ស្វែងយល់! ពី​សម្លេង “​ផោះៗ​” នៅក្នុង​សន្លាក់​ជង្គង់
Connect with us

សុខភាព & សម្រស់

ស្វែងយល់! ពី​សម្លេង “​ផោះៗ​” នៅក្នុង​សន្លាក់​ជង្គង់

មាន​មនុស្ស​ច្រើនណាស់​ដែល​ចាប់ផ្តើម​បារម្ភ​នៅពេល​ជង្គង់​របស់​ពួកគាត់​កើតចេញ​ជា​សម្លេង​ផោះៗ​នៅពេល​ធ្វើ​ចលនា​។ ករណី​ភាគច្រើន ការចេញ​ជា​សម្លេង​បែបនេះ​មិន​បញ្ជាក់ថា​មាន​អ្វី​ជា​បញ្ហា​កើតឡើង​នោះទេ​។​ប៉ុន្តែ​បើសិនជា​ការចេញ​ជា​សម្លេង​បែបនេះ​កើតឡើង​ជាមួយនឹង​ការឈឺ ឬ​ហើម ទើប​ជា​ពេល​ត្រូវការ​ព្យាបាល​។​

តើ​សម្លេង​ក្នុង​សន្លាក់​នេះ​កើតឡើង​ដូច​ម្តេចទៅ​?

​នៅពេល​យើង​អាយុ​កាន់តែច្រើន ឆ្អឹងខ្ចី​ដែល​គ្របពីលើ​ចុង​ឆ្អឹង​ក្នុង​សន្លាក់​អាច​នឹង​លូតលាស់​ធំ​ជាង​មុន​។ នៅពេល​យើង​ឈរ ឬ​អង្គុយ​ចោងហោង ដែល​ធ្វើ​ឲ្យ​ចេញ​ជា​សម្លេង​ក្នុង​សន្លាក់​ជង្គង់​បែបនេះ ដោយសារតែ​ឆ្អឹងខ្ចី​នៃ​ឆ្អឹង​ទាំងពីរ​ក្នុង​សន្លាក់​ជង្គង់​កកិត ប៉ះគ្នា​។ សម្លេង​នេះ​ក៏​អាច​កើតចេញពី​សរសៃ​ចង​ឆ្អឹង​ក្នុង​សន្លាក់​ជង្គង់​ដែរ​។ 

​ខណៈពេលដែល​អាយុ​កាន់តែច្រើន ជាតិ​ឧស្ម័ន​អាច​នឹង​កើនឡើង​ក្នុង​តំបន់​ជុំវិញ​សន្លាក់ បង្កើតបាន​បានជា​ពពុះ​តូចៗ​ក្នុង​ទឹក​សន្លាក់​ជង្គង់​។ នៅពេល​អ្នក​បត់​ជង្គង់ ពពុះ​ទាំងនោះ​អាច​នឹង​បែក ហើយ​សរសៃ​ចង​ឆ្អឹង​អាច​នឹង​ប៉ះគ្នា​នឹង​ពពុះ​នោះ បង្កើតបានជា​សម្លេង​ឡើង​តែម្តង​។ រឿងនេះ​គឺជា​រឿង​ធម្មតា​ទេ ហើយ​វា​ក៏​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​ដែរ​។ 

​ពេលដែល​អ្នក​ត្រូវ​បារម្ភ​

​បើសិនជា​មានការ​លាន់​សម្លេង​ក្នុង​សន្លាក់​ជង្គង់​ដែល​ធ្វើ​ឲ្យ​ឈឺចាប់ ឬ​ហើម វា​អាចជា​សញ្ញា​មួយ​នៃ​៖ 

  • ​រហែក​ទ្រនាប់​ទ្រ​ក្នុង​ជង្គង់​ដែល​វា​កើតឡើង​ភ្លាមៗ ការប៉ះទង្គិច​ស្រួចស្រាវ​ដូច​ជាការ​រមួលខ្លួន​ក្នុងពេល​លេង​កីឡា​
  • ​ការ​មាន​របួស ឬ​រហែក​ឆ្អឹងខ្ចី​
  • ​ការ​ប្រះ​ជង្គង់ ឬ​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

ដកស្រង់ដោយ៖ www.thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK