នេះជាគំរូល្អមួយ! មន្ទីរ​ពេទ្យ​បង្អែកខេត្ត​កោះ​កុង ​ជាប់​ជា​ពេទ្យ​សេវា​សាធារណៈ​ល្អ​ទូទាំង​ប្រទេស​
Connect with us

ថ្មីៗ

នេះជាគំរូល្អមួយ! មន្ទីរ​ពេទ្យ​បង្អែកខេត្ត​កោះ​កុង ​ជាប់​ជា​ពេទ្យ​សេវា​សាធារណៈ​ល្អ​ទូទាំង​ប្រទេស​

មន្ទីរ​ពេទ្យ​នៅ​ខេត្ត​កោះកុង​ទទួល​បាន​ជ័យ​លាភី ​ជា​មន្ទីរ​ពេទ្យ​​មាន​សេវា​សាធារណៈ​គំរូ​លេខ​១​ទូទាំង​ប្រទេស​កម្រិត CPA2 ​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ឯកឧត្តមកិត្តិបណ្ឌិត ​ពេជ្រ ប៊ុនធិន ​រដ្ឋមន្រ្តី​ក្រសួង​មុខ​ងារសាធារណៈ​ ឯកឧត្តម​សា​ស្រ្តា​ចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល និ​ងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ជ័យលាភី ​ជូន​ដល់អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យអប់រំ ​និង​វិស័យ​សុខាភិបាល​ នៅ​វិទ្យាស្ថាន​ជាតិអប់រំ។

ក្នុងឱកាសនេះ​ដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ក៏បានអញ្ជើញផ្តល់កិត្តិ​យសប្រគល់​ពានរង្វាន់ដល់ម្ចាស់​ជ័យលាភីលេខ​១ មកពី​៤អង្គភាព​ ក្នុងនោះអង្គភាព​ផ្តល់សេវាសាធារណៈ​គំរូក្នុងវិស័យអប់រំ ​ចំនួនមួយ​គឺ​ វិទ្យាល័យ​ពេជ្រចិន្តា ​ខេត្ត​បាត់ដំបង ​និងអង្គភាព​ផ្តល់សេវាសាធារណៈ​គំរូក្នុងវិស័យ​សុខាភិបាល​ចំនួនបី​ (មាន​៣កម្រិត)គឺ​ មន្ទីរពេទ្យបង្អែក​បាកាន ​ខេត្តពោធិ៍សាត់​(CPA1) ​មន្ទីរពេទ្យបង្អែក​ខេត្តកោះ​កុង(CPA2)​ និង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម(CPA3)៕

ផ្តល់សិទ្ធិដោយ៖​ angkorpost

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK