ដំណឹង​ល្អ​! រដ្ឋបាល​ខេត្ត​សៀមរាប ​នឹងរៀប​ចំ​កន្លែង​ស្នាក់​នៅ Free ​ដល់​សិស្ស​ក្រីក្រ ក្នុងកំឡុងពេល​ប្រលង​បាក់ឌុប​
Connect with us

ថ្មីៗ

ដំណឹង​ល្អ​! រដ្ឋបាល​ខេត្ត​សៀមរាប ​នឹងរៀប​ចំ​កន្លែង​ស្នាក់​នៅ Free ​ដល់​សិស្ស​ក្រីក្រ ក្នុងកំឡុងពេល​ប្រលង​បាក់ឌុប​

រដ្ឋបាល​ខេត្ត​សៀមរាប ​ចេញ​សេចក្តី​ជូន​ដំណឹង​ ស្តី​ពី​ការ​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ជូន​សិស្ស​ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ចំណេះ​ទូទៅ ​និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០១៩។

​រដ្ឋបាល​ខេត្ត​សៀមរាប​ ​នៅ​ថ្ងៃទី១៤​ខែ ​សីហា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ជូនដំណឹង​ស្តី​ពី​ការ​ផ្តល់​ជូន​នូវ​កន្លែង​ស្នាក់នៅ​ ​ដោយ​ឥតគិតថ្លៃ​ដល់​បេក្ខជន​ ​និង​បេក្ខនារី​ ​ដើម្បី​ចូលរួម​ចំណែក​ ​និង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ ​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ចំណេះ​ទូទៅ​ ​និង​បំពេញវិជ្ជា​ ​ឆ្នាំ២០១៩​ ​នៅ​ពេល​ខាងមុខនេះ​ ​។ ​រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​បង្កើត​ក្រុមការងារ​សម្រាប់​ពិនិត្យ​លទ្ធភាព​ ​និង​ជួយ​សម្រួល​កន្លែង​ស្នាក់នៅ​ ​ដោយ​ឥតគិតថ្លៃ​ ​ជូន​ដល់​សិស្សានុសិស្ស​មក​ពី​បណ្តា​ស្រុក​ ​ដែល​មាន​ជីវភាព​ខ្វះខាត​ ​ពុំ​មានលទ្ធភាព​ ​ឬ​ពិបាក​ក្នុង​ការ​រក​កន្លែង​ស្នាក់នៅ​ ​ក្នុងរយៈពេល​នៃ​ការ​ប្រឡង​របស់​ពួកគេ​ ​។​​

 ​នៅ​ឆ្នាំ​នេះ ​បេក្ខជន​ ​ដែល​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៩​ ​នេះ​ ​មាន​ចំនួន​ ​១១៩,២១៧នាក់​ ​នៅ​ទូទាំង​ប្រទេស​ ​ដោយមាន​មណ្ឌល​ប្រឡង​ចំនួន២០២៕​

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK