សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់! ព្យុះ​ធំៗ ៣​ នឹង​កើតឡើង​ក្នុង​សមុទ្រ​ប៉ាស៊ី​ហ្វី​កខាងកើត​
Connect with us

ថ្មីៗ

សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់! ព្យុះ​ធំៗ ៣​ នឹង​កើតឡើង​ក្នុង​សមុទ្រ​ប៉ាស៊ី​ហ្វី​កខាងកើត​

តាម​ក្រសួងធនធានទឹក​ និងឧតុនិយម​ ចេញផ្សាយ​នៅ​ថ្ងែ​ទី៧​ ខែសីហា​ ឆ្នាំ២០១៩​ បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៩​ ស្ថានភាព​ក្នុង​តំបន់​មានការ​ផ្លាស់ប្ដូរ​យ៉ាង​លឿន​ មិនដែល​ជួបប្រទះ​ ក្នុង​នោះ​សមុទ្រ​ប៉ាស៊ី​ហ្វី​កខាងកើត​ហ្វីលីពីន​ មាន​ព្យុះ​ចំនួន៣​។

ប្រភព​បញ្ជាក់​ថា​ ទី១​ ព្យុះ​ឈ្មោះ​ ហ្រ្វង់​ស៊ី​សតូ​ (Fracisco​) មាន​ទិសដៅ​ឆ្ពោះទៅ​កាន់​ឧបទ្វីប​កូរ៉េ​ ទី២​ ព្យុះ​ឈ្មោះ​ ឡេ​គី​ម៉ា​ (Lekima​) មាន​ទិសដៅ​ឆ្ពោះទៅ​កាន់តែ​វ៉ាន​ និង​ទី៣​ ព្យុះ​ឈ្មោះ​ ក្រសារ​ (Krosa​) មាន​ទៅ​ដៅ​ឡើង​ទៅលើ​ ភាគ​ខាងជើង​។

ចំពោះ​ព្យុះ​ទាំង៣នេះ​ ក្រសួង​បាន​អះអាង​ថា​ នឹង​មិន​បោកបក់​ចូលក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ​;ប៉ុន្តែ​ប្រព័ន្ធ​សម្ពាធ​ទាប​ (ITCZ​) ដែល​លាតសន្ធឹង​លើ​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម​ មាន​សម្ពាធ​ទាប​ និង​បប្លែងខ្លួន​ទៅជា​វិសម្ពាធ​សកម្ម​ ហើយក៏​ត្រូវ​បាន​អូសទាញ​ដោយ​ប្រព័ន្ធ​ព្យុះ​ទាំង៣​។

នៅក្នុង​នេះ​ កម្ពុជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​តាម​តំបន់​មាត់សមុទ្រ​ ភ្លៀង​ និង​ខ្យល់​នៅតែ​បន្ត​កើតមាន​ ជាពិសេស​នៅ​តាម​បណ្ដាល​ខេត្ត​ជាប់​និង​ព្រំប្រទល់​វៀតណាម​ ដោយ​បរិមាណ​ភ្លៀង​នឹង​កើតឡើង​ខ្លាំង​។ លើស​ពីនេះ​ រួមមាន​ខេត្តក្រចេះ​ និង​ត្បូងឃ្មុំ​ ក៏អាច​បង្ក​ឱ្យ​មាន​ជា​ជំនន់​ទឹកភ្លៀង​ ហើយ​កម្លាំង​ខ្យល់​មានកម្រិត​ខ្លាំង​ពី១៥​-២០​ ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ នេះ​បើ​តាម​ក្រសួងធនធានទឹក​ និងឧតុនិយម​ បញ្ជាក់​បន្ថែម​៕

ប្រភព៖ ​ក្រសួងធនធានទឹក​ និងឧតុនិយម

មតិយោបល់

Trending

Copyright © 2019 ANARCHAK