រឿងសំខាន់ ៣ ក្នុងជីវិតតែងមករំខានអ្នកមិនឱ្យសម្រេចគោលដៅ
Connect with us

បែបផែនជីវិត

រឿងសំខាន់ ៣ ក្នុងជីវិតតែងមករំខានអ្នកមិនឱ្យសម្រេចគោលដៅ

បើនិយាយពីភាពមានបាន តើនរណាខ្លះដែលមិនចង់ក្លាយជាអ្នកមាននោះ? ដូចជាមិនមានទេដឹង? មានមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយ ដែលរស់នៅប្រកបទៅដោយភាពសប្បាយរីករាយសុខដុមរមនាសម្រាប់ខ្លួន។

ប៉ុន្តែបំណងប្រាថ្នានេះវាមិនមែនសុទ្ធតែអាចកើតឡើងនោះទេ ព្រោះមាន ឧបសគ្គច្រើនដែលមករារាំងនូវបំណងប្រាថ្នាមួយនេះ។ ដូចនេះ តើអ្វីខ្លះទៅ ដែលរារាំងអ្នកពីការសម្រេចគោលដៅរបស់អ្នក?

១. ដំបូន្មានពីមនុស្សដែលគិតតែរឿងអវិជ្ជមាន

ប្រសិនបើអ្នកទទួលយោបល់ ឬដំបូន្មានពីបុគ្គលដែលតែងតែគិតអវិជ្ជាមាន នោះអ្នកប្រាកដប្រជាបានលទ្ធផលមកវិញក៏អវិជ្ជមានទៅតាមហ្នឹងដែរ។ ដែលអ្នកតែងតែទទួលបានមកវិញនូវពាក្យថា ធ្វើមិនកើត ទៅមិនរួច ធ្វើចឹងវាមិនខ្មេះ ឬខ្លាចនេះ ខ្លាចនោះ ដែលតែងតែលេចចេញពីមាត់របស់ បុគ្គលបែបនេះ។ ដូចនេះហើយ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ វាពិតជាសំខាន់ ខ្លាំងណាស់ដើម្បីធ្វើឱ្យអ្នកទទួលបាននូវគំនិតល្អៗបាន ក៏ដើម្បីតម្រង់ទិស និងផ្លូវសម្រាប់ឱ្យអ្នកដើរ​ឆ្ពោះទៅរកអ្វីដែលអ្នកចង់បានផងដែរ។

២. គោលដៅមិនច្បាស់លាស់

ធ្វើជាមនុស្សរឿងសំខាន់បំផុតនោះគឺគោលដៅជីវិត ព្រោះមនុស្សនឹងគ្មាន ពាក្យថាហត់នោះទេ នៅពេលដែលពួកគេរកឃើញគោលដៅពិតប្រាកដ របស់ខ្លួន។ អ៊ីចឹងហើយទើបគោលដៅរបស់អ្នកមិនគួរណាមានភាព ទូលំទូលាយពេកនោះទេ។ ឧទាហរណ៏ថា បើអ្នកចង់ក្លាយជាអ្នកមាន ឬអ្នករកស៊ីម្នាក់ក្នុងថ្ងៃអនាគតមែននោះ នោះអ្នកក៏ត្រូវតែដៅគោលដៅរបស់ អ្នកច្បាស់ថាចង់ធ្វើអ្វី និងចង់បានអ្វីដើម្បីរៀបចំសកម្មភាពអនុវត្ត។ មិនមែនគ្រាន់តែស្រែកក្តែងៗថា ខ្ញុំចង់ក្លាយជាអ្នកមាន ហើយគ្មាន គោលដៅ គ្មានប្រមាណវិធីច្បាស់លាសនោះទេ នោះអ្នកក៏មិនអាចបាននូវអ្វីដែលខ្លួន ចង់បានដែរ។

៣. គ្មានភាពអត់ធ្មត់ និងការតស៊ូ

មុននឹងសម្រេចបានកិច្ចការអ្វីមួយជាធម្មតាមិនមែនអង្គុយសុខៗហើយសម្រេចបាននោះទេ គឺវាតម្រូវឱ្យអ្នកហែលឆ្លងរាប់ពាន់ឧបសគ្គ និងភាពបរាជ័យ ជាច្រើនដែលរងចាំអ្នកនៅខាងមុខ។ ដែលអ្នកត្រូវតែមាន ដាច់ខាតនូវចិត្ត តស៊ូអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ ហេតុនេះហើយបើសិនអ្នកជា បុគ្គលម្នាក់ដែលពុំសូវមានការអត់ធ្មត់ និងគំនិតវិជ្ជមានចំពោះភាពបរាជ័យ នោះទេ នោះអ្នកនឹងបោះបង់កិច្ចការរបស់អ្នកចោលកណ្ដាលទីជាក់ជាមិន ខាន។

ហើយអ្នកត្រូវចាំថាផ្នត់គំនិតរបស់អ្នក វិជ្ជមាន ឬអវិជ្ជមាន វាគឺជាកូនសោរ នៃអ្វីៗដែលអ្នកចង់បាន។ បើអ្នករើសយកភាពវិជ្ជមាននោះអ្នកនឹងជោគជ័យ តែបើអ្នករើសយកភាពអវិជ្ជមាន នោះអ្នកនឹងបរាជ័យទៅតាមហ្នឹងផងដែរ៕

ប្រភព៖ business-record.com  

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK