិនិយោគតែងតែឈរលើគោលជំហមួយដែលចង់បានចំណូលពីការបណ្តាក់ទុនខ្ពស់។ ក្នុងនោះផងដែរ វាក៏ទាមទារអោយអ្នកវិនិយោគទុននិមួយៗមានការវិភាគ និងថ្លឹងថ្លែងល្អិតល្អន់ដែរ បើមិនដូច្នោះទេ អត្រាគ្រោះថ្នាក់អាចនឹងខ្ពស់ជាងចំណូល។

យ៉ាងណាមិញ នៅក្នុងដំណើរការនៃការវិភាគមួយនេះអាចមានកត្តាខាងក្រៅ(សេដ្ឋកិច្ចប្រទេស នយោបាយ ប្រជាសាស្រ្ត។ ល។) ដែលអ្នកស្មានមិនដឹង ដូច្នេះហើយទើបវាមានហានិភ័យដែលមិនអាចទាយទុកមុនបាន។ ខុសពីការវិនិយោគក្នុងជំនួញ ការវិនិយោគលើខ្លួនឯងគឺផ្តោតសំខាន់លើកត្តាខាងក្នុង (ការតាំងចិត្តរបស់បុគ្គលផ្ទាល់) ហើយបើអ្នកកាន់តែវិនិយោគ អត្រាហានិភ័យនឹងរឹតតែត្រូវបានកាត់បន្ថយ ចំណែកឯចំណូលក្នុងរយៈពេលវែងនឹងធ្វើអោយអ្នកភ្ញាក់ផ្អើល។ ទន្ទឹមនឹងការវិនិយោគ តើអ្នកគួរវិនិយោគលើខ្លួនឯងអ្វីខ្លះ?

១ ចំណេះរឹង 

ការវិនិយោគលើខ្លួនឯងដែលវិសេសវិសាលបំផុតគឺការរៀនសូត្រ។ ការរៀនសូត្រជាដំណើរការដែលវែងឆ្ងាយ គ្មានព្រំដែនកំណត់ពិតប្រាកដ ហើយវាក៏មិនប្រាកដថាត្រូវតែនៅក្នុងគ្រឹះស្ថានអប់រំនោះដែរ។​  យើងត្រូវមានស្វែងរកភាពខ្លាំងរបស់ខ្លួនឯង ហើយសិក្សាស្វែងយល់បន្ថែមទៀតតាមរយៈប្រភពផ្សេងៗដែលអាចធ្វើបានដើម្បីពង្រឹងចំណេះដឹងខ្លួនឯង។ ឧទាហរណ៍ អ្នកពូកែផ្នែកទំនាក់ទំនង ដូច្នេះអ្នកអាចអានប្រភពឯកសារផ្សេងៗបន្ថែមទៀតដើម្បីធ្វើអោយការទំនាក់ទំនងរបស់អ្នកកាន់តែវិវត្តទៅកម្រិតល្អប្រសើរ។ ម្យ៉ាងវិញទៀត អ្នកត្រូវសម្លឹងមើលទៅគោលដៅរបស់អ្នក ថាតើដើម្បីឈានដល់ទិសដៅចុងក្រោយនោះអ្នកត្រូវមានជំនាញអ្វីខ្លះ? ឧទាហរហ៍មួយទៀត បើអ្នកចង់ក្លាយជាម្ចាស់ហាងកាហ្វេមួយ។​ ចំណេះរឹងដែលអ្នកត្រូវអភិវឌ្ឍន៍បន្ថែមគឺ ការរៀនឆុងកាហ្វេ (Barista) ការគ្រប់គ្រងធនធានមនុស្ស ការធ្វើទីផ្សា និងចំណេះផ្សេងៗទៀតដែលទាក់ទង។

២ ភាពជាអ្នកដឹកនាំ 

ការវិនិយោគរយៈពេលវែងដែលមានតម្លៃបំផុតចំពោះខ្លួនឯង គឺការវិនិយោគលើភាពជាអ្នកដឹកនាំ។ ការមានអត្តចរិតជាអ្នកដឹកនាំ គឺជាគុណសម្បត្តិដែលបុគ្គលម្នាក់ៗមានភាពលេចធ្លោ។ មិនថា អ្នកជាសហគ្រិន ឬអ្នកជាបុគ្គលិកទូទៅ អ្នកក៏ត្រូវមានភាពជាអ្នកដឹកនាំដែរ។ អ្នកត្រូវរៀនអភិវឌ្ឍន៍ខ្លួនឯងអោយក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មានវិន័យត្រឹមត្រូវ និង​មានស្មារតីក្នុងការដឹកនាំស្ថាប័ន ឬក្រុមហ៊ុនដែលខ្លួនកំពុងឈរជើងអោយមានភាពរីកចម្រើន។  អ្នកអាចវិនិយោគលើអភិវឌ្ឍន៍គុណសម្បត្តិមួយនេះតាមរយការបង្កើតទម្លាប់ និងវិន័យល្អៗចំពោះខ្លួនឯងជាប្រចាំ។ បើអ្នកចង់ក្លាយជាអ្នកដឹកនាំគេ ជាដំបូងអ្នកត្រូវដឹកនាំខ្លួនឯងអោយបានសិន។

៣ ការគ្រប់គ្រងការគិត 

ការវិនិយោគលើខ្លួនឯងដែលមិនអាសាបង់ គឺការរៀនគ្រប់គ្រងការគិតអោយមានភាពវិជ្ជមាន។ ដូចដែលយើងបានដឹង ការគិតអាចជះឥទ្ធិពលខ្លាំងលើអកប្បកិរិយារបស់បុគ្គលម្នាក់ៗ។ ដូច្នេះ បើយើងឈរលើគោលវិជ្ជមាន ការងារដែលយើងធ្វើចេញមក គឺពោរពេញដោយកម្លាំងចិត្តនិងអារម្មណ៍ល្អ។ ម្យ៉ាងវិញទៀត ទម្លាប់ក្នុងការគិតវិជ្ជមាននេះធ្វើអោយយើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។ វាធ្វើអោយយើងឆ្លើយតបនឹងហេតុការណ៍ដែលកើតឡើងចំពោះយើងខុសប្លែកពីអ្នកដទៃ។ ឧទាហរណ៍៖ អ្នកមិនស្លន់ស្លោពេលរឿងមិនបានគ្រោងទុកកើតឡើង អ្នកមិនបន្ទោសអ្នកដទៃពេលមានកំហុស ឬមិនបង្ហាញអកប្បកិរិយាអវិជ្ជមានលើការមិនពេញចិត្ត។ ការអភិវឌ្ឍន៍លើការគិតនេះអាចទាមទាពេលវេលានិងបទពិសោធន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះអ្នកគួរតែចាប់ផ្តើមពីថ្ងៃនេះទៅ។

ក្រៅពីចំណុចដែលពណ៌នាខាងលើនេះ លោកអ្នកអាចស្វែងរកចំណុចផ្សេងៗទៀតដែលសមស្របទៅតាមផ្លូវឆ្ពោះទៅគោលដៅរបស់អ្នក។ កុំភ័យខ្លាចចំពោះការវិនិយោគមួយនេះ ព្រោះបើអ្នកកាន់តែវិនិយោគផលដែលទទួលបាននឹងលើសពីទុនដែលអ្នកដាក់ វាអាស្រ័យលើផលក្នុងរយៈពេលវែង ឬពេលខ្លី។ អ្វីដែលសំខាន់ ការវិនិយោគទាំងនេះទាមទារអោយអ្នកសន្សំបន្តិចម្តងៗនៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក ដូច្នេះឈប់ស្ទាក់ស្ទើហើយចាប់ផ្តើមពីឥឡូវនេះ៕

ប្រភព៖ apamat.com

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK