១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង
Connect with us

គួរដឹង

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

មនុស្សជា​ច្រើន​មិន​ចូល​ចិត្ត​ធ្វើ​អ្វីដែល​អាច​បង្កើ​ន​នូវ​គុណ​ភាព​ជីវិត​របស់ពួក​គេ​ឡើយ។ ពួក​គេ​ចូល​ចិត្ត​ចំណាយ​ពេល​ជាមួយ​អ្វី​ដែល​ពួក​គេ​មិន​គួរ​ធ្វើ​ជាច្រើន​ ហើយ​តែង​តែ​រត់​គេច​ចេញ​ពី​បញ្ហា​ដែល​បាន​កើត​ឡើងនៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ ហើយ​ខាង​ក្រោម​នេះ​គឺជា​លេស​មួយ​ចំនួន​ដែល​ពួក​គេ​តែង​តែ​ប្រើ​ជា​ពាក្យ​លួង​ចិត្ត​របស់​ពួក​គេ៖

១.ខ្ញុំ​គ្មានពេលធ្វើវា​ទេ

នៅពេល​ដែលយើងចង់​ធ្វើ​អ្វីមួយ​ ពួក​យើង​ប្រាកដ​ជា​រក​ពេល​ដើម្បីធ្វីវា​ហើយ​បើ​ទោះ​បីជា​រវល់យ៉ាង​ណា​ក៏ដោយ។ ២៤​ម៉ោង​បើ​គិតសិនជា​យើង​ដាក់​កាល​បរិច្ឆេទ​ត្រឹម​ត្រូវ​យើង​មាន​ពេល​ច្រើន​ណាស់​ទោះ​បីយើង​រៀនក៏​ដោយ​ ហើយ​បើសិនជា​យើង​ហ៊ាន​លះ​បង់នូវ​ការ​សប្បាយ​មួយ​ចំនួន​ដូច​ជា​ facebook មើល​ទូរទស្សន៍ ជុំមិត្ត​ភក្តិ​ផឹក និង​ទម្លាប់​ជាច្រើន​ទៀត​អ្នក​នឹង​សម្រេច​ការ​ងារបាន​យ៉ាង​ឆាប់។

២.ខ្ញុំមិនចង់ធ្វើ​វាទេ

បើ​អ្នក​មិនដឹង​ពីការ​ចាប់​ផ្តើម​Businessរបស់​អ្នក​ អ្នក​គួរ​តែ​ចូល​រួម​ឪ្យ​បាន​ច្រើន​ជា​មួយ​កម្មវិធី​ដែល​ទាក់​ទង​នឹង​អាជីវកម្ម​នានា ហើយ​ព្យាយាម​អាន​សៀវភៅ​ឪ្យ​បានច្រើន​។ ហើយ​ចាប់ផ្តើម​ជាមួយ​Businessដែល​អ្នក​ស្រលាញ់​វា​បំផុត​ជៀសវាង​នៅពេល​ដែល​មានឧបសគ្គ​ណា​មួយ​កើត​ឡើង​ អ្នក​បែរ​ជា​បោះបង់​វា។

៣.ខ្ញុំ​គ្មានលុយដើម្បីចាប់ផ្តើមទេ

មិន​ប្រាកដ​ថា​ទាល់តែ​មាន​លុយ​ទើប​អាចជោគ​ជ័យ​បាន​ឯណា មាន​មហាសេដ្ធី​ជា​ច្រើន​ដែរ​ឆ្លង​កាត់រឿង​មួយ​នេះ ដូច​ជា ជេក ម៉ា Mark Zuckerberg និងមហាសេដ្ឋី​មួយ​ចំនួន​ទៀត។ បើ​សិនជាលុយ​អាច​កំណត់​នូវ​ភាពជោគជ័យ​មែន​ ថ្ងៃ​នេះ​ប្រហែល​ជា​គ្មាន​ឈ្មោះ​ពួក​គេ​ជា​មហា​សេដ្ឋីទេ។

៤.ខ្ញុំមិនដឹង​ធ្វើវាដោយរបៀបណាទេ

មាន​មេរៀន​ជា​ច្រើន​ដែល​តែង​តែ​នៅជុំ​វិញខ្លួន តែ​អ្នក​មិនដែល​រៀន​ពី​ពួក​វា។ មេរៀន​ទាំងនេះ​វា​មាន​តម្លៃ​ជាង​មេរៀន​ដែល​មាន​នៅ​ក្នុង​សាលា​ទៅទៀត​ ហើយ​​មេរៀន​ទាំង​នេះ​ភាគ​ច្រើន​វា​បង្រៀន​អ្នក​ដែល​ទាក់​ទង​នឹង​ មេរៀន​ជីវិត មេរៀន​ជំរុញទឹក​ចិត្ត មេរៀន​​ជំនះ​ទៅ​លើ​បញ្ហា នឹង​មេរៀន​ដែល​ជីវិត​ត្រូវ​ការ​ជា​ច្រើន​ទៀត។

៥.ខ្ញុំនឹងមិនធ្វើវា​មិនបានសម្រេចទេ

វា​ប្រាកដ​ជាបរាជ័យ​មែន​ហើយ​ បើសិនជា​អ្នក​តែង​តែ​ទន្ទិញពាក្យ​មួយ​នេះ នៅក្នុង​ខួរ​ក្បាល​របស់​អ្នក។ អ្វីៗ​ទាំង​អស់​គឺ​ចាប់​ផ្តើមពី​ការ​ជឿជាក់​លើ​ខ្លួនឯង

៦.វាមិនមែនជាពេលដ៏ល្អសំរាប់ជីវិតរបស់ខ្ញុំទេ

តើ​ពេល​ណា​ដែល​​ជា​ពេល​ដ៏ល្អ​សំរាប់អ្នក? ពេល​ដ៏​ល្អ​ដែរ​អាច​នឹង​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​គឺ​ពេល​នេះ មិនមែន​ថ្ងៃច័ន្ទ អាទិត្យ​ក្រោយ​ ឬឆ្នាំក្រោយ​ទេ។ ប្រើប្រាស់​ពេល​វេលា​របស់​ឪ្យ​បាន​ល្អ​បំផុត​កុំ​ចំណាយ​វា​ជា​មួយ​ នឹង​រឿង​អត់​ប្រយោជន៍​ច្រើន​ពេក។ កុំឪ្យ​មាន​ពាក្យ​ថា​ស្តាយ​ក្រោយ

៧.រដ្ឋាភិបាលមិនអំណោយផលទេ

ជិវិត​ជោគជ័យ​មិនមែន​ចាប់​ផ្តើម​ជាមួយនឹង លេសនិង​ធ្វើ​ខ្លួនឯង​គួរ​ឪ្យ​អាណិត​ទេ គឺ​គេ​ចាប់​ផ្តើម​ជាមួយ​ខំប្រឹង​ធ្វើ​ការ​ និង​ព្យាយាម​ដ៏ទី​បញ្ចប់។ អ្នកដឹក​នាំ​នៅក្នុង​ប្រទេស​អ្នក​ផ្លាស់​ប្តូរ​តែ​ ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​មាន​ផ្លាស់​ប្តូរ​ឯណា។

៨.ខ្ញុំគ្មាន​សំណាង​ទេ

កុំ​ជឿ​ទៅលើ​ជំនឿខ្លាំង​ពេក​ដែល​វា​អាច​ធ្វើ​ឪ្យ​រឿង​អាក្រក់​មួយ​នោះ ដិត​នៅ​ជាប់​នឹង​ខួរ​ក្បាល​របស់​អ្នក​ និង​ធ្វើ​ឪ្យ​អារម្មណ៍​របស់​អ្នក​មិនល្អ។

៩.តាមវាសនាទៅ

អ្នក​ជោគជ័យ​គេ​ធ្វើ​ការ​ប្រឆាំង​នឹង​វាសនា មិនមែន​បណ្តោយ​ទៅ​តាម​អ្វី​ដែល​វាសនា​បាន​កំណត់​ប៉ុណ្ណា​អ្នក​នៅត្រឹម​ប៉ុណ្ណឹង​ទេ។ ព្យាយាម​ជំនះ​ជាមួយ​នឹង​វាសនា​​ ហើយ​ចាប់យក​ឪកាស​ដែល​ល្អ​ឪ្យ​បាន វា​គឺជា​ការ​សម្រេច​ចិត្ត​របស់​អ្នក ហើយ​កុំ​ខ្លាច​ជាមួយ​ការ​ធ្វើ​ការ​ងារ​ណា​ដែរ​លំបាក វាមិន​មែន​ជា​អ្វីដែល​គួរ​ឪ្យ​ខ្លាច អ្វីដែល​អ្នក​ត្រូវ​ខ្លាច​នោះ​គឺ​អ្នកកំពុង​តែ​ធ្វើ​ការ​ងារ​ដែរ​ស្រួល​ពេក​ទៅវិញទេ។

១០.គ្រួសារ​ខ្ញុំ​មិនអនុញ្ញាតទេ

នេះវាបាន​បញ្ជាក់​ពីភាព​បរាជ័យ​មួយ​បាត់​ទៅ​ហើយ​ ដែរ​អ្នក​មិននឹង​ទាន់​ចាប់​ផ្តើម​ផងនោះ។ មិនជឿជាក់​លើ​ខ្លួន​ឯង​ ជីវិត​របស់​ខ្លួន​ស្ថិត​នៅក្នង​ដៃ​អ្នក​ដទៃ នេះ​មិនមែន​ជាអ្វី​ដែល​អ្នក​ជោគ​ជ័យ​ធ្វើ​ទេ៕

ប្រភព៖ dengnas.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK