គួរដឹង! ៥ ចំនុចធនាគារនឹងពិចារណា មុនសំរេចអោយអ្នកខ្ចីលុយទៅរកស៊ី
Connect with us

គួរដឹង

គួរដឹង! ៥ ចំនុចធនាគារនឹងពិចារណា មុនសំរេចអោយអ្នកខ្ចីលុយទៅរកស៊ី

មុននឹងអោយយើងខ្ចីលុយធ្វើជាដើមទុនរកស៊ី ធនាគារនឹងមើលទៅលើចំនុចមួយចំនួនដូចដែលបានរៀបរាប់ខាងក្រោម ហើយពិចារណាថាតើគួរតែអោយយើងខ្ចី ឬមិនអោយ។ ប្រសិនបើអ្នកដឹងពីចំនុចទាំងអស់នេះ អ្នកអាចនឹងរៀបចំខ្លួនជាស្រេចដើម្បីមានភាគរយច្រើនក្នុងការទទួលបានកម្ចីពីធនាគារ។

១.កេរ្តិ៍ឈ្មោះរបស់អ្នក៖ តើអ្នកជាមនុស្សមានប្រវត្តិល្អ ហើយមានទំនួលខុសត្រូវខ្ពស់ដែរឬទេ? ធនាគារ ឬម្ចាស់បំណុលគេមើលដំបូងទៅលើចំនុចនេះព្រោះបើអ្នកធ្លាប់បោកប្រាស់គេ ឬជំពាក់គេច្រើននោះគេពិបាកនឹងអោយលុយខ្ចីណាស់។ ដើម្បីអោយមានកេរ្តិ៍ឈ្មោះល្អក្នុងការរកស៊ីអ្នកត្រូវតែរកស៊ីទៀងត្រង់ ហើយបើមានទំនាក់ទំនងជាមួយធនាគារផ្សេងទៀត អ្នកត្រូវតែរក្សាទំនាក់ទំនងនោះអោយបានល្អ ព្រោះគេនឹងស្រាវជ្រាវប្រវត្តិរបស់អ្នកពីធនាគារទាំងនោះដើម្បីមកមើល។

២.សមត្ថភាពក្នុងការសងវិញ៖ គេនឹងសិក្សាទៅលើគម្រោងអាជីវកម្ម ឬអាជីវកម្មដែលកំពុងដំណើរការរបស់អ្នកថា ពេលដែលខ្ចីហើយអាជីវកម្មនោះអាចនឹងរកចំណូលបានគ្រប់គ្រាន់ដើម្បីសងគេវិញដែរឬទេ។ គេអាចដឹងពីចំនុចនេះបានតាមរយៈទិន្នន័យទាក់ទងនឹងលំហូរសាច់ប្រាក់ ទិន្នន័យហិរញ្ញវត្ថុ ឬ ប្រវត្តិខ្ចី និងសងនៃអាជីវកម្មរបស់អ្នក។

៣.ដើមទុនផ្ទាល់ខ្លួន៖ តើអ្នកដាក់ដើមទុនផ្ទាល់ខ្លួនចូលប៉ុន្មានក្នុងអាជីវកម្មនោះ? ធនាគារ ឬអ្នកអោយយើងខ្ចីលុយ មិនចង់អោយអ្នកខ្ចីលុយលើសពី ៥០ភាគរយនៃដើមទុនរកស៊ីសរុបនោះទេ ព្រោះថាបើអ្នកដាក់លុយផ្ទាល់ខ្លួនកាន់តែច្រើនក្នុងអាជីវកម្ម នោះអ្នកនឹងប្រឹងប្រែងក្នុងការរកស៊ីជាងខ្ចីលុយគេសឹងតែទាំងអស់មករកស៊ី។

៤.ស្ថានភាពអាជីវកម្មជាក់ស្ដែង៖ គេចង់ដឹងថាតើអ្នកនឹងប្រើប្រាស់លុយដោយរបៀបណា ហើយតើអាជីវកម្មអ្នកអាចនឹងប៉ះពាល់ដោយបញ្ហាសេដ្ឋកិច្ច ឬបញ្ហាក្នុងវិស័យដែលអ្នកកំពុងតែឈរជើងនោះដែរឬទេ? ដើម្បីកាត់បន្ថយហានិភ័យ ធនាគារនឹងសិក្សាលើចំនុចទាំងប៉ុន្មាននេះ ហើយគេនឹងមិនរារែកក្នុងការអោយខ្ចីលុយដល់អាជីវកម្មណាដែលមានការពេញនិយម និងសំបូរអតិថជន ឬ ពេលសេដ្ឋកិច្ចកំពុងតែមានការកើនឡើងថេរ ប៉ុន្ដែប្រសិនបើពេលមានបញ្ហាសេដ្ឋកិច្ច ឬ បញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់មុខរបរនោះគេមិនចង់អោយ ឬមិនអោយខ្ចីតែម្ដង។

៥.ទ្រព្យបញ្ចាំ៖ ពេលខ្លះចំនុចទាំងប៉ុន្មានខាងលើរបស់អ្នកមិនសូវជាល្អឡើយ ដូចនេះហើយគេនឹងទាមទារអោយមានមានរបស់បញ្ចាំដែលភាគច្រើនគឺជាអចលនទ្រព្យ យានយន្ដ សម្ភារៈប្រើប្រាស់ ឬ បំណុលដែលគេជំពាក់យើងជាដើម ដើម្បីការពារករណីអ្នកមិនអាចមានសមត្ថភាពសងប្រាក់ទៅគេវិញបាន៕

ប្រភព៖ apamat.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK