មកស្គាល់! ​​គ្រាប់​បែក​បរមាណូ ២ គ្រាប់ ​ដែលទម្លាក់​លើ​​ជប៉ុនកាលពី ៧៤ ​ឆ្នាំ​មុន
Connect with us

គួរដឹង

មកស្គាល់! ​​គ្រាប់​បែក​បរមាណូ ២ គ្រាប់ ​ដែលទម្លាក់​លើ​​ជប៉ុនកាលពី ៧៤ ​ឆ្នាំ​មុន

ដើម្បី​បង្ខំ​ឲ្យ​ជប៉ុន​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ សហរដ្ឋអាមេរិក​បាន​បង្កើត​គ្រាប់​បែក​បរមាណូ​ដ៏​មាន​អនុភាព​ខ្លាំង​ក្លា ២​គ្រាប់។ គ្រាប់​បែក​ទី​មួយ​ឈ្មោះ Little Boy ត្រូវ​ទម្លាក់​លើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅ​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ​១៩៤៥។

ចំណែក​គ្រាប់​បែក​ទី​ពីរ​មាន​ឈ្មោះ Fat Man ត្រូវ​ទម្លាក់​លើ​ក្រុង​ណា​ហ្កាសាគី នៅ​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​១៩៤៥។ ចង់​ដឹង​ថា​គ្រាប់​បែក​ទាំង​ពីរ​ខុស​គ្នា​យ៉ាង​ណា សូម​មើល​ការ​ប្រៀប​ធៀប​ខាង​ក្រោម៖

១. គ្រាប់​បែក​បរមាណូ Little Boy

  • ទម្ងន់៖ ៤៣៩៩​គីឡូក្រាម
  • ប្រវែង៖ ៣​ម៉ែត្រ
  • អង្កត់​ផ្ចិត៖ ០,៧១​ម៉ែត្រ
  • កម្លាំង​ផ្ទុះ៖ ស្មើ​នឹង​សារជាតិ TNT ១៥០០០​តោន
  • អានុភាព៖ ចាញ់​គ្រាប់​បែក​បរមាណូ Fat Man ទម្លាក់​នៅ​ណាហ្កាសាគី​ ១០​ដង
  • ​យន្តហោះ​ផ្ទុក៖ ម៉ាកB-29 Enola Gay បញ្ជា​ដោយ​អាកាសយានិក Paul Tibbets
  • ទម្លាក់​លើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅ​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ​១៩៤៥

 ២. គ្រាប់​បែក​បរមាណូ Fat Man

  • ទម្ងន់៖ ៤៨៩៩​គីឡូក្រាម
  • ប្រវែង៖ ៣,៣​ម៉ែត្រ
  • អង្កត់​ផ្ចិត៖ ១,៥​ម៉ែត្រ
  • កម្លាំង​ផ្ទុះ៖ ស្មើ​នឹង​សារជាតិ TNT ២១ ០០០​ តោន
  • អានុភាព៖ ស្មើ​នឹង ១០​ដង នៃ​គ្រាប់​បែក​បរមាណូ Little Boy ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា
  • ​យន្តហោះ​ផ្ទុក៖ ម៉ាក B-29 Bockscar បញ្ជា​ដោយ​អាកាសយានិក Charles Sweeney
  • ទម្លាក់​លើ​ក្រុង​ណាហ្កាសាគី នៅ​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​១៩៤៥

ប្រភព៖ www.atomicheritage.org

ដកស្រង់ដោយ៖ news.sabay.com.kh

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK