ស្វែងយល់! ពណ៌ផ្លិតយស សម្រាប់ព្រះមន្ត្រីសង្ឃនៃព្រះរាជាណាចក្រកម្ពុជា
Connect with us

គួរដឹង

ស្វែងយល់! ពណ៌ផ្លិតយស សម្រាប់ព្រះមន្ត្រីសង្ឃនៃព្រះរាជាណាចក្រកម្ពុជា

ខាងក្រោមនេះជាផ្លិតយសសម្រាប់ព្រះមន្ត្រីសង្ឃក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន។ ផ្លិតខាងក្រោមនេះប្រើបានចំពោះតែទីជា សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះកិត្តិយស ព្រះរាជាគណៈតែប៉ុណ្ណោះ។ ឯទីព្រះគ្រូ ព្រះបាឡាត់ ព្រះសមុហ៍ គឺត្រូវប្រើផ្លិតទម្រង់ផ្សេង។

*ផ្លិតទី១ និង ២ជាផ្លិតយស (ពណ៌លឿងមានរាជសង្ហា) សម្រាប់ទី សម្តេចព្រះមហាសង្ឃរាជ
*ផ្លិតទី៣ ជាផ្លិតយស (ពណ៌លឿងមានរាជសង្ហា) សម្រាប់ទី សម្តេចព្រះសង្ឃនាយក
*ផ្លិតទី៤ ជាផ្លិតយស (ពណ៌លឿង) សម្រាប់ទី សម្តេចព្រះសង្ឃនាយករង,សម្តេចព្រះកិត្តិយស
*ផ្លិតទី៥ ជាផ្លិតយស (ពណ៌ក្រហម) សម្រាប់ទី ព្រះរាជាគណៈថ្នាក់ឯក

*ផ្លិតទី៦ ជាផ្លិតយស (ពណ៌បៃតង) សម្រាប់ទី ព្រះរាជាគណៈថ្នាក់ទោ
*ផ្លិតទី៧ ជាផ្លិតយស (ពណ៌ស្វាយ) សម្រាប់ទី ព្រះរាជាគណៈថ្នាក់ត្រី
*ផ្លិតទី៨ ជាផ្លិតយស (ពណ៌ខៀវ) សម្រាប់ទី ព្រះរាជាគណៈថ្នាក់ចត្វានិងព្រះរាជាគណៈថ្នាក់កិត្តិយស

ប្រភព៖ Cambofox

មតិយោបល់

Trending

Copyright © 2019 ANARCHAK