«ទ្រឹស្តី Ikigai» ជាអាថ៍កំបាំង​នៅពីក្រោយការតស៊ូ ប្រឹងប្រែង ព្យាយាមរបស់ជនជាតិជប៉ុន
Connect with us

គួរដឹង

«ទ្រឹស្តី Ikigai» ជាអាថ៍កំបាំង​នៅពីក្រោយការតស៊ូ ប្រឹងប្រែង ព្យាយាមរបស់ជនជាតិជប៉ុន

“មានតែភាពសកម្មប៉ុណ្ណោះដែលនឹងធ្វើឱ្យអ្នកចង់រស់នៅបានអាយុមួយរយឆ្នាំ” សុភាសិតមួយនេះគឺបានមកពីប្រទេសជប៉ុន ដែលជាផ្នត់គំនិតដើមចេញពីទ្រឹស្តី “Ikigai” (生き甲斐) ឬ អានថា “អ៊ីជីហ្គៃ”។

Ikigai បច្ចុប្បន្នគឺជាប្រធានបទនៃសៀវថ្មីមួយឈ្មោះ Ikigai: The Japanese Secret to a Long and Happy Life (អ៊ីជីហ្គៃ ៖ អាថ៍កំបាំងជប៉ុនដើម្បីជីវិតមានសុភមង្គលនិងអាយុវែង) ដែលនិពន្ធដោយលោក Hector Garcia និងលោក Francesc Miralles ដែលអះអាងថា គំនិតនេះជួយផ្តល់នូវអនាគតដ៏ត្រចះត្រចង់បំផុត។ ពួកគេនិយាយថា Ikigai ដែលមានន័យថា “គោលបំណង” គឺជាអាថ៍កំបាំងដែលជួយឱ្យជនជាតិជប៉ុនមានអាយុវែង និងរស់នៅពោរពេញដោយសុភមង្គល។

ប្រទេសជប៉ុនពិតណាស់ជាកន្លែងសម្រាប់អ្នកដែលចង់ស្វែងរកអាយុយឺនយូរ។ នៅឯវ័យខ្ទង់ ៧៤,៩ វាគឺជាអាយុដែលមនុស្សមានសុខភាពល្អរឹងប៉ឹងបំផុតនៅជប៉ុន។ ជនជាតិជប៉ុនដែលស្ថិតនៅអាយុ ៦៩ឆ្នាំ អាចត្រូវគេរំពឹងថានឹងនៅតែមានសុខភាពមាំមួនសម្រាប់រយៈពេល ២១,១ឆ្នាំតទៅមុខទៀត។ មនុស្សជប៉ុនអាចរស់ដល់អាយុខ្ទង់១០០ឆ្នាំ ក្នុងចំនួនច្រើនជាងគេនៅលើពិភពលោកបើគិតជាមធ្យមភាគ។ នៅក្នុងអាណាខេត្តអូគីណាវ៉ានៅភាគខាងត្បូងជប៉ុន ដែលមានអាកាសធាតុត្រូពិច មានមនុស្សប្រហែលជា ៥០នាក់ក្នុងចំណោម ១០០.០០០នាក់ មានអាយុលើសពី ១០០ឆ្នាំ។

ភាពរីករាយនៃការរក្សាភាពរវល់ គឺជាខ្លឹមសារនៃទ្រឹស្តី Ikigai ដែលបកស្រាយដោយលោក​ Garcia និងលោក Miralles។ វាគឺជាទ្រឹស្តីដែលធ្វើឱ្យមនុស្សរក្សាភាពរវល់ជាដរាប ដើម្បីអាចមានអាយុឈានដល់ខ្ទង់១០០ឆ្នាំ។ 

ម្យ៉ាងវិញទៀត ទ្រឹស្តីនេះមានន័យថា “ធ្វើអ្វីក៏បានដែរ ឱ្យតែធ្វើឱ្យមនុស្សរវល់ មិនចាំបាច់ទាល់តែមានគោលបំណងជាក់លាក់នោះទេ”។ ឧទាហរណ៍ជាក់ស្តែង អ្នកអាចបង្កើនកូនអាងទឹកក្នុងសួន ដាំបន្លែ ចិញ្ចឹមសត្វ បង្កើតឬច្នៃប្រឌិតអ្វីដែលប្លែក ពោលគឺធ្វើរាល់អ្វីដែលនាំមកនូវប្រយោជន៍។ 
មនុស្សជប៉ុនគ្រប់គ្នាសុទ្ធតែប្រកាន់ខ្ជាប់នូវទ្រឹស្តី Ikigai ដើម្បីជីវិតមានភាពរស់រវើកជាប្រចាំ និងមិនធ្វើឱ្យមនុស្សខ្ជិលច្រអូស។ ទ្រឹស្តី Ikigai ផ្សំឡើងដោយធាតុបួន ៖ អ្វីដែលយើងស្រឡាញ់ អ្វីដែលអ្នកពូកែ អ្វីដែលពិភពលោកត្រូវការ និងអ្វីដែលអ្នកអាចរកលុយបាន ពោលគឺធ្វើអ្វីក៏ដោយ ក៏ធ្វើចុះឱ្យមានប្រយោជន៍។

ជីវិតរស់បានយូរអង្វែងក្នុងអាណាខេត្តអូគីណាវ៉ាឥឡូវប្រហែលជាបានជួយពន្យល់យើងឱ្យយល់ហើយពីអ្វីទៅជា Ikigai តោះយកមកមើលសម្រង់សម្តីខ្លីៗដែលលោក Garcia និងលោក Miralles បានរកឃើញពីរបៀបដែលប្រជាជនក្នុងអាណាខេត្តអូគីណាវ៉ារស់បានអាយុមួយរយឆ្នាំ និងលើសពីនេះ។ – របបអាហាសុខភាព ផ្អែកទៅលើការផឹកតែបៃតងច្រើន ទទួលទានបន្លែផ្លែឈើច្រើន អាហារផលិតពីសណ្តែកសៀង ដូចជាតៅហ៊ូជាដើម និងការប្រើប្រាស់ស្ករទាប។ មនុស្សក៏ត្រូវមានទំនោរទទួលទានអាហារពីចានតូចៗផងដែរ និងរហូតដល់ក្រពះគេឆ្អែតត្រឹមតែ៨០ភាគរយ គឺសមល្មម។ – មានទំនាក់ទំនងល្អជាមួយនឹងមនុស្សក្នុងសហគមន៍។ – ធ្វើលំហាត់ប្រាណរាល់ថ្ងៃ ៖ ដើរហាត់ប្រាណច្រើន ហើយមនុស្សចំណាយពេលរបស់ពួកគេដើម្បីលម្អសួនរបស់ពួកគេដើម្បីធ្វើឱ្យខ្លួនពួកគេសកម្ម។ – សកម្មភាពក្បាច់គុនបុរាណ ៖ ដូចជាធ្វើយូហ្គា ហាត់ថៃជី ឬ ហាត់ឈីកុង (Qigong)៕

ប្រភព៖ khmeread.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK