តើពិតទេ អាចក្លាយជាសេដ្ឋីឬអត់ អាចមើលដឹងវាសនាត្រឹមអាយុ ៣៥ ឆ្នាំ?
Connect with us

បែបផែនជីវិត

តើពិតទេ អាចក្លាយជាសេដ្ឋីឬអត់ អាចមើលដឹងវាសនាត្រឹមអាយុ ៣៥ ឆ្នាំ?

តាមរបាយការណ៍របស់ធនាគារកណ្ដាលអាមេរិក បានឲ្យដឹងថាជាទូទៅមនុស្សអាចនឹងកសាងប្រភពចំណូលធំបំផុតដែលអាចក្លាយខ្លួនជាសេដ្ឋីបានត្រឹមអាយុ ៣៥ ឆ្នាំ។

ប្រភពខាងលើបានឲ្យដឹងថាក្នុងអំឡុងពេល ១០ ឆ្នាំ គឺជាពេលដែលមនុស្សចាប់ផ្ដើមរកលុយដោយធ្វើការឲ្យគេ ឬរកស៊ីដោយខ្លួនឯង អំឡុងពេល ១០ ឆ្នាំនោះគឺជាពេលវេលាដ៏ល្អបំផុត។ ក្រោយរយៈពេល ១០ ឆ្នាំនោះទៅចំណូលរបស់អ្នកពិបាករកណាស់។

ជាក់ស្ដែងការរកឃើញនេះស្របជាមួយនឹងរឿងពិតរបស់សេដ្ឋីចិនល្បីឈ្មោះមួយរូបគឺលោក Jack Ma បានបង្កើតក្រុមហ៊ុន អាលីបាបា ដែលធ្វើឲ្យលោកក្លាយជាកំពូលអ្នកមានម្នាក់នៅអាស៊ីពេលលោកមានអាយុ ៣៥ ឆ្នាំ។ លោកបានពន្យល់ថាដើម្បីជោគជ័យក្នុងជីវិតអ្នកត្រូវអ្នកត្រូវខំធ្វើឲ្យច្រើនកុំក្លាយបរាជ័យ ហើយនៅពេលដួលអ្នកត្រូវងើបឲ្យលឿនៗ។

សម្ដីនេះមិនត្រឹមតែ Jack Ma ម្នាក់ទេដែលនិយាយគឺនៅមានមហាសេដ្ឋីជាច្រើនរូបទៀត។ លោក Jack Ma បានពន្យល់ទៀតថាបរាជ័យជាមេរៀនដ៏ល្អបំផុតដែលអ្នកត្រូវឆ្លងកាត់ ហើយអ្នកត្រូវទទួលមេរៀននេះឲ្យបានច្រើនពេលដែលអ្នកនៅមានវ័យក្មេង។បើអ្នកមានវ័យច្រើនពេក ពេលដួលនោះអ្នកនឹងពិបាកក្នុងការងើបណាស់។

ដូចគ្នាដែរអ្នកត្រូវរៀនរកស៊ីឲ្យបានឆាប់ ព្រោះវាជាប្រភពនៃចំណូលធំសម្រាប់អនាគតរបស់អ្នក។ ដូច្នេះត្រូវចាប់ផ្ដើមឲ្យបានលឿន។ នៅកម្ពុជាបើកចាប់ផ្ដើមក្រោយអាយុ ៣៥ ឆ្នាំដែលជាវ័យដែលអ្នកមានគ្រួសារហើយនោះ អ្នកនឹងពិបាកចាប់ផ្ដើមរកស៊ីណាស់។ អ្នកត្រូវរៀនបង្កើតនូវប្រភពចំណូលរបស់អ្នកឲ្យបានច្រើនក្នុងអំឡុងពេល ១០ ឆ្នាំដំបូង ក្រោយពីអ្នកបានប្រឡូកចូលវិស័យការងារ។

ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកខ្លះបានខំបង្កើតនូវប្រភពចំណូលមុនអាយុ ៣៥ ឆ្នាំហើយ តែហួស ៣៥ ឆ្នាំហើយគាត់នៅតែមិនអាចទាន់មាននោះឡើយ។ ជាក់ស្ដែងលោក Jack Ma ពេលគាត់ចាប់ផ្ដើម អាលីបាបា គាត់មានអាយុ ៣៥ ទៅហើយ ទោះយ៉ាងនេះក្ដីគាត់បានចាប់ផ្ដើមធ្វើដើម្បីក្លាយជាអ្នកមានតាំងពី ១០ ឆ្នាំមុនគាត់អាយុ ៣៥ ឆ្នាំមកម្ល៉េះ។

ទោះអាយុ ៣៥ ឆ្នាំហើយ តែមិនទាន់មានលុយច្រើន ដែលអាចឲ្យគេហៅថាសេដ្ឋីក៏មិនថ្វីដែរ សំខាន់ឲ្យតែបានកសាងនូវចិត្ដសាស្រ្ដឬផ្នត់គំនិតជាអ្នកមានរួចរាល់ ដើម្បីឈានទៅចាប់គោលដៅ។ ក្នុងនោះដែរ សេដ្ឋីអាមេរិក លោក Warren Buffet បានលើកឡើងថា អ្នកមានពិតមិនអាស្រ័យនឹងលុយនោះទេ គឺអាស្រ័យលើមនុស្សដែលសម្បូរដោយគំនិតល្អៗ ជួយសង្គមមនុស្សបានច្រើន នោះទើនគេហៅថាអ្នកមាន។

ជាសរុបមុនអាយុ ៣៥ ឆ្នាំ អ្នកគួរកសាងខ្លួនឲ្យក្លាយជាបុគ្គលដែលមានលក្ខណៈជាអ្នកមានឲ្យហើយ នោះទោះហួសអាយុ ៣៥ ឆ្នាំក៏ដោយ ក៏អ្នកនឹងក្លាយជាសេដ្ឋីបានដោយជោគជ័យដែរ។ ផ្ទុយទៅវិញបើអាយុ ៣៥ ទៅហើយ មិនដឹងគោលដៅច្បាស់លាស់ ចិត្ដសាស្រ្ដនិងគំនិតនៅខ្សោយ មិនដឹងខ្លួនថាកំពុងធ្វើអ្វី មិនដឹងថាខ្លួនចូលចិត្ដអ្វី នោះអ្នកនឹងផុតឱកាសក្លាយជាសេដ្ឋីឬ អ្នកមានជាមិនខាន៕

អត្ថបទ៖ សារ ធូរ៉ា

ប្រភព៖ www.business-cambodia.com  

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK