អរគុណណាស់! វីរបុរសក្លិបបាល់ទាត់ Manchester United នឹងបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសំរាប់ជនពិការកម្ពុជា
Connect with us

ថ្មីៗ

អរគុណណាស់! វីរបុរសក្លិបបាល់ទាត់ Manchester United នឹងបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសំរាប់ជនពិការកម្ពុជា

លោក Sir Bobby Charlton វីរបុរសរបស់ក្លិបបាល់ទាត់ធំមួយនៅអង់គ្លេស Manchester United នឹងបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការរបស់ខ្លួនជាលើកដំបូង នៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

មជ្ឈមណ្ឌលនេះ ជាការផ្តួចផ្ដើមរបស់អង្គការ Find A Better Way (FABW) របស់ Sir Bobby Charlton សហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ជនពិការ ហៅកាត់ DDSP ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការ របស់លោក Sir Bobby Charlton នឹងបើកសម្ពោធជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់។ មជ្ឈមណ្ឌលនេះ នឹងគាំទ្រដល់ជនពិការគ្រប់រូប ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញផ្សេងៗ និងលើកទឹកចិត្តការចាប់ផ្ដើមអាជីវកម្មខ្នាតតូចផងដែរ។ មជ្ឈមណ្ឌលដដែល នឹងបំពាក់កុំព្យូទ័រ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជា ការជំរុញភាពជឿជាក់លើខ្លួនឯង សម្រាប់អ្នកដែលមិនធ្លាប់ទទួលបានឱកាសការងារ។

លោក Sir Bobby Charlton បានថ្លែងដូច្នេះថា៖ “កម្ពុជា នឹងនៅតែជាកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ ព្រោះទីនេះហើយ ដែលធ្វើឱ្យខ្ញុំបានដឹងថា ផលប៉ះពាល់ពីការបំផ្លិចបំផ្លាញនៃអាវុធយុទ្ធភណ្ឌក្នុងសង្គ្រាម បានគំរាមកំហែងដល់ប្រជាជនដែលក្រីក្របំផុត។ ខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងនាំមកនូវជំនួយចាំបាច់សម្រាប់ប្រជាជននៅក្នុងខេត្តពោធិ៍សាត់”។

សូមជម្រាបថា លោក Sir Bobby Charlton ជាអតីតកីឡាករដែលប្រកពអាជីពនៅក្លិបបិសាចក្រហម Manchester United ចន្លោះពីឆ្នាំ១៩៥៦ ដល់ ឆ្នាំ១៩៧៣។ លោកមានសញ្ជាតិអង់គ្លេស និងលេងជាខ្សែបម្រើកណ្ដាល ដែលធ្លាប់ជួយឱ្យក្រុមជម្រើសជាតិអង់គ្លេស ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ១៩៦៦៕

គម្រោងរបស់មជ្ឈមណ្ឌល

ដកស្រង់ដោយ៖ Cambofox

ប្រភព៖ mytvplus.com.kh

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK