តើល្អទេ បើចង់រកស៊ីផង ធ្វើការផង?
Connect with us

គួរដឹង

តើល្អទេ បើចង់រកស៊ីផង ធ្វើការផង?

តើបងប្អូនធ្លាប់គិតចង់ធ្វើការផង រកស៊ីផងដែរឬទេ? ត្បិតតែរកស៊ីផងធ្វើការផង វាហត់ខ្លាំង ប៉ុន្តែឱ្យតែបងប្អូនច្បាស់នឹងខ្លួនឯងហើយ បងប្អូនក៏អាចធ្វើការបណ្តើរ រកស៊ីបណ្តើរបានដែរ ព្រោះវានឹងអាចទៅរួច ហើយថែមទាំងបង្កើនចំណូលដល់បងប្អូន ថែមទៀតផង។ ប៉ុន្តែក្នុងនោះបងប្អូនត្រូវធ្វើយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការងារ និងមុខរបររកស៊ីដើរបានរលូននោះ? នោះខាងក្រោមនេះអាចជួយបងប្អូនបាន៖

ការរកស៊ីនោះមានទីផ្សារ និងកើតចេញពីចិត្តស្រឡាញ់

ជាការពិតណាស់ ភាពច្បាស់លាស់គឺជារឿងដ៏សំខាន់បំផុតក្នុងការសម្រេចធ្វើអ្វីមួយ ដូចនេះបងប្អូនត្រូវតែច្បាស់ថាមុខរបរនោះមានទីផ្សារ និងត្រូវនឹងអ្វីដែលបងប្អូន ស្រឡាញ់។ ព្រោះថាបើផលិតផល ឬអាជីវកម្មរបស់បងប្អូនមិនមានទីផ្សារ ឬបងប្អូន មិនចូលចិត្តអាជីវកម្មមួយនោះទេ នោះអ្នកនឹងប្រឈមនឹងការខាតបង់ ហើយអាចនឹង ឆាប់បោះបង់ការរកស៊ីនេះផងដែរ។

បែងចែកពេលវេលាឲ្យបានច្បាស់លាស់

ដរាបណាបងប្អូនមិនទាន់ឈប់ធ្វើការ នោះមានន័យថា បងប្អូននៅតែមានតួនាទី ជាបុគ្គលិករបស់គេដដែរ។ ហេតុនេះហើយ បងប្អូនគួរបែង ចែកពេលវេលា ឲ្យបានត្រឹមត្រូវរវាងម៉ោងធ្វើការនិងម៉ោងរកស៊ី ជៀសវាងមានការឡូកឡំ គ្នាដែលជាហេតុធ្វើឱ្យមានបញ្ហាទៅលើគុណភាពការងាររបស់បងប្អូន ក៏ដូចជាការរកស៊ី របស់បងប្អូនផងដែរ។ យ៉ាងណា សូមកុំភ្លេចឆ្នាំងបាយដើមដែលជាប្រភពចំណូល ទៀងទាត់របស់បងប្អូនឱ្យសោះ។ ពេលធ្វើការបងប្អូនត្រូវផ្ដោតអារម្មណ៌ និងយក ចិត្តទុកដាក់ព្រមទាំងបំពេញតួនាទីជាបុគ្គលិកល្អម្នាក់។ ដូចនេះស៊ូលាឈប់ពីការងារ ប្រសើរជាងទៅធ្វើការទាំងគ្មានព្រលឹងក្នុងខ្លួននោះ (ប្រសិនបើអ្នកគិតថាការរកស៊ីរបស់បងប្អូនដើរហើយ)។

ត្រូវចេះប្រើបច្ចេកវិទ្យា

ជាការពិតណាស់បច្ចេកវិទ្យាបានដើរតួរយ៉ាងសំខាន់ និងជាផ្នែកមួយនៃជីវិត របស់មនុស្សគ្រប់រូបនាសម័យបច្ចុប្បន្ននេះ។ ពីមុនអ្នករកស៊ី ធ្វើការទាក់ទងគ្នាម្តងៗ ពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែការវិវត្តនៃបច្ចេកវិទ្យាចេះតែជឿនលឿន (មានទូរស័ព្ទ បណ្តាញសង្គមផ្សេងៗ) ដែលនេះរឹតតែងាយស្រួលឱ្យអ្នករកស៊ីនាសម័យបច្ចុប្បន្ននេះអាចធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនបានរឹតតែងាយ។ ដែលងាយនឹងទទួលការកម្មង់ ទទួលសាច់ប្រាក់ និងការដឹកជញ្ជូនដល់អតិថិជនបានយ៉ាងងាយថែមទៀតផង ទោះកំពុងធ្វើការក៏ដោយ៕

ប្រភព៖​ business-record.com  

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK