មេរៀនជីវិតទាំង ១០ ដែលអ្នកគួរសិក្សាពី «Albert Einstein»
Connect with us

បែបផែនជីវិត

មេរៀនជីវិតទាំង ១០ ដែលអ្នកគួរសិក្សាពី «Albert Einstein»

អ្នកប្រាកដជាបានស្គាល់លោក អាល់ប៊ឺត អាញស្ដាញ មកហើយលោកគឺជាអ្នកវិទ្យាសាស្ត្រសម័យទំនើបក្នុងប្រវត្តិសាស្ត្រ។ លោកបានរកឃើញទ្រឹស្តីជាច្រើនដូចជា ទ្រឹស្ដី​ទំនាក់ទំនង​ទូទៅ e=mc2  ដែលបានជួយទៅដល់សង្គមជាតិនិងត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃ។

បន្ថែមពីនេះ លោកអាញស្ដាញ បានបន្សល់មេរៀនជាច្រើនទៀតដែលជំរុញ បំផុសទៅដល់អ្នកជំនាន់ក្រោយក្នុងការបើកចំហការគិតឲ្យកាន់ទូលំទូលាយ។ លើសពីនេះ លោកបានបន្សល់ទុកនូវទស្សនមានតម្លៃដែលអាចជួយផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរផងដែរ។ ខាងក្រោមនេះគឺជាមេរៀនអស្ចារ្យទាំង ១០ ដែលអ្នកអាចរៀនសូត្រពី លោក អាញស្ដាញ៖

១) មនុស្សមានភាពស្មើគ្នា

«ខ្ញុំនិយាយទៅកាន់មនុស្សគ្រប់គ្នាដូចៗគ្នា មិនថាអ្នកជាអ្នករើសសម្រាម ឬជានាយកសកលវិទ្យាល័យនោះទេ»។ ក្នុងសកលលោកនេះ មនុស្សទាំងអស់មានតម្លៃតែមួយដូចគ្នា។ តាមរយៈការគោរពអ្នកដទៃ នោះអ្នកគោរពតម្លៃរបស់ខ្លួនអ្នក។

២) គុណតម្លៃមហិមារបស់ក្មេង

«ប្រសិនបើអ្នកចង់ឲ្យក្មេងៗឆ្លាតវៃ អ្នកត្រូវអានរឿងនិទានឲ្យច្រើន។ ប្រសិនបើអ្នកចង់ឲ្យក្មេងៗកាន់តែឆ្លាតវៃ អានរឿងនិទានឲ្យពួកគេបន្ថែមទៀត»។ ការមើលពិភពលោកតាមរយៈកែវភ្នែករបស់ក្មេងៗនោះអ្នកនឹងមើលឃើញនូវភាពភ្ងាក់ផ្អើលជាមិនខាន។

៣) បរាជ័យសំខាន់ខ្លាំងដើម្បីភាពជោគជ័យ

«មនុស្សដែលមិនដែលបង្កើតកំហុសសោះ កុំស្រមៃថាអាចបង្កើតអ្វីថ្មីបានឲ្យសោះ»។ ការរកឃើញដ៏អស្ចារ្យក្នុងពិភពលោកគឺសុទ្ធតែជាលទ្ធផលនៃកំហុស។ ដូចនេះកំបោះបង់។

៤) ការចង់ចេះចង់ដឹងគឺជាកូនសោរនៃនវានុវត្ត

«រឿងដែលសំខាន់បំផុតគឺការមិនឈប់សួរសំនួរ។ ការចង់ចេះចង់ដឹងមានហេតុផលរបស់វា»។ ការចង់ដឹងគឺជាកម្លាំងជំរុញដែលស្ថិតនៅពីក្រោយនវានុវត្តនិងការរុករក។ កុំខ្លាចសួរពិភពលោកដែលនៅជុំវិញអ្នក។

៥) គំនិតបង្កើតការពិត

«ពិភពលោកដែលយើងបង្កើតឡើងគឺជាដំណើរការនៃការគិត។ ការគិតមិនអាចផ្លាស់ប្ដូរបានទេបើគ្មានការផ្លាស់ប្ដូរការគិត»។ គំនិតគឺមានអំណាចខ្លាំងណាស់ ពីព្រោះអ្វីដែលអ្នកផ្ដោតអារម្មណ៍ទៅលើ នោះការពិតនឹងកើតឡើង»។

៦) កុំខ្លាចធ្វើអ្វីដែលខុសគេ

«អ្វីដែលត្រឹមត្រូវមិនមែនដោយសារចំនួនមនុស្សនោះទេ ហើយចំនួនមនុស្សមិនប្រាកដថាអាចបញ្ជាក់ថាត្រឹមត្រូវនោះដែរ»។ អ្នកមានគំនិតមួយដែលអាចចែករំលែកដល់ពិភពលោក។ កុំអនុញ្ញាតិគំនិតឬជំនឿរបស់អ្នកដទៃទាញអ្នកទម្លាក់ឲ្យសោះ។

៧) អំពើហិង្សាមិនមែនជាដំណោះស្រាយ

«អ្នកមិនអាចការពារនិងរៀបចំទប់ទល់នឹងសង្រ្គាមក្នុងពេលតែមួយបានទេ»។ អ្នកមិនអាចស្គាល់សន្តិភាពបានទេ លុះត្រាតែអ្នកទម្លាក់អាវុធចុះ ទាំងក្នុងពិភពលោកនិងក្នុងពិភពជីវិតរបស់អ្នក។

៨) ទទួលយកភាពឯកោ

«ខ្ញុំរស់នៅក្នុងភាពឯកោដែលមានភាពឈឺចាប់ក្នុងយុវវ័យ ប៉ុន្តែមានភាពផ្អែមឆ្ងាញ់ក្នុងពេលពេញវ័យ»។ ស្វែងរកស្វ័យភាពក្នុងខ្លួនរបស់អ្នក នោះអ្នកនឹងអាចផ្សារភ្ជាប់នូវភាពច្នៃប្រឌិតទៅនឹងគំនិតរបស់អ្នក។

៩) ទេពកោសល្យគឺបញ្ហានៃទស្សន

«មនុស្សម្នាក់ៗសុទ្ធតែមានទេពកោសល្យ។ ប៉ុន្តែប្រសិនបើអ្នកវាយតម្លៃសត្វត្រីថាអាចមានសមត្ថភាពឡើងដើមឈើ នោះអ្នកនឹងរស់នៅដោយគិតថាគំនិតនោះគឺជាគំនិតឆ្កួតឡប់»។ មនុស្សម្នាក់ៗមានភាពខុសប្លែកគ្នាដែលធ្វើឲ្យអ្នកគឺជាអ្នកណា ហើយការទទួលយកភាពខុសប្លែករបស់អ្នកនោះ អ្នកអាចបោះបង់នូវការវាយតម្លៃដែលធ្វើឲ្យពីភពលោកដាច់ដោយឡែក។

១០) រស់នៅទីនេះក្នុងពេលនេះ

«ខ្ញុំមិនដែលភ័យព្រួយអំពីអនាគតនោះទេ ពីព្រោះវាគង់តែនឹងមកដល់»។ អ្វីដែលមនុស្សម្នាក់ៗមានគឺក្នុងបច្ចុប្បន្នភាព។ គ្មានសន្ដិភាពណាដែលជាប់ក្នុងអន្ទាក់អតីតកាលនិងការព្រួយបារម្ភអំពីអ្វីដែលនឹងមកដល់ក្នុងពេលអនាគតនោះទេ៕

ប្រភព៖ Bizkhmer

ដកស្រង់ដោយ៖ knowledgecambodia.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK