លោក Bill Gate និង​ភរិយា​លោក Obama ជាប់​ឈ្មោះ​ជា​បុគ្គល​គួរឲ្យ​ស្ញប់ស្ញែង​​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក
Connect with us

ថ្មីៗ

លោក Bill Gate និង​ភរិយា​លោក Obama ជាប់​ឈ្មោះ​ជា​បុគ្គល​គួរឲ្យ​ស្ញប់ស្ញែង​​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក

លោក Bill Gates និង​ភរិយា​លោក Barack Obamaអតីត​ប្រធានាធិបតី​អាមេរិក​គឺ​លោកស្រី Michelle Obama ​បាន​ជាប់​ឈ្មោះ​ជា​​​​​បុគ្គល​ដែលគួរឲ្យស្ញប់ស្ញែង​ជាងគេ​បំផុត​នៅ​​លើ​ភពផែន​ដី (Most Admired People in the world) 

នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​​​ស្ទាបស្ទង់​មួយ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ YouGov របស់​អង់គ្លេស​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​​​កក្កដា​កន្លង​ទៅ។

ផ្អែក​លើ​​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ខាងលើ​ លោកស្រី Mechelle លោកស្រី Oprah Winfrey តារាភាពយន្ត​ហូលីវូដ Angelina Jolie ព្រះមហាក្សត្រិយានី​អង់គ្លេស  Elizabeth II និង តារាភាពយន្ត​អង់គ្លេស  Emma Watson គឺ​​​សុទ្ធតែ​បាន​ជាប់​ឈ្មោះ​ជា​បុគ្គល​ស្ញប់ស្ញែង​​​ជាងគេ​បំផុត​ទាំង ៥​នៅ​លើ​លោក​សម្រាប់​ផ្នែក​ស្ត្រី ។

ដោយឡែក​សម្រាប់​ផ្នែក​បុរស​វិញ មហាសេដ្ឋី Bill Gates អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama តារាភាពយន្ត​របស់​ចិន​លោក Jackie Chan លោក​ប្រធានាធិបតី​ចិន Xi Jinping និង​​មហាសេដ្ឋី​ចិន Jack Ma គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គល​គួរឲ្យ​ស្ញប់ស្ញែង​ជាងគេ​បំផុត​​ទាំង ៥ នៅ​លើ​ពិភពលោក។ សម្រាប់​លោក Bill Gates នេះ​អាច​ចាត់ទុក​ថា ជា​លើកទី៥​ជាប់ៗ​គ្នា​ហើយ​ដែល​មហាសេដ្ឋី​រូប​នេះ​បាន​ឈរ​នៅ​លើ​កំពូល​តារាង។ 

សូម​បញ្ជាក់​ថា លទ្ធផល​នេះ​​បាន​​​មក​ពី ការ​​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន YouGov ទៅ​លើ​ប្រទេស​ចំនួន​ ៤១ ​នៅ​ជុំវិញ​ពិភពលោក​ដែល​មាន​​អ្នក​ចូលរួម​​​​​​​ប្រមាណ ៤២ ០០០ នាក់៕

ប្រភព៖ cnbc 

ដកស្រង់ដោយ៖ www.bizkhmer.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK