គួរស្វែងយល់! តើការលក់គ្រឿងសម្អាងតាមប្រព័ន្ធOnline គ្មានច្បាប់អនុញ្ញាត ជាប់ទោសទណ្ឌដូចម្ដេចខ្លះ?
Connect with us

គួរដឹង

គួរស្វែងយល់! តើការលក់គ្រឿងសម្អាងតាមប្រព័ន្ធOnline គ្មានច្បាប់អនុញ្ញាត ជាប់ទោសទណ្ឌដូចម្ដេចខ្លះ?

សម័យបច្ចុប្បន្នគឺជាម័យបច្ចេកវិទ្យា វាពិតជាផ្ដល់ទាំងគុណសម្បត្តិ និង គុណវិបត្ត វាបានផ្ដល់ភាពងាយស្រួលណាស់សម្រាប់ប្រជាជនក្នុងការធ្វើទំនាក់ទំនងគ្នា ហើយជាពិសេសគឺការធ្វើមុខជំនួញតាមប្រព័ន្ធទំនាក់ទំនងសង្គម

ដូចជា Facebook,Internet,Instagram……អ្វីដែលគួរឲ្យគត់សម្គាល់នេាះការលក់ ឪសថ,សម្ភារៈ,ចំណីអាហា,និងគ្រឿងសម្អាង…តាមប្រព័ន្ធOnline ។ហើយក៏បានផ្ដល់ភាពងាយដោយមិនចាំបាច់មានទីតាំង ច្បាស់លាស់ និង ហាង ទើបអាចធ្វើជំនួញបាន ក៏ប៉ុន្តែក្រុមអ្នកជំនួញប្រហែលជាមិនចាប់អារនម្មណ៍ទេ ថាការតាំងលក់គ្រឿងសម្អាងតាមប្រព័ន្ធOnline ដោយមិនចុះបញ្ចិការ និងគ្មានការត្រួតពិនិត្ត្យពីក្រសួងសុខាភិបាលនឹងត្រូវផ្តន្ទាទោស និង ពិន័យជាប្រាក់ យ៉ាងណាទេ…!

បើតាមសម្ដីរបស់កញ្ញា មាស ចិន្ដា ដែលជាជំនួយការនៃការិយាល័យមេធាវី ប៊ី ធី បានលើកថាតាមករណីអ្នកលក់តាមប្រព័ន្ធOnline ដោយពុំបានចុះបញ្ជិការ និង គ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលទេ នឹងប្រឈមមុខចំពេាះច្បាប់ដោយយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងឪសថ និង ច្បាប់វិសោធនកម្មច្បាប់ស្ដីការគ្រងឪសថ ក្នុងមាត្រា ១០-ថ្មីបានចែថា

១.ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០រៀល (មួយលានរៀល) ដល់ ៥.០០០.០០០ (ប្រាំលានរៀល) ចំពោះជនណាដែលបាន:

-ផ្សព្វផ្សាយផលិតផលឪសថ និងគ្រឿងសំអាងតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារព័ត៌មាន ខិតប័ណ្ណ សិក្ខាសាលា ឬ តាមមធ្យោបាយផ្សេងៗទៀត ដោយគ្មានការអនុញ្ញាពីក្រសួងសុខាភិបាល

-ប្រព្រឹត្តល្មើសនឹងបែបបទ និងល័ក្ខខណ្ឌក្នុងការគ្រប់គ្រងថែរក្សាផលិតផលឪសថ -បើក បិទ ឬ ប្ដូរទីតាំងឪសថស្ថាន ឪសថស្ថានរង និងគ្រិះស្ថានលក់គ្រឿងសំអាង ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

២.ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល) ចំពោះជនណាដែលបាន:

-បើក បិទ ឬ ប្ដូរទីតាំងគ្រឹះស្ថានលក់ដុំឪសថ គ្រឹះស្ថាននាំចូល ចែកចាយឪសថគ្រឹះស្ថាននាំចូល នាំចេញឪសថ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល -ប្រព្រឹត្តល្មើបែបបទ និងល័ក្ខខណ្ឌពាណិជ្ជកម្ម អាហរ័ណ នីហរ័ណឪសថ

-នាំចូល ឬ នាំចេញ ផលិតផលឪសថដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល -ចែងចាយ តាំងលក់ ឬ លក់ផលិតផលឪសថ និងគ្រឿងសំអាងដែលគ្មានចុះលេខទិដ្ឋាការ ឬ បញ្ជិកាពីក្រសួងសុខាភិបាល

-លក់ឪសថខូចគុណភាព និងឪសថផុតកំណត់ប្រើប្រាស់។

៣.ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ រៀល (ដប់លានរៀល) ដល់ ២០.០០០.០០០ រៀល (ម្ភៃលានរៀល) ចំពោះជនណាដែលបាន:

-បើក បិទ ឬ ប្ដូរទីតាំងគ្រឹះស្ថានផលិតឪសថដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល -ប្រព្រឹត្តល្មើសនឹងបែបបទ និងល័ក្ខខណ្ឌបច្ចេកទេសផលិតឪសថ -នាំចូលវត្ថុធាតុដើម ផលិតផលពាក់កណ្ដាលសម្រេច សម្ភារ:វេចខ្ចប់ម៉ាស៊ីនឧបករណ៍សម្រាប់ផលិតឪសថ ដោយគ្មានការអនុញ្ញាតពូក្រសួងសុខាភិបាល -ផលិតឪសថដែលមានគុណភាព មិនត្រឹមត្រូវតាមស្ដង់ដារគុណភាពក្នុងឯកសារសុំទិដ្ឋាការឪសថ

-ស្តុកវត្ថុធាតុដើម សម្ភារ:វេចខ្ចប់ ម៉ាស៊ីនឧបករណ៍ផលិត ផលិតផលឪសថក្រៅគ្រឹះស្ថានអាជីវកម្ម ផលិតផលកម្ម ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាបាល។

៤.ករណីបទល្មើសខាងលើ បានបង្កឪ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណ: ឬ អាយុជីវិតមនុស្ស សត្វ ក្រសួងសុខាភិបាលត្រូវចេញប្រកាសផ្អាកសកម្មភាពផលិត អាហរ័ណ នីហរ័ណ និងពាណិជ្ជកម្មឪសថជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស។

៥.ទោសទណ្ឌទាំងឡាយណា ដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០រៀល (មួយលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល) ក្រសួងសុខាភិបាលមានសិទ្ធពិន័យអន្តរការណ៍។ ក្នុងករណីរឹងរួសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្រសួងសុខាភិបាលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មនុស្សស្រីភាគច្រើន បានចំណាយថវិកាជាច្រើន លើផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទខុសៗគ្នា ក្នុងគោលបំណងកែរ និង ថែររក្សាសម្រស់  ដោយរំពឹងថាផលិតផលទាំងនោះ នឹងជួយថែរក្សាស្បែកមុខ, សក់ និងរូបរាង្គកាយ។ ដោយសារវាជាគោល គំនិតល្អក្នុងការវិនិយោគលើខ្លួនស្រ្ដី ដើម្បីអភិរក្សសម្រស់ឪ្យមានភាពល្អប្រសើរ មានភាពទាក់ទាញ និងភាពជឿជាក់។ ក៏ប៉ុន្ដែរាល់ផលិតផលដែលលក់នៅលើទីផ្សារមិនប្រាកដថាសុទ្ធតែមានគុណដែលភាព ដូចដែលបានផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងស្លាកសញ្ញាបិទនៅលើផលិតផល ជាពិសេសយើងមិនបានដឹងថាផលិតផលណាពិត ឬ ក្លែងក្លាយ ហើយមានការត្រួតពីក្រសួងសុខាភិបាល ព្រមទាំង បាន ឬ មិនបានចុះបញ្ជីការដែររឺទេ? ហើយផលិតផលគ្រឿងសម្អាងមួយចំនួនក៏អាចធ្វើឪ្យប៉ះពាល់ដល់សុខភាព និងអាចឈានដល់អាយុជីវិតបាន៕

ប្រភព៖ btn-news.com  

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK